+855 92 92 1000
Logo
One Park: ពិភពថ្មីនៅក្នុងទីក្រុង
Updated on: June 6, 2022, 5:06 p.m.
Published on: September 29, 2016, 3:11 a.m.
Realestate News

One Park: ពិភពថ្មីនៅក្នុងទីក្រុង


Horizontal-Ribbon-Editorial

one-park

ខុនដូ One Park តំណាងឱ្យផ្នែកមួយនៃការអភិវឌ្ឍន៍ដោយភាពទាន់សម័យ និងថែមទាំងជាគម្រោង អភិវឌ្ឍន៍ចម្រុះដ៏ល្អមួយនៅក្នុងទីក្រុង។ គម្រោងនេះលាតសណ្ឋឹងនៅលើផ្ទៃដីសរុបចំនួន ៧,៩ ហិកតា និង ទំហំនៃគម្រោងមានប្រមាណ ២,៥ លានហ្វីតការ៉េ។ គម្រោង One Park ស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ ដែលជាតំបន់អភិវឌ្ឍថ្មី គឺស្ថិតនៅជិតស្ថាប័នក្រសួង និងសា្ថប័នហិរញ្ញវត្ថុ នៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី។

បច្ចុប្បន្ន នៅក្នុងតំបន់នេះមិនទាន់មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឡើយ ក្រុមហ៊ុនអភិវឌ្ឍន៍ Graticity Real Estate Development (GRED) ទទួលបានឱកាសសម្រាប់ធ្វើការអភិវឌ្ឍន៍ទាំងមូលនៃគម្រោងនេះ។  ជាគម្រោងមួយដែលមិនមានការហាមឃាត់ទាក់ទងនឹងទំហំ ឫកម្ពស់នៃ អគារ ឫមិនកំណត់ពីដែនកំណត់នៃហេដ្ឋារចនាសម្ព័ន្ធ  នេះជាគម្រោងដ៏អស្ចាររ្យតែមួយគត់នៅក្នុងទី ក្រុងភ្នំពេញ។

នេះបានផ្តល់លទ្ធផលពីការរចនាមួយដែលធានានូវស្តង់ដារនៃហេដ្ឋារចនាសម្ព័ន្ធ រចនាឲ្យស្របទៅនឹង ដង់ស៊ីតេប្រជាជនតិច ចម្រុុះដោយអាគារដែលឈរទល់មុខគ្នាពីខាងជើង និងខាងត្បួង ហើយ គម្រោងនេះត្រូវបានរចនាឡើងឲ្យស្របតាមបែបផែនធម្មជាតិ ដោយសារមានការសិក្សាស៊ីជម្រៅ ដោយក្រុមហ៊ុនអភិវឌ្ឍន៍មានកេរ្តិ៍ឈ្មោះ និងមានស្នាដៃនៃការសាងសង់កន្លងមក។

លើសពីនេះទៅទៀត ដោយសារគោលគំនិតសំខាន់បំផុត “Parking Podium” របស់ One Park គម្រោងនេះបានយកចិត្តទុកដាក់ពីសេវាកម្ម និងកន្លែងចតរថយន្តជាមួយចំណតរថយន្តផ្ទាល់ខ្លួន ចំនួន១៦០០កន្លែង។ សម្រាប់ផ្សារលក់ទំនិញក៏មានទុកកន្លែងចតរថយន្តគ្រប់គ្រាន់តាមចិញ្ចើមផ្លូវដល់ម្ចាស់ហាងទាំងអស់។ លក្ខណៈពិសេសទាំងនេះបង្ករឲ្យមានភាពងាយស្រួលសម្រាប់អ្នករស់នៅ ហើយថែមទាំងនឹងការពារគម្រោងពីបញ្ហានៃការកក់ស្ទះចរាចរនៅពេលអនាគត។

ប្លង់នៃគម្រោងនេះរចនាឡើងតាមរចនាបទបែបអឺរ៉ុប ជាមួយផ្លូថ្មើរជើងធ្វើពីឈើធំទូលាយ ដែលមានផ្សារលក់ឥវ៉ាន់ បារ ហាងកាហ្វេ និងភោជនីយដ្ឋាននៅជុំវិញអគារទាំងនោះ ដោយប្រជុំគ្នាត្រង់ចំណុច កណ្តាលបង្កើតបានជាមាហាវិថីធំទូលាយមួយនៅខាងក្នុងដែលជួបគ្នារវាងលំនៅដ្ឋានភ្លោះ។ ផ្នែកសំខាន់នៃទីធ្លាកណ្តាលនេះ នឹងមានរូបសំណាក់ Eros ដែលត្រូវបានគេស្គាល់ថាជា អាទិទេព ដែលតំណាងឲ្យក្តីស្រលាញ់ គំនិតនេះបានយកមកពី Piccadilly Circus ក្នុងទីក្រុងឡុង  ផ្សារលក់ទំនិញ និងលំនៅដ្ឋានអាចធ្វើអាជីវកម្មបានទាំងនេះ បច្ចុប្បន្នបានលក់អស់ស្ទើរតែ ១០០%។

នៅចុងម្ខាងនៃផ្សារទំនើបផ្លាហ្សានឹងមានសាលារៀនអន្តរជាតិ ធ្វើឲ្យមានលំហូរនៃអាជីវកម្ម និងវប្បធម៌នៃការរស់នៅចម្រុះ នៅក្នុងអគារចម្រុះរបស់ One Park។ ផ្ទុយទៅនឹងការអភិវឌ្ឍន៍ អ្នករស់នៅក្នុងគម្រោងនេះក៏នឹងអាចទទួលបានទីកន្លែលធម្មជាតិពណ៌បៃតង និងកន្លែងលេងកីឡាផ្សេងៗគ្នា។ បន្ថែមលើសពីនេះទៅទៀតផ្លូវធំទូលាយ  និងផែនការទីក្រុងនឹងត្រូវធានានៅក្នុងតំបន់ព័ទ្ធជុំវិញបឹងកក់ ។

សម្រាប់តម្លៃចាប់ពី១៧០,០០០ដុល្លារក្នុងមួយយូនីត ខុនដូរបស់ One Park មានភាពស្រស់ស្អាតទំនើប និងធំទូលាយដោយមានជម្រើសដែលអាចជ្រើសរើសបានតាមតម្រូវការ យូនីតត្រូវវបាន បំពាក់គ្រឿងសង្ហារិមមួយឈុតតាមតម្រូវការ។ នេះគឺដោយសារភាពជាដៃគូរវាងក្រុមហ៊ុន GRED ជាមួយនឹងក្រុមហ៊ុន DP Architects សិង្ហបុរីដែលជាក្រុមហ៊ុនស្ថាបត្យកម្មមួយ ដែលមានភាព ល្បីល្បាញ។ គម្រោងនេះរួមមាន៖ អាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងលេងសម្រាប់កុមារ ជាមួយនឹងសមាមាត្រខ្ពស់នៃបរិបទរស់នៅលក្ខណៈបៃតងបែបធម្មជាតិនៅក្នុងគម្រោងទាំងមូល។

លទ្ធផលចុងក្រោយនៃការរចនា One Park ជាផលិតផលអន្តរជាតិយ៉ាងពិតប្រាកដ និងជាផលិតផលមួយដែលមិនចេះធ្លាក់តម្លៃក្នុងរយៈពេលរាប់សិបឆ្នាំទៀត។

ក្រុមហ៊ុន Graticity Real Estate Development (GRED) អ្នកអភិវឌ្ឍន៍គម្រោង One Park គឺជាក្រុម ហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅហុងកុង ជាមួយនឹងបទពិសោធន៍ច្រើនក្នុងការសាងសង់គម្រោងធំៗទៅតាមស្តង់ដារគុណភាពល្អបំផុត ដែលការរៀបចំគម្រោងមានតែមួយគត់ទៅតាមបរិបទនៃវប្បធម៌។

ដោយបានធ្វើពិធីបញ្ចុះបឋមសីលានៅឆមាសទី២ ឆ្នាំ២០១៥ ការសាងសង់នៅការដ្ឋានរបស់ One Park កំពុងដំណើរការ ដែលស្ថិតក្រោមការណែនាំរបស់ការិយាល័យវិស្វកម្មសំណង់ទី២របស់ប្រទេស ចិន ជាមួយនឹងកម្មករ ១,២០០នាក់នៅក្នុងការដ្ឋានក្នុងពេលបច្ចុប្បន្ន និងជាការដ្ឋានសំណង់ធ្វើការ ២៤ ម៉ោង។ នេះមានន័យថា ជំហានទី១នៃលំនៅដ្ឋានអាជីវកម្ម និងផ្សារលក់ទំនិញនឹងសាងសង រួចរាល់ត្រឹមត្រីមាសទី១ ឆ្នាំ២០១៧ ហើយក្នុងដំណាក់កាលដំបូងមានខុនដូចំនួន ១,៦០០ យូនីតនឹងត្រូវលក់ចេញទៅឲ្យប្រជាពលរដ្ឋត្រឹមចុងឆ្នាំ២០១៧មានសាលាអន្ដរជាតិមួយស្ថិតនៅក្នុងគម្រោង One Park នឹងត្រូវដំណើរការនៅឆ្នាំ ២០១៨ផងដែរ។

ស្វែងរកព័ត៌មានបន្ថែមទៀតអំពីគម្រោង One Parkថ្ងៃនេះ !

Comments