+855 92 92 1000
Logo
“ពិព័រណ៍លទ្ធកម្មវិស្វកម្មខ្សែក្រវ៉ាត់មួយផ្លូវមួយ"  នឹងត្រូវរៀបចំនៅខែសីហា ខាងមុខ
Updated on: June 1, 2022, 6:47 a.m.
Published on: July 22, 2019, 7:04 a.m.

“ពិព័រណ៍លទ្ធកម្មវិស្វកម្មខ្សែក្រវ៉ាត់មួយផ្លូវមួយ" នឹងត្រូវរៀបចំនៅខែសីហា ខាងមុខ


កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដ៏មានឥទ្ធិពលប្រចាំឆ្នាំ! នៅឆ្នាំ ២០១៩ "ពិព័រណ៍លទ្ធកម្មវិស្វកម្មខ្សែក្រវ៉ាត់មួយផ្លូវមួយ" លើកដំបូងត្រូវបានកំណត់ និងរៀបចំដោយសហជីពលទ្ធកម្មវិស្វកម្មកម្ពុជា។ 

ពិព័រណ៍នេះនឹងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីលើកកម្ពស់វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា និងចិន។ ការរៀបចំកម្មវិធីនៅឆ្នាំនេះគឺដើម្បីសម្រេចឲ្យបាននូវគោលដៅដូចជា៖ ដើម្បីផ្សារភ្ជាប់ភាពចម្រុងចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៃប្រទេសកម្ពុជាជាមួយប្រទេសចិន ដើម្បីផ្សារភ្ជាប់លទ្ធកម្មសម្រាប់វិស្វកម្ម និងអចលនទ្រព្យរវាងតំបន់ទាំងពីរ។ យើងមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលបានធ្វើការជាមួយអ្នកសម្រាប់ឱកាសនានាដើម្បី ពន្លឿនការអភិវឌ្ឍទំនាក់ទំនងកម្ពុជា និងចិនព្រមទាំងគោលនយោបាយឈ្នះ-ឈ្នះផងដែរ។

ទីកន្លែង៖ សណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ប្រទេសកម្ពុជា

កាលវិភាគ៖ ការចូលរួមនៅក្នុងកម្មវិធីនៅថ្ងៃទី ១ និងទស្សនៈកិច្ចធុរកិច្ចនៅថ្ងៃទី ២​ រហូតដល់ថ្ងៃទី​ ៤

ពិធីបើក៖ ថ្ងៃទី ១៥ ខែសីហា

ពេលវេលាពិព័រណ៍៖ ម៉ោង ៩ ព្រឹក ដល់ម៉ោង ៥ ល្ងាច

អ្នករៀបចំ៖ សហជីពលទ្ធកម្មវិស្វកម្មកម្ពុជា

ប្រតិបត្តិករ៖ ក្រុមហ៊ុន Kaige Business Service Investment Co., Ltd

សហប្រតិបត្តិករ៖

ក្រុមហ៊ុន HGB Group, គេហទំព័រ Realestate.com.kh, www.58cam.com, ទូរទស្សន៍ NICE TV , ក្រុមហ៊ុន Toja (Xiamen) Equity Investment Fund Management Co.,ltd, ក្រុមហ៊ុន Zizhuan Investment Management Co., Ltd., ក្រុមហ៊ុន Yaojie Asset Management Co., Ltd., ក្រុមហ៊ុន Hongding Commercial Real Estate Co., Ltd., ក្រុមហ៊ុន Jiujie Home Technology Co., Ltd., និងក្រុមហ៊ុន KVBC Universal Business Centre ។

ជម្រើសសម្រាប់អ្នកតាំងពិព័រណ៌៖ ព័ត៌មានលម្អិតមានភ្ជាប់ជូន 

ផែនការ A៖

តម្លៃស្តង់ ២៥០០ ដុល្លារ

មានតុមួយ កៅអីប្រាំ អ្នកបកប្រែម្នាក់សម្រាប់ស្តង់មួយ

បញ្ចុះតម្លៃ ១០% សម្រាប់ការកក់ស្តង់ចាប់ពីបីឡើង

បន្ទប់សណ្ឋាគារមួយសម្រាប់មនុស្ស ២ នាក់រយៈពេល ២ យប់នៅថ្ងៃទី ១៤-១៥ ខែសីហា ចំពោះការកក់ស្តង់មួយ។

ផែនការ B៖

ទស្សនៈកិច្ចធុរកិច្ច ១,០០០ ដុល្លារ/មនុស្សម្នាក់

មានផ្តល់ជូនកន្លែងស្នាក់នៅ និងអាហារ

បន្ទប់សណ្ឋាគារមួយរយៈពេល ២ យប់នៅថ្ងៃទី ១៦-១៨ ខែសីហា។

ផែនការ C៖

ស្តង់ + ទស្សនៈកិច្ចធុរកិច្ច

តម្លៃពិសេស ៤,០០០ ដុល្លារ (តម្លៃធម្មតាគឺ ៤,៥០០ ដុល្លារ ទទួលបានការផ្តល់ជូនទាំងអស់ខាងលើ) សម្រាប់មនុស្ស ២ នាក់

១,០០០ ដុល្លារ/ មនុស្សម្នាក់ សម្រាប់សមាជិកបន្ថែមនៅក្នុងក្រុមរបស់អ្នក៕

ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញនៅថ្ងៃនេះ! 

Comments