+855 92 92 1000
Logo
Kingsland Global ប្រារព្ធពិធីអបអរសាទរនៃការលក់ដាច់គម្រោងសណ្ឋាគារបូទិក ឧកញ៉ា  ពេជ្រ
Updated on: June 6, 2022, 5:05 p.m.
Published on: September 5, 2016, 12:00 p.m.
Realestate News
Property Reviews

Kingsland Global ប្រារព្ធពិធីអបអរសាទរនៃការលក់ដាច់គម្រោងសណ្ឋាគារបូទិក ឧកញ៉ា ពេជ្រ


Horizontal-Ribbon-Advertorial

Kingsland Global

ការលក់ដោយជោគជ័យរបស់សណ្ឋាគារបូទិក ឧកញ៉ាពេជ្រ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៦ គឺជាគម្រោង សាងសង់មួយដែលត្រូវចាត់ទុកជាអាទិភាព និងមានសារៈសំខាន់។ ព្រឹត្តិការណ៍អបអរសាទរនូវភាពជោគជ័យមួយនេះសម្រាប់ក្រុមហ៊ុន Kingsland Global និងក្រុមហ៊ុនដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី២ ឆ្នាំ ២០១៧ ហើយសណ្ឋាគារនេះត្រូវបានគេលក់ទៅឱ្យក្រុមហ៊ុន Vivaz Holdings Pte Ltd ក្នុងតម្លៃ ១៣,៤លានដុល្លារអាមេរិក។

ការលក់ចេញយ៉ាងឆាប់រហ័សនេះគឺមិនត្រឹមតែជាភាពរីករាយមួយនោះទេ ប៉ុន្តែជាការសម្រេចបានយ៉ាងសំខាន់សម្រាប់ Kingsland Global ដែលបង្ហាញពីភាពជឿជាក់របស់ក្រុមហ៊ុនក្នុងការបង្កើតឲ្យមានគុណភាព និងការផ្លាស់ប្តូរបន្ថែមទៀត ចូលទៅក្នុងទីផ្សារឈានមុខគេឲ្យកាន់តែមានប្រសិទ្ធភាព។

នាយកគ្រប់គ្រងលោក Jeremiah Lee បាននិយាយថា “នៅពេលដែលយើងដាក់ចេញនូវគម្រោងអនាគតរបស់យើង ដើម្បីបំពេញការផ្លាស់ប្តូរទិដ្ឋភាពរបស់កម្ពុជា យើងចង់ឲ្យមានការទទួលស្គាល់នូវឱកាសដ៏ល្អមួយនេះដើម្បីចែករំលែកពីគុណភាពនៃឧត្តមភាព និងគុណតម្លៃដល់សហគមន៍ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល។ យើងចង់បោះជំហានកាន់តែធំថែមទៀតជាមួយនឹងដៃគូ និងសហការីរបស់យើង ក្នុងការធ្វើឲ្យKingslandក្លាយជាអ្នកអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា។”

ក្នុងពេលបច្ចុប្បន្នគម្រោងស្ថិតក្នុងដំណាក់កាលក្នុងការសាងសង់ នៅពេលដែលគម្រោងបញ្ចប់ការសាងសង់ សណ្ឋាគារបូទិកឧកញ៉ាពេជ្រនឹងកើតចេញជារូបរាងឡើងជាមួយអគារ ដែលមានចំនួន១៣ជាន់ បន្ទប់ប្រណិត ៨៨ បន្ទប់។ នៅពេលដែលគម្រោងជិតដល់ពេលបញ្ចប់ការសាងសង់របស់ខ្លួន Kingsland Global កំពុងសម្លឹងរកភាពជោគជ័យបន្តបន្ទាប់ទៀត និងឱកាសនៅក្នុងពេលអនាគត ដែលនឹងសម្របសម្រួលធ្វើឲ្យប្រសើរឡើង រាល់គម្រោងដែលទើបនឹងចាប់ផ្តើម។

គម្រោងអភិវឌ្ឍន៍ល្បីៗដែលនឹងមកដល់មួយផ្សេងទៀតឈ្មោះថា One18 Residences គឺជាអាផាតមេនប្រណិត ២៤ជាន់ ផ្តល់ជូនគុណតម្លៃក្នុងការរស់នៅ និងមានទីតាំងនៅចំកណ្តាលទីក្រុងភ្នំពេញ។ អតិថិជននឹងអាចទទួលបានបទពិសោធន៍នៃលំនៅដ្នានលំដាប់ថ្នាក់ទីមួយ ដែលមានតែមួយគត់នៅពេលដែលគម្រោងនេះបានបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែម Kingslandកម្ពុជា សូមទាក់ទងជាមួយ Kingsland (ខ្មែរ), (អាស័យដ្ឋាន) ផ្ទះលេខ ៣៤ ផ្លូវ ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ កម្ពុជា (ទូរសព្ទលេខ)  +855 77 3399 20, (Fax)+855 23 2217 07/08 ឫការិយាល័យ  Kingsland Global (សិង្ហបុរី), (ទូរស័ព្ទ) +65 6362 8998, (Fax)+65 6363 7031 ឫ អ៊ីម៉ែល info@kingslandglobal.sg

Comments