+855 92 92 1000
Logo
គេហទំព័រ Realestate.com.kh ជំរុញ​ឲ្យ​មាន​ការ​ជួញ​ដូរ​គម្រោង​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​ជា​មួយ​នឹង​ពិ​ព័រណ៍​បង្ហាញ​អចលនទ្រព្យ​ពី​កម្ពុជា
Updated on: June 6, 2022, 10:41 p.m.
Published on: May 30, 2016, 9:41 a.m.
Realestate News

គេហទំព័រ Realestate.com.kh ជំរុញ​ឲ្យ​មាន​ការ​ជួញ​ដូរ​គម្រោង​អចលនទ្រព្យ​នៅ​ក្នុង​តំបន់​ជា​មួយ​នឹង​ពិ​ព័រណ៍​បង្ហាញ​អចលនទ្រព្យ​ពី​កម្ពុជា


cambodiapropertyshow5

វិធានការងាយស្រួល និងភាពស្រពេចស្រពិលនៅក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសសិង្ហបុរី បានធ្វើឲ្យអ្នកវិនិយោគជាច្រើនចូលរួមក្នុងពិព័រណ៍តាំងបង្ហាញទីផ្សារអចលនទ្រព្យពីប្រទេសកម្ពុជា ដែលបានរៀបចំឡើងនៅឯសណ្ឋាគារ Marriott នៅប្រទេសសិង្ហបុរី កាលពីចុងសប្តាហ៍មុននេះ។ពិព័រណ៍ដាក់តាំងបង្ហាញនោះ គឺជាការរៀបចំរួមគ្នាមួយ រវាងគេហទំព័រអចលនទ្រព្យ  Realestate.com.kh និងបណ្តាញទីភ្នាក់ងារអនឡាញលក់អចលនទ្រព្យរបស់សិង្ហបុរី គឺក្រុមហ៊ុន PropertyGuru។

ក្នុងឱកាសបើកសម្ពោធពិព័រណ៍នោះ លោក Cheth Naren ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសសិង្ហបុរីបានថ្លែងថា មានវិនិយោគិនជាច្រើនចង់ស្វែងយល់ពីទីផ្សារអចលនទ្រព្យក្នុងស្រុកនៅប្រទេសកម្ពុជា។ លោកបន្តថា ៖ «ប្រទេសកម្ពុជា មិនត្រឹមតែជាប្រទេសដែលសម្បូរសម្បត្តិបេតិកភណ្ឌជាតិ ដូចជាប្រាសាទអង្គរវត្តនោះទេ ប៉ុន្តែយើងក៏ជាប្រទេសមួយដែលសម្បូរទៅដោយធនធានធម្មជាតិ និងជាប្រទេសកំពុងផ្តោតយ៉ាងយកចិត្តទុកដាក់លើការអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ»។

cambodiapropertyshow3

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនាំមុខគេពីរនៅកម្ពុជា គឺក្រុមហ៊ុន Silvertown Metropolitan និងក្រុមហ៊ុន Eastland Development បានដឹកនាំការតាំងបង្ហាញនោះដោយបាននាំយកគំនិតផ្តួចផ្តើមនៃការដាក់តាំងបង្ហាញវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់។ កម្មវិធីនោះមានភ្ញៀវសំខាន់ៗជាង២៥០នាក់ បានចូលរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

នៅក្នុងពិព័រណ៍នោះ មានអ្នកចូលរួមធ្វើបទបង្ហាញដ៏ល្បីឈ្មោះជាច្រើននាក់ដូចជា លោក Sam Yang ប្រធានក្រុមហ៊ុន Eastland Development (HK), លោក Ly Senleap ប្រធានក្រុមហ៊ុន FUGI Investment, លោក Alfred Chia ប្រធានក្រុមហ៊ុន SingCapital Pte. Ltd., លោក Guilaume Massin ជាប្រធានគ្រប់គ្រង និងជាដៃគូនៃក្រុមហ៊ុន DFDL Cambodia, លោក Vic Boyle ជាប្រធានផ្នែកលក់នៃគេហទំព័រ Realestate.com.kh លោក Simon Vancliff ជាប្រធានផ្នែកវិនិយោគទុន និងគម្រោងអភិវឌ្ឍន៍នៃក្រុមហ៊ុន ING Holdings និងលោក Allen Prak ទីប្រឹក្សាផ្នែកច្បាប់នៃក្រុមហ៊ុន P&A Asia Law។

លោក Yang ប្រធានក្រុមហ៊ុន Eastland Development បាននិយាយថា ៖ «ការចូលរួមពីសំណាក់វិនិយោគិនរបស់យើងក្នុងរយៈពេលពីរថ្ងៃនេះ និងការដាក់តាំងបង្ហាញកាលពីចុងសប្តាហ៍មុននោះ និងក្នុងគេហទំព័រលក់ គឺទទួលបានចំណាប់អារម្មណ៍ពីជនជាតិសិង្ហបុរី ច្រើនជាង២៥នាក់ បានកក់ដើម្បីធ្វើដំណើរទៅតំបន់អភិវឌ្ឍន៍របស់ខ្ញុំនៅក្នុងប្រទេសកម្ពុជា គឺជាទឡ្ហីករណ៍មួយដែលបញ្ជាក់ថា អ្នកវិនិយោគសិង្ហបុរី បានចាត់ទុកប្រទេសកម្ពុជា ជាទីតាំងវិនិយោគទុនមួយដ៏ប្រសើរ»។

ក្នុងបទសម្ភាសជាមួយលោក Winston Lee ប្រធានប្រចាំតំបន់(ថ្មី) នៃគម្រោងអភិវឌ្ឍន៍ របស់ក្រុមហ៊ុន PropertyGuru និងលោក Tom O’Sullivan ជាប្រធាន និងគណៈគ្រប់គ្រងនៃគេហទំព័រ Realestate.com.kh។ លោក O’Sullivan បានប្រាប់ថា៖ «កិច្ចសហការគ្នារវាងក្រុមហ៊ុន PropertyGuru និងគេហទំព័រ Realestate.com.kh. បានសម្រួលឲ្យយើងអាចនាំយកនូវគម្រោងអភិវឌ្ឍន៍អលចនទ្រព្យក្នុងស្រុកនៃប្រទេសកម្ពុជា មកកាន់ទីផ្សារអន្តរជាតិបាន ហើយយើងសង្ឃឹមថា ភាពជោគជ័យនៃការលក់ និងការដាក់តាំងបង្ហាញទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា នៅប្រទេសសិង្ហបុរី បានលើកទឹកចិត្តឲ្យអ្នកវិនិយោគជាច្រើនចូលរួមក្នុងពិព័រណ៍បង្ហាញអចលនទ្រព្យកម្រិតតំបន់នេះ ដែលនឹងធ្វើឡើងដោយក្រុមហ៊ុន PropertyGuru នាពេលអនាគត ហើយនឹងមានវិនិយោគិនសិង្ហបុរីបន្ថែមទៀតកំពុងពិនិត្យមើលយ៉ាងល្អិតល្អន់លើទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា»។

cambodiapropertyshow4

អ្នកវិនិយោគម្នាក់ដែលបានចូលរួមក្នុងពិព័រណ៍បង្ហាញរយៈពេលពីរថ្ងៃនោះ បាននិយាយថា ប្រទេសកម្ពុជាបានបង្ហាញការទាក់ទាញសម្រាប់វិនិយោគិន ហើយផលប្រយោជន៍ដែលអាចទទួលបានវិញនោះ មានភាពទាក់ទាញច្រើនជាងអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី ប៉ុន្តែវាក៏មានសភាពដូចប្រទេសជិតខាងដែរ។ ការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាការអភិវឌ្ឍផ្លូវធ្វើដំណើរសម្រាប់យានយន្ត តំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេស SEZ ផែសមុទ្រ និងបណ្តាញផ្លូវដែក នឹងធ្វើឲ្យកវិនិយោគិនមានទំនុកចិត្តក្នុងទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា ដែលកំពុងបោះជំហានទៅមុខ។ ការបញ្ចុះតម្លៃ គឺមានសម្រាប់អ្នកកក់សំបុត្រចូលរួមក្នុង «ពិព័រណ៍ទីផ្សារអចលនទ្រព្យ» ដែលនឹងប្រព្រឹត្តឡើងនៅប្រទេសសិង្ហបុរី នៅថ្ងៃទី៨-៩ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ៕

បើសិនលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួម ឬដាក់តាំងបង្ហាញគម្រោងអភិវឌ្ឍន៍របស់លោកអ្នក សូមទាក់ទង ឬចូលទៅក្នុងគេហទំព័រ Realestate.com.kh ឬទូរស័ព្ទ 095911466, 069436756, 017 436756 អ៊ីមែលinfo@realestate.com.kh

Comments