+855 92 92 1000
Logo

Advertorial content

កញ្ញានីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស
Updated on: January 9, 2023, 2:47 a.m.
Published on: January 8, 2023, 6:23 a.m.

កញ្ញានីគីនីគី ក្ដាប់បានតំណែងទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស


រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារ Raffles Le Royal ​មានការរៀបចំពិធីចុះហត្ថលេខាទូតសុឆន្ទៈ រវាងកញ្ញានីគីនីគី និង គម្រោងលំនៅឋានវង្ស ​ដែលដឹកនាំដោយលោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកជាច្រើនរូបទៀត។

ពិធីចុះអនុស្សារណៈនាឱកាសនោះគឺដើម្បីបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើការងារជាទូតសុឆន្ទៈ តំណាងឱ្យគម្រោងលំនៅឋានវង្ស ពិសេសសជំរុញការអភិវឌ្ឍនៃការសាងសង់លំនៅឋានប្រកបដោយគុណភាព សោភ័ណភាព ភាពស្រស់ស្អាត និងស៊ីវិល័យ។

លោកស្រី ម៉ឺន ស្រីណែត អគ្គនាយិកាក្រុមហ៊ុន បានមានប្រសាសន៍ដោយភាពជឿជាក់ថា “គម្រោងលំនៅឋានវង្ស ជាបរិបថថ្មីក្នុងសហគមន៍ដ៏មានសក្ដានុពល សុវត្ថិភាព គុណភាព និងឧត្តមភាព ដែលល្អប្រសើរបំផុតទាំងការរស់នៅបែបឯកជន និងល្អប្រសើរដល់ការបើកអាជីវកម្មនានា”។ លោកស្រីបានមានប្រសាសន៍បន្ដថា “យ៉ាងណាមិញ ដោយមើលឃើញពីសមត្ថភាព ការនិយមគាំទ្រ ស្រឡាញ់​ចូលចិត្តយ៉ាងច្រើនពីសំណាក់មហាជន ព្រមទាំងរបៀបរបបនៃការរៀបចំខ្លួន វាចាសព្ទ ដែលប្រកបដោយវិជ្ជាជីវៈ លើចំណេះដឹងទូទៅ ក្រមសីលធម៌ សុជីវធម៌ ភាពរួសរាយ និងមានទំនាក់ទំនងសង្គមល្អ ពិសេសរួមទាំងទេពកោសល្យនានាផងនោះ យើងខ្ញុំក៏បានសម្រេចជ្រើសរើសយក  កញ្ញា នីគីនីគី ជាទូតសុច្ឆន្ទៈ ប្រចាំគម្រោងលំនៅឋានវង្ស ហើយដែលជាជម្រើសមួយដ៏ស័ក្តិសមឥតខ្ចោះ។

កញ្ញានីគីនីគី អ្នកតំណាងឱ្យ គម្រោងលំនៅឋានវង្ស បានលើកឡើងដោយក្ដីរំភើបថា “នាងខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងលំនៅឋានវង្ស នេះជាលើកទី១ដែលនាងខ្ញុំមានអារម្មណ៍រំភើបក្រៃលែង រកពាក្យពេចន៍មកបរិយាយមិនត្រូវ ហើយនៅពីក្រោយការសម្រេចចិត្តនេះគឺការពិភាក្សា ការវាយតម្លៃនិងការរំពឹងទុក។ House is not a Home មានផ្ទះតែមិនបានរស់នៅជុំគ្នា គ្មានសុភមង្គល ប្រៀបដូចមានតែសម្បកផ្ទះ។

ផ្ទះគឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវសាងសុភមង្គលគ្រួសាររួមគ្នា ផ្ទះសម្រាប់អាហារពេលល្ងាចជួបជុំគ្រួសារតំណាងឱ្យខ្ញុំ ដូចបទចម្រៀង "Home for Dinner" របស់ខ្ញុំ ផ្ទះប្រៀបដូចជាអ្នកធ្វើការដែលមាន   សកមុ្មភាពរួមគ្នា សាងជាមួយគ្នា ការពារគ្នាទៅវិញទៅមក មានគោលដៅនិងក្តីសង្ឃឹមដែលជាប្រភពថាមពលនិងកម្លាំង។ នាងខ្ញុំបានត្រៀមខ្លួនជាស្រេចក្នុងរៀបចំមាតិកាផ្សាយដែលទាក់ទងនឹងគម្រោងលំនៅឋានវង្ស និងមានជាសារដាស់តឿន អប់រំ លើកទឹកចិត្ត ដែលបម្រើប្រយោជន៍ដល់ប្រិយមិត្ត និងអតិថិជនគម្រោងរបស់យើង។ នាងខ្ញុំជឿជាក់ថាគម្រោងលំនៅឋានវង្ស នឹងទទួលបានកាគាំទ្រខ្លាំងពីអតិថិជន ហើយខ្ញុំនឹងចូលរួមសកម្មភាពនានារបស់ក្រុមហ៊ុនដើម្បីសម្រេចគោលដៅរួមជាមួយគ្នា។​

សូមជម្រាបថា លំនៅឋានវង្ស ស្ថិតនៅលើបណ្ដោយផ្លូវ ២០A ក្បែរផ្លូវក្រវាត់ក្រុងទី៣ ក្នុងសង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាទីតាំងអំណោយផល មានសក្ដានុពលសេដ្ឋកិច្ចខ្ពស់ ក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ជិតផ្សារទំនើបអ៊ីអន៣ ដែលមានចរន្តសេដ្ឋកិច្ចមមាញឹក ពាណិជ្ជកម្មចម្រុះ និងមានប្រជាពលរដ្ឋរស់នៅកុះករ ។

គុណតម្លៃនៃគម្រោងលំនៅឋានវង្ស គឺ សាងភាពសុខដុមរួមគ្នា

Comments