+855 92 92 1000
Logo
ច្បាប់ពន្ធថ្មីសម្រាប់ភ្នាក់ងារអចលនទ្រព្យ
Updated on: June 6, 2022, 5:06 p.m.
Published on: December 20, 2016, 11:43 a.m.
Realestate News

ច្បាប់ពន្ធថ្មីសម្រាប់ភ្នាក់ងារអចលនទ្រព្យ


អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យច្បាស់លាស់លើ កាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីណែនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែលស្ទួនគ្នា។ ក្រុមហ៊ុនអចលនទ្រព្យតាមធម្មតាត្រូវកាត់ពន្ធ១០%នៃប្រាក់ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ខ្លួនហើយនៅក្នុងលក្ខខណ្ឌនៃការជួលអចលនទ្រព្យបន្ត អ្នកជួលអចលនទ្រព្យបន្តនោះត្រូវកាត់ពន្ធ១០%នៃថ្លៃជួលពីក្រុមហ៊ុនអចលនទ្រព្យនោះទៀត។ 

ក្នុងសេចក្ដីណែនាំលេខ ១៨៤១០ បច្ចុប្បន្នបានផ្តល់ការលើកលែងពន្ធលើអ្នកជួលបន្តប្រសិនបើម្ចាស់អចលនទ្រព្យ  និងអ្នកជួលដំបូងនោះបានជាប់កាតព្វកិច្ចបង់ពន្ធដូចគ្នា។ 

លោក Anthony Galliano ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Investment Management បានលើកឡើងថា “ប្រការណែនាំលេខ១៨៤១០គឺជាគម្រូមួយផ្សេងទៀតរបស់អគ្គនាយកដ្ឋានពន្ធដា ដែលឆ្លើយតបទៅនឹងទីផ្សារដោយកំណត់ថានេះជាការបង់ពន្ធស្ទួនសម្រាប់ម្ចាស់អចលនទ្រព្យ ក្នុង ករណីនេះកាតព្វកិច្ចបង់ពន្ធសម្រាប់ទាំងអ្នកជួលដំបូង និងអ្នកជួលបន្ត គឺមានទំហំដូចគ្នាបេះបិទ។”

លោកបានបន្តថា “ក្រោមការណែនាំនេះក្រុមហ៊ុនអចលនទ្រព្យនៅតែតម្រូវឱ្យបង់ពន្ធ១០% នៃប្រាក់ ថ្លៃជួលពីម្ចាស់អចលនទ្រព្យរបស់ពួកគេ។ ក៏ប៉ុន្តែនៅពេលដែលជាក្រុមហ៊ុនអចលនទ្រព្យដែលបានចុះបញ្ជីបានជួលបន្តទៅអ្នកជួលមួយផ្សេងទៀតដែលបានចុះបញ្ជីពន្ធដារដែរអ្នកជួលបន្តនោះនឹងមិនមានកាតព្វកិច្ចបង់ពន្ធ១០% លើការជួលបន្តជាមួយម្ចាស់ក្រុមហ៊ុនអចលនទ្រព្យនោះទេត្រឹមតែចេញ នូវវិក្កយបត្រពន្ធអាករតម្លៃបន្ថែមឲ្យប៉ុណ្ណោះ។”

លោកបានបន្ថែមលើនេះទៀតថា “នៅពេលតម្រូវការសម្រាប់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យកំពុងតែរីក ចម្រើន និងការផ្ដល់នូវការផ្គត់ផ្គង់ការិយាល័យកំពុងតែកើនឡើងក្នុងទីផ្សារ ការបញ្ជាក់នេះគឺជាការគាំទ្រលើវិស័យអចលនទ្រព្យដោយសារចង់ធ្វើឲ្យមានភាពងាយស្រួលលើស្ថានភាពពន្ធរវាងអ្នកជាប់ពន្ធទាំងពីរពាក់ព័ន្ធទៅនឹងការជួលបន្ត ដោយត្រឹមតែជាការយកពន្ធអាករតម្លៃបន្ថែមវិញ។”

ក្នុងសេចក្ដីណែនាំថ្មីហាក់បីដូចជាមានការភ័ណច្រឡំក្នុងវិស័យអចលនទ្រព្យកន្លងមក។ លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានជម្រុញឱ្យអគ្គនាយកដ្ឋានពន្ធដាបង្កើតឲ្យបង្កើតវេទិការពិភាក្សាមួយនិងអញ្ជើញម្ចាស់ភ្នាក់អចលនទ្រព្យទាំងអស់ ដើម្បីបញ្ជាក់និងពន្យល់អំពីសេចក្តីបង្គាប់ថ្មីនេះឱ្យបានច្បាស់លាស់លើអ្វីដែលច្បាប់អាចជួយ ក្នុងវិស័យនេះ​ ។

លោកបានពន្យល់ទៀតថា “យើងមិនមានការជំទាស់ទៅនឹងការណែនាំរបស់រដ្ឋាភិបាលដែលចង់បង្កើនគុណភាពនៃការប្រមូលពន្ធនោះទេ។” លោកបានបន្តទៀតថា“តាមទសន្សនរបស់ខ្ញុំអគ្គនាយកដ្ឋានពន្ធដាគួរតែរៀបចំវេទិការសាធារណៈហើយអញ្ជើញភ្នាក់ងារអចលនទ្រព្យទាំងអស់ឱ្យចូលរួមដើម្បីឱ្យពួកគេយល់ដឹងពីកាតព្វកិច្ចបង់ពន្ធរបស់ពួកគេ។ ខ្ញុំគិតថានេះជាមធ្យោបាយដ៏ល្អបំផុតពីព្រោះថាភា្នក់ងារ អចលនទ្រព្យមួយចំនួនមិនទាន់យល់ដឹងច្បាស់នៅឡើយ។”

អត្ថបទដោយលោក James Whitehead នាយកផ្នែកអត្ថបទនៃក្រុមហ៊ុន Realestate.com.kh 

អត្ថបទនេះត្រូវបានសហការនិពន្ធដោយសារព័ត៌មានខ្មែរថាមស៍ និងគេហទំព័រអចលនទ្រព្យ Realestate.com.kh ដែលនឹងចុះផ្សាយព័ត៌មានអចលនទ្រព្យរៀងរាល់ថ្ងៃពុធនៅក្នុងកាសែតខ្មែរថាមស៍។ ខ្មែរថាមស៍ធ្វើការបោះពុម្ពផ្សាយកាសែតរៀងរាល់ថ្ងៃដែលមានចំនួន​១០,០០០​ច្បាប់ទូទាំងប្រទេសកម្ពុជា។ សូមទំនាក់ទំនងមកកាន់យើងថ្ងៃនេះ សម្រាប់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម​ជាមួយព្រឹត្តិបត្តិព័ត៌មានអចលនទ្រព្យ។

ស្វែងរកព័ត៌មានអចលនទ្រព្យនៅលើគេហទំព័រ Realestate.com.kh
borey-ads-580-x-90-khmer

Comments