+855 92 92 1000
Logo
គម្រោង​ New Landmark ផ្ដល់ជូនលំនៅដ្ឋានប្រណីតលក្ខណៈអន្តរជាតិជាមួយតម្លៃសមរម្យ
Updated on: May 29, 2022, 1:53 a.m.
Published on: March 26, 2020, 12:57 p.m.

គម្រោង​ New Landmark ផ្ដល់ជូនលំនៅដ្ឋានប្រណីតលក្ខណៈអន្តរជាតិជាមួយតម្លៃសមរម្យ


សាកស្រមៃមើលថាតើវាពិតជាពិសេសយ៉ាងណាប្រសិនបើអ្នកមានខុនដូលម្ហែកាយផ្ទាល់ខ្លួននៅជាប់ឆ្នេរសមុទ្រ ដែលអាចឱ្យអ្នកជួបជុំកម្សាន្តជាមួយគ្រួសារនៅថ្ងៃវិស្សមកាល ឬរំសាយអារម្មណ៍ពីភាពស្មុគស្មាញក្នុងការងារនៅចុងសប្តាហ៍?

គម្រោង New Landmark នឹងសម្រេចក្តីស្រមៃរបស់លោកអ្នកជាមួយនឹងខុនដូលំនៅដ្ឋាន និងលម្ហែកាយដ៏ប្រណីតដែលហ៊ុំព័ទ្ធដោយបរិយាកាសដ៏សែនមនោរម្យ ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ស្រស់ស្អាតរបស់តំបន់ឆ្នេរសមុទ្រ។

គម្រោងខុនដូប្រណីតមួយនេះមានទីតាំងស្ថិតនៅក្បែររង្វង់មូលតោពីរ ហើយមានចម្ងាយត្រឹមតែ២០០ម៉ែត្រប៉ុណ្ណោះពីឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ។ ​​គម្រោងទាំងមូលមានយូ​នី​ត​សរុប​ចំនួន ៤,១២៤ ក្នុង​នោះ យូនីតចំនួន ៣,៤១៩ ​ជា​អា​ផាត​មិនដែលបែងចែកទៅជាប្រភេទយូនីត​ផ្សេងៗ​ពីគ្នាចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោរហូតដល់​យូ​នី​តអាផាតមិនបន្ទប់​គេង២ ជាមួយ​នឹងទំហំ​ចាប់ពី ៣១ ទៅដល់១០៦ ម៉ែត្រការ៉េ​។ ​​

យូ​នី​តនីមួយៗត្រូវបាន​រចនាយ៉ាងយកចិត្តទុកដាក់បំផុត ដោយបំពាក់នូវគ្រឿងសង្ហារិម និងឧបករណ៍​បរិក្ខារ​ទំនើបទាន់សម័យ និង​មានគុណ​ភាពខ្ពស់ដែលនាំមកនូវអារម្មណ៍ស្រស់ថ្លា ធូរស្បើយ និងផាសុកភាព ដូចបានសម្រាកនៅក្នុងបន្ទប់សណ្ឋាគារផ្កាយប្រាំ។ មិនតែប៉ុណ្ណោះគ្រប់យូនីតសុទ្ធតែមានរានហាលផ្ទាល់ខ្លួនដែលអាចឱ្យលោកអ្នកសម្រាកគយគន់ទិដ្ឋភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើមហាសាគរដ៏ធំល្វឹងល្វើយជាមួយខ្យល់សមុទ្រដ៏ត្រជាក់នាពេលល្ងាច។ ​

កាន់តែ​ពិសេសជាងនេះអ្នកអភិវឌ្ឍគម្រោងបានយកចិត្តទុកខ្ពស់ពីសន្តិសុខ និងសុវត្ថិភាពរបស់អ្នករស់នៅដោយបានបំពាក់​ប្រព័ន្ធសន្តិសុខបច្ចេកវិទ្យា​ចុងក្រោយបំផុត រួមមាន ​ប្រព័ន្ធគ្រប់គ្រង​ការចេញចូល​ដោយ​ស្កេនកូដ QR ប្រព័ន្ធសោរ​ដោយ​ប្រើប្រាស់​ក្រយៅដៃ កាមេរ៉ាសុវត្ថិភាព និងប្រព័​ន្ធសម្លេងរោទិ៍ជាដើម។ ជាងនេះទៅទៀតនៅក្នុង​អគារ​នេះក៏មាន​ផ្តល់ជូនសេវាអ៊ីនធឺណិត​ឥតគិតថ្លៃ និង​ប្រព័ន្ធ​ចម្រោះ​ទឹកដែល​អាចឱ្យ​អ្នក​ពិសា​ទឹកចេញពី​ក្បាល​រ៉ូ​ប៊ី​ណេ​ដោយផ្ទាល់​។​

បើនិយាយពីសេវាកម្មដែលភ្ជាប់ជាមួយនឹងគម្រោងនេះវិញ លោកអ្នកច្បាស់ជាមិនខកបំណងឡើយ។ គម្រោង New Landmark នឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មខ្នាតអន្តរជាតិដែលប្រជុំដោយភោជនីយដ្ឋាន សណ្ឋាគារកម្រិតផ្កាយប្រាំ ធនាគារ បារ ហាងលក់សំលៀកបំពាក់ ហាងលក់ទំនិញ ហាងកាហ្វេ ក្លិបហាត់ប្រាណ ស្ប៉ា ហាងកែសម្ផស្ស និងសេវាកម្មកម្សាន្តផ្សេងៗទៀត។ ក្រៅពីនេះគម្រោងមួយនេះក៏មានអាងហែលទឹកលក្ខណៈឯកជននៅជាន់ដំបូល សាលសម្តែងសិល្បៈវប្បធម៌ ទីលានវាយកូនហ្គោល បន្ទប់ប្រជុំសាធារណៈ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ អ្វីដែលធ្វើឱ្យគម្រោង New Landmark ពិសេសខុសប្លែកពីគម្រោងដទៃទៀត គឺការស្ថាបនាឧទ្យានទឹកដ៏ស្រស់ស្អាតដំបូងគេនៅក្នុងខេត្តព្រះសីហនុ។

ដូចបានរៀបរាប់ខាងលើភាពទាន់សម័យនៃការរចនាប្លង់ខាងក្នុងបរិយាកាសជុំវិញដ៏ស្រស់ស្អាត ទីតាំងដ៏ល្អឥតខ្ចោះអមជាមួយនឹងសេវាកម្មដ៏សម្បូរបែបរបស់គម្រោង New Landmark បានធ្វើឱ្យគម្រោងនេះក្លាយជាជម្រើសខុនដូលំនៅដ្ឋាន និងលម្ហែកាយដ៏ពិសេសខុសប្លែកពីគេដែលនាំមកនូវបទពិសោធនៃការរស់នៅបែបស៊ីវីល័យ និងការកំសាន្តគ្មានដែនកំណត់។

គួរបញ្ជាក់ថា គម្រោង New Landmark គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៃខេត្តព្រះសីហនុ។ គម្រោងទាំងមូលមានទំហំរហូត ២០០,០០០ ម៉ែត្រការ៉េដែលបែងចែកជាអគារធំៗចំនួន៤ រួមមានអគារលំនៅដ្ឋាន សណ្ឋាគារស្តង់ដារផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម។

គម្រោង New Landmark មានតម្លៃលក់ចាប់ពី៤ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ពិសេសជាងនេះទៀតដោយគ្រាន់តែធ្វើការបង់ប្រាក់​កក់​ដំបូង​ត្រឹម​៣០%លោកអ្នក​នឹង​ទទួលបាន​ការធានា​ជួល​ត្រឡប់​វិញ​ពី​ម្ចាស់​គម្រោង​ជាមួយ​អាត្រា​១២%ក្នុង​រយៈពេល​ពីរ​ឆ្នាំ​៕

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

Comments