តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនជាច្រើន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន TOP NINGBO FASHION CO., LTD ដែលជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០៣កន្លែង ។
រីឯថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ វិញបានចុះបញ្ជីវិនិយោគសម្រាប់ក្រុមហ៊ុន YOUNG CLOTHING (CAMBODIA) CO., LTD ដែលជាគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.៦២០កន្លែង ។
ចំណែកឯថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះតាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ របស់ក្រុមហ៊ុន RED MARS GARMENT (CAMBODIA) CO., LTD គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦៤៨កន្លែង ។
គម្រោងទាំង៣នេះសរុបចំនួន១២,១លានដុល្លារ និងបង្កើតការងារចំនួន៣,៨៧១កន្លែងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ ៕
អត្ថបទដោយ
Comments