+855 92 92 1000
Logo
Morgan Tower បានបញ្ចប់ការសាងសង់ដោយជោគជ័យ ! Morgan នឹងបើកយុគ្គសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជាប្រកបដោយលទ្ធភាព​ !
Updated on: June 2, 2022, 3:14 p.m.
Published on: December 18, 2020, 3:20 a.m.

Morgan Tower បានបញ្ចប់ការសាងសង់ដោយជោគជ័យ ! Morgan នឹងបើកយុគ្គសម័យថ្មីនៃជំនួញអន្តរជាតិនៅកម្ពុជាប្រកបដោយលទ្ធភាព​ !


ក្រឡេកទៅមើលមជ្ឈមណ្ឌលពាណិជ្ជកម្មល្បីៗ នៅលើពិភពលោក ពួកគេមិនត្រឹមតែ ល្បីល្បាញលើវិស័យសំណង់អគារខ្ពស់ៗប៉ុណ្ណោះទេ ថែមទាំងត្រូវបានគេកោតសរសើរ ចំពោះកេរ្តិ៍ឈ្មោះអាជីវកម្មដ៏អស្ចារ្យរបស់ពួកគេ។ នៅក្នុងជំហាននៃការអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ អគារខ្ពស់ៗ មិនត្រឹមតែទាក់ទាញចក្ខុវិស័យអាជីវកម្មរបស់សហគ្រិនឆ្នើមប៉ុណ្ណោះទេ ក៏បង្ហាញពីការចាប់ផ្តើមនៃក្តីសុបិន្តដ៏អស្ចារ្យផងដែរ។

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹងការរៀបចំចាក់សាបចុងក្រោយបង្អស់ Morgan Tower ត្រូវបានបញ្ចប់ការសាងសងជាស្ថាពរ​ ដែលជាអគារការិយាល័យបានទទួលពានរង្វាន់ មាសលំដាប់អន្តរជាតិចំនួន ៤ ក្នុងនោះមានមជ្ឈមណ្ឌលអាជីវកម្មស្នូលរបស់ប្រទេសកម្ពុជា ពីអង្គការអន្តរជាតិ LEED និងក្រុមហ៊ុនអចលនទ្រព្យ PropertyGuru Asia ក៏បង្ហាញថាប្រទេសកម្ពុជាបានបើកជំនួញទីក្រុងអន្តរជាតិជំនាន់ថ្មី។ ថ្នាក់ដឹកនាំកំពូលនៃក្រុមហ៊ុន Morgan Group និងដៃគូសហការបានចូលរួមពិធីបញ្ចប់ការសាងសង់ នឹងកាត់ខ្សែរបូណ៏ ដែរជាព្រឹត្តិការណ៏ប្រវត្តិសាស្រ្ត​​​ដ៏ជោគជ័យនៃអគារ Morgan Tower ។

នៅម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ពិធីសូត្រមន្តសូមសេរីសួស្ដីត្រូវបានប្រារព្ធធ្វើនៅ Morgan Tower ។ នៅក្រោមបរិយាកាសដ៏ពិសិដ្ឋនេះ ព្រះសង្ឃបានសូត្រធម៌យ៉ាងឧឡារិកដោយប្រោះទឹកមន្ត ដើម្បីបួងសួងអោយអគារ Morgan Tower បញ្ចប់បានយ៉ាងល្អ និង ជូនពរអោយអគារ Morgan Tower មានការអភិវឌ្ឍ នឹង រីកចំរើនខ្លាំងនាពេលអនាគត។

បន្ទាប់មក ថ្នាក់ដឹកនាំនិងភ្ញៀវកត្តិយស បានចុះទស្សនាទីតាំងការិយាល័យនៅជាន់ទី ១០ នៃអគារ Morgan Tower បានស្វែងយល់អំពីបរិយាកាសនៃការិយាល័យនិងទីតាំងនាពេលអនាគត​ ក្រោមការពន្យល់ពីអ្នកប្រឹក្សាវិនិយោគ ។ ដោយឈរសម្លឹងមើលពីលើឃើញទេសភាពដ៏ធំទូលាយនៃទន្លេមេគង្គនិងជុំវិញទីក្រុងភ្នំពេញដែលមានសភាពអ៊ូអរ ភ្ញៀវដែលបានចូលរួមទស្សនា បានទទួលស្គាល់ខ្ពស់ចំពោះចក្ខុវិស័យនឹងយុទ្ធសាស្រ្តដ៏ល្អប្រសើររបស់ Morgan ហើយបានកោតសរសើរអំពីវឌ្ឍនភាពនៃគម្រោងនេះប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់។

នៅម៉ោង ១០:១៨ នាទីប្រធានក្រុមហ៊ុន Morgan Group លោក ឌិងយ៉ុងជុន ផ្ទាល់បានដឹកនាំក្រុមការងារទៅដល់ជាន់ទី ៤៨ ហើយរួមជាមួយភ្ញៀវដែលមានវត្តមាននិងមើលកម្មវីធីលើអគារ Morgan ។ បុគ្គលិកបានធ្វើការផ្សាយផ្ទាល់ពីដំណើរការរៀបចំពិធីទាំងមូល​​ ហើយបាននាំមកឱកាសដ៏រីករាយនេះទៅ ម្ចាស់វិនិយោគិននិងដៃគូជំនួញ របស់ Morgan Tower នៅទូទាំងពិភពលោកបានចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ដោយសារតែផលប៉ះពាល់នៃ covid 19 នេះម៉ូហ្គិនក៏គោរពយ៉ាងខ្ជាប់នូវបទប្បញ្ញត្តិបង្ការការរីករាលដាលរបស់រដ្ឋាភិបាលកម្ពុជានិង​ សម្ដេចតេជោ ហ៊ុន សែន។ ដូច្នេះភ្ញៀវដែលបាន អញ្ជើញមកកម្មវិធីនេះមានតែ២០អ្នកទេ ហើយភ្ញៀវផ្សេងទៀតជាមួយម្ចាស់វិនិយោគិននិងដៃគូអាជីវកម្មមកពីគ្រប់ទិសទីនៃប្រទេសបានត្រឹមមើលតាមរយះការផ្សាយផ្ទាល់ ។ បរិយាកាសរីករាយបានដក់ជាប់ក្នុងដួងចិត្តភ្ញៀវគ្រប់រូបតាមរយៈអ៊ីធឺណិតនិងទទួលបានការអបអរសាទរដ៏ស្មោះពីសំណាក់​ ម្ចាស់ដៃគូអាជីវកម្មនិងវិនិយោគិនមកពីប្រទេសចិន​ សិង្ហបុរី ម៉ាឡេស៊ី ជប៉ុន កូរ៉េខាងត្បូង​ សហរដ្ឋអាមេរិកអឺរ៉ុបនិងប្រទេសផ្សេងទៀត។

ក្នុងអំឡុងពេលនេះ ដៃគូសហការក្រៅប្រទេសរបស់ Morgan BLUEYE ប្រទេសកូរ៉េខាងត្បូង និងPARTNERS REALTY ប្រទេសចិនបានជួនផ្លាក់ជូនពរដល់ Morgan ក្នុងនាមម្ចាស់ក្រុមហ៊ុនបរទេស និងបានជូនពរដល់ Morgan ឲ្យទទួលបានភាពជោគជ័យរបស់ខ្លួននាថ្ងៃអនាគត។

លោក ឌិងយ៉ុងជុន ប្រធានក្រុមហ៊ុន Morgan Group ទទួលការជូនពរពីវិនិយោគិនចជាច្រើន លោកបានមាន​ប្រសាសន៍ថា “សមិទ្ធិផលដ៏អស្ចារ្យរបស់ Mogan Tower សព្វថ្ងៃនេះ គឺមិនអាចកើតមានបានទេប្រសិនជាគ្មានវត្តមាន និងការគាំទ្ររបស់សំណាកម្ចាស់សហគ្រាស នឹងអ្នកវិនិយោគ។ នៅក្រោមការគាំទ្របែបនេះ បានធ្វើអោយ Morgan មានកំលាំងចិត្ត មានទំនុកចិត្ត បានជំនះរាល់ការលំបាក និងអាចបញ្ចប់ការសាងសង់តាមការកំណត់។ Morgan សង្ឈឹមថានឹងថ្លែងអំណគុណដល់អ្នកគាំទ្រទាំងអស់ ជាមួយនឹងសកម្មភាពជាក់ស្តែងនៃការបញ្ជប់ការសាងសង់អគារ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់សហគ្រាស នឹងអ្នកវិនិយោគដែលបានយកចិត្តទុកដាក់ និងជួយដល់ក្រុមហ៊ុន Morgan ក្នុងកំឡុងពេលនេះ។

ចាប់តាំងពីការបុកគ្រឹះរបស់ Morgan Tower នៅខែសីហាឆ្នាំ ២០១៨​ រហូតដល់បានបញ្ចប់ ៤៨ ជាន់ អស់រយៈពេល ២៨ខែ ហើយវាបានផ្តល់នៅចម្លើយដ៏ល្អឥតខ្ចោះដល់វិនិយោគិន និងដៃគូអាជីវកម្មជាច្រើន។

ស្ថិតក្រោមបរិយាកាសពិសេសនៃការរីករាលដាលនៃជំងឺcovid 19 ឆ្នាំ ២០២០ Morgan បានទប់ទល់នឹងហានិភ័យនៃការរីករាលដាលនៃជំងឺcovid 19 សម្ភារសំណង់ខ្វះខាត ថ្លៃពលកម្មកើនឡើង និងការលំបាកក្នុងការសាងសង់ក្នុងរដូវវស្សា​ ហើយបានប្រកាន់ ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវឌ្ឍនភាពនៃសំណង់និងស្តង់ដារសំណង់ហើយខិតខំធ្វើឱ្យសំណង់នឹងផលិតផលល្អបំផុតតាមស្តង់ដាដ៏តឹងរឹង។

Morgan Group សង្ឃឹម Morgan Tower នឹងបញ្ចប់ការសាងសង់បានយ៉ាងជោគជ័យ ក្នុងពេលដំណាលគ្នានេះដែរក្រុមហ៊ុនត្រៀមនឹងប្រគល់ជូននៅអគារការិយាល័យ នាពេលអនាគត។

Morgan Tower ជាទំព័រ CBD កម្ពុជា

Morgan Tower ជាស្ថាបត្យកម្មដែលទទួលបានពានរង្វាន់មាសពី LEED អន្តរជាតិ - ដែលជាកន្លែងសម្គាល់អាជីវកម្មអន្តរជាតិនៅកម្ពុជាមានទីតាំងស្ថិតនៅកោះពេជ្រ CBDនៃរាជធានីភ្នំពេញ ។ ក្នុងនាមជាមជ្ឈមណ្ឌលសេដ្ឋកិច្ច “ត្បូងពេជ្រមាសនិងប្រាក់” អគារនេះមានចម្ងាយតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីច្រកចូលកោះនរា នៅតំបន់សេដ្ឋកិច្ចថ្មី ចក្ខុវិស័យយុទ្ធសាស្ត្រដ៏លេចធ្លោរបស់ Morgan ប្រមូលធនធានអន្តរជាតិ​ ដែលមានគុណភាពខ្ពស់ វាជាកាតមាសមួយផ្សេងទៀតសម្រាប់អាជីវកម្មលំដាប់ខ្ពស់ របស់ប្រទេសកម្ពុជាក្នុងយុគ្គសម័យថ្មី។

ស្នាដៃដែលទទួលបានវិញ្ញាបនបត្រអន្តរជាតិ LEED Gold Award

អគារនេះត្រូវបានធ្វើឡើងយ៉ាងប្រណីតជាមួយនឹងសាលទទួលភ្ញៀវដែលមានកំពស់ ១២ ម៉ែត្រ ជាន់នីមួយៗ កំពស់ ៣.៩ ម៉ែត្រ និងមានជណ្តើរយន្តល្បឿនលឿនចំនួន ១៥ គ្រឿងដែលពីជាន់ក្រោមទៅដល់ជាន់ដំបូលអស់30វិនាទី ។ កន្លែងការិយាល័យដំបូងមានអុកស៊ីសែនគ្រប់គ្រាន់ ផ្ទៃខាងក្រៅ បានតម្លើងដោយកញ្ចក់ប្រហោងប្រភេទ LOW-E ដែលស្រោបដោយថ្នាំកូដវិទ្យុកម្មទាប ជាមួយនឹងបន្ទះអាលុយមីញ៉ូមបញ្ឈរ ហើយមានប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធខ្យល់កណ្តាលពេញលេញជាមួយនឹងថាមពលសន្សំសំចៃដ៏វៃឆ្លាតដែលបង្កើតទីធ្លាដែលមានសីតុណ្ហភាពថេរអុកស៊ីសែនថេរ។ រចនាសម្ព័ន្ធស៊ុមការិយាល័យដែលអាចផ្តាច់បាន និងមានប្រព័ន្ធការិយាល័យឆ្លាតវៃ ចំនួន ១៨​​ បំពេញសេចក្តីត្រូវការរបស់សហគ្រាសគ្រប់វិស័យ។

ជាទីកន្លែងដែលរចនាឡើងយ៉ាងកំពូលនៅកម្ពុជា ការច្នៃប្រឌិតថ្មីនៃរង្វង់អាជីវកម្មអន្តរជាតិ

អគារ Morgan Tower ផ្តល់នូវទីតាំងអាជីវកម្មដំបូងគេចំនួន ៤,០០០ ម៉ែត្រការ៉េសម្រាប់អ្នកជំនួញអន្តរជាតិរួមទាំង ស្កាយបារនៅជាន់ខាងលើ​ ភោជនីយដ្ឋានសិល្បៈMichelinដ៏ប្រណីត អាងហែលទឹក Infinity ចំណត់ឧទ្ធម្ភាគចក្រ ការិយាល័យប្រធាននិងរដ្ឋបាលដ៏ទំនើប រួមជាមួយការគ្រប់គ្រងដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោក បង្កើតរង្វង់វរជនអាជីវកម្មលំដាប់ពិភពលោកជាមួយនឹងសេវាកម្មផ្តាច់មុខដែលលើសពីស្តង់ដារអន្តរជាតិ។

ការគ្រប់គ្រងពានរង្វាន់មាស+ អ្នកពិគ្រោះយោបល់ជំនាញ Morgan អមជាមួយដំណើរសម្រាប់សហគ្រាស

សេវាគ្រប់គ្រងរបស់ MORGAN TOWER ដឹកនាំដោយក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មប្រតិបត្តិការដ៏ល្បីល្បាញលើពិភពលោកដែលមានប្រវត្តិជាង 200 ឆ្នាំមកហើយ ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងការិយាល័យលំដាប់ខ្ពស់និងទាក់ទាញការវិនិយោគទូទាំងពិភពលោក រហូតមកដល់ពេលនេះមានក្រុមហ៊ុនអន្តរជាតិជាង ១០ដែលមានចិត្តចង់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនឹងត្រៀមចូលជាផ្លូវការ។

បន្ថែមលើនេះសាលតាំងពិព័រណ៍ផែនកាការអភិវឌ្ឍន៍កម្ពុជានិងមជ្ឈមណ្ឌលសេវាកម្មសហគ្រិនភាពនៅរាជធានីភ្នំពេញដំបូងដែលផ្តួចផ្តើមដោយក្រុមហ៊ុនម័រហ្គ្រីនគ្រុបកំពុងដំណើរការសាងសង់ហើយត្រូវបានគេរំពឹងថានឹងបើកដំណើរការនៅខែមីនាឆ្នាំ ២០២១ ហើយនឹងផ្តល់សេវាកម្មដ៏មានឥទ្ធិពលសម្រាប់សហគ្រាសដែលតាំងលំនៅ ។

ម៉ូហ្គិនរួមជាមួយរដ្ឋាភិបាល ទីភ្នាក់ងារច្បាប់ល្បីឈ្មោះលំដាប់អន្តរជាតិ និងទីភ្នាក់ងាគណនេយ្យ ដើម្បីផ្តល់នូវសេវាកម្មប្រឹក្សាយោបល់ជំនាញគ្រប់គ្រងអាជីវកម្មដែលចាំបាច់ជាច្រើនរួមមានកិច្ចការរដ្ឋបាល សវនកម្មហិរញ្ញវត្ថុ ទីប្រឹក្សាច្បាប់និងបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវ

លើសពីនេះទៀត Morgan សហការជាមួយក្រុមហ៊ុនហិរញ្ញវត្ថុល្បីល្បាញលំដាប់អន្តរជាតិ ជាមួយធនាគា អ្នកវិនិយោគិនល្បីល្បាញ ផ្តល់សេវាកម្មគ្រប់គ្រងទ្រព្យសកម្មនិងសេវាកម្មការវិនិយោគហិរញ្ញប្បទានសហគ្រាស។​ នឹងផ្តល់ដើមទុនសម្រាប់សហគ្រាសច្នៃប្រឌិត សហគ្រាសអ៊ិនធឺណិតដែលចូលមកតាំងទីនៅ Morgan Towerនិងជួយសហគ្រាសឱ្យចូលក្នុងការអភិវឌ្ឍហិរញ្ញប្បទានទីផ្សារមូលធនអន្តរជាតិឈរនៅជួរមុខនៃឧស្សាហកម្ម។

អគារ Morgan Tower ដែលមានគុណភាពលេចធ្លោនិងប្លែកអស្ចារ្យទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនពីទូទាំងពិភពលោកនិងជាមជ្ឈមណ្ឌលពាណិជ្ជកម្មវរជនរបស់ទីក្រុង។ ការបញ្ចប់គម្រោងតាមការគ្រោងទុកមិនត្រឹមតែជាសមិទ្ធិផលពេញលេញជាដំណាក់កាលប៉ុណ្ណោះទេប៉ុន្តែក៏ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃអាជីវកម្មអន្តរជាតិរបស់កម្ពុជាផងដែរ! អគារ Morgan Tower នឹងត្រៀមប្រគល់ជូនអគារការិយាល័យនៅឆ្នាំ ២០២១។ រូបភាពដ៏អស្ចារ្យនិងរុងរឿងរបស់រាជធានីភ្នំពេញត្រូវបានលាតត្រដាង។ អគារ Morgan Tower នឹងស្វាគមន៍ការចូលរួមរបស់ក្រុមហ៊ុនល្បី ៗ មកពីជុំវិញពិភពលោកជាមួយនឹងចក្ខុវិស័យទូលំទូលាយនិងភាពខ្លាំងក្លា។

លេខទូរស័ព្ទទំនាក់ទំនង៖ 023995999 / 068232306

Comments