+855 92 92 1000
Logo
កំពូលសហគមន៍ឆ្នេរទន្លេរបស់កម្ពុជា Morgan EnMaison!
Updated on: June 4, 2022, 3:43 a.m.
Published on: January 24, 2022, 4:35 a.m.

កំពូលសហគមន៍ឆ្នេរទន្លេរបស់កម្ពុជា Morgan EnMaison!


នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2022 នេះ Morgan EnMaison ដែលជាប្រធានគម្រោងឆ្នេរទន្លេនៅជ្រោយចង្វារដែលបង្កើតឡើងដោយក្រុមហ៊ុន Morgan Group បានរៀបចំពិធីបញ្ចប់ប្លង់សេ(ដំបូល)ដ៏អធិអធមសម្រាប់រចនាសម្ព័ន្ធសំខាន់នៃអគារទី២និអគារទី៧និង សកម្មភាពអភិវឌ្ឍន៍ទីតាំង។

 

 

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លោក Ding Yongjun និងអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ ក្រុមហ៊ុន តំណាងក្រុមហ៊ុនខានសំណង់ វិស្វករត្រួតពិនិត្យនិងតំណាងក្រុមហ៊ុនលក់ក៏បានចូល រួមក្នុងពិធីនេះដែរ។


 

នៅក្នុងពិធីថ្លែងសុន្ទរកថារបស់ លោក Ding Yongjun ប្រធានក្រុមប្រឹក្សាភិបាល Morgan Group បានសម្តែងការរីករាយអបអរសាទរ រួមនិងក្តីរំពឹងយ៉ាងកក់ក្តៅចំពោះការបញ្ចប់ការចាក់ប្លង់សេ(ដំបូល)ដែលជារចនាសម្ព័ន្ធសំខាន់នៃគម្រោងMorgan EnMaison ។ លោកបានបន្តថា ពិធីបញ្ចប់ការចាក់ប្លង់សេ(ដំបូល)នេះមិនត្រឹមតែជាការជួបជុំអបអរប៉ុណ្ណោះ ទេហើយក៏ជាជំនួបសម្បថផងដែរ។ នៅក្រោមស្ថានភាពនៃកូវីដ Morgan និងអង្គភាពដៃគូ របស់ខ្លួនបានរួបរួមស្រុះគ្នាជាធ្លុងមួយបន្តទប់ទល់នឹងសម្ពាធនៃកង្វះកម្លាំងពលកម្មក្នុងការ សាងសង់ ផលវិបាកក្នុងការដឹកជញ្ជូនវត្ថុធាតុដើម ការកើនឡើងនូវតម្លៃសំភារៈសំណង់ និង ការផ្ទុះឡើងនៃកូវីដ ជាច្រើនលើកច្រើនសារ និងសម្ពាធដទៃទៀត។ល។ តែ Morgan EnMaison នៅតែអាចសំរេចបញ្ចប់ការចាក់ប្លង់សេតាមកាលបរិច្ឆេទកំណត់ដដែល ដែលនេះបានឆ្លុះបញ្ចាំងពីភាពមុះមុតជំនះរាល់ការលំបាកទាំងអស់ដែលកើតមានឡើង ដើម្បីសំរេចការងារក្នុង "ស្មារតី ម៉រហ្គេន (Morgan Spirit) "។ក្នុងនាមជាសហគមន៍ឆ្នេរទន្លេដ៏ធំបំផុតក្នុងសង្កាត់ ជ្រោយចង្វារ រាជធានីភ្នំពេញ Morgan EnMaison អនុវត្តបេសកកម្មដ៏ខ្ពង់ខ្ពស់ក្នុងការបង្កើតជីវិតកាន់ តែប្រសើរឡើងសម្រាប់គ្រួសារ រាប់ពាន់ និងម្ចាស់អាជីវកម្មរាប់ម៉ឺននាក់ និងការកសាងតំបន់លំនៅឋានមាត់ទន្លេសុខភាព ពណ៌បៃតងដំបូងគេនៅក្នុងរាជធានីភ្នំពេញ។ លោកក៏សង្ឃឹមថាៈ គ្រប់នាយកដ្ឋាន និងអង្គ ភាពដែលចូលរួមនឹងបន្តធ្វើការរួមគ្នាក្នុងការងារសាងសង់បន្ទាប់ ដើម្បីធានាបញ្ចប់គម្រោង នេះតាមកាលកំណត់ និងបំពេញការចែកចាយប្រកបដោយគុណភាពខ្ពស់ ដើម្បីផ្តល់ជូនម្ចាស់ លំនៅឋាននូវបទពិសោធន៍ និងអារម្មណ៍នៃការរស់នៅប្រកបដោយគុណភាពយ៉ាងល្អឥតខ្ចោះ របស់ Morgan ។ 

 

 

បន្ទាប់មក ថ្នាក់ដឹកនាំនៃកិច្ចប្រជុំបានរួមគ្នាចាក់បេតុង Morgan EnMaison ជាតំណាងនៃការបញ្ចប់ការចាក់បេតុងជាលើកចុងក្រោយសម្រាប់ គម្រោង Morgan EnMaison អគារទី ២ ដែលជាសម្គាល់ពីការបញ្ចប់ការងារសាងសង់សំខាន់ៗរបស់ គម្រោង Morgan EnMaison អគារទី ២ និងអគារទី ២ ដោយជោគជ័យ។

 

 

MORGAN ENMAISON

 

ជាចុងក្រោយ លោក Ding Yongjun ប្រធានក្រុមប្រឹក្សាភិបាល Morgan Group បានមាន ប្រសាសន៍ថា ក្រុមហ៊ុន Morgan បានចាក់ឫសក្នុងវិស័យសាងសង់ទីក្រុងនៅ កម្ពុជាអស់រយៈ ពេល 14 ឆ្នាំមកហើយ។ ក្នុងនាមជាអ្នកសាងសង់ទីក្រុង Morgan មានទំនួលខុសត្រូវនិង សមត្ថភាពខ្ពស់ ក្នុងការរួមចំណែកដល់ការកសាងអន្តរជាតិទំនើបរបស់កម្ពុជា រួមគ្នាជាមួយ ដៃគូរអភិវឌ្ឍន៍អាជីវកម្មជាច្រើនទៀត ដើម្បីបន្តជំរុញ និងលើកកម្ពស់វឌ្ឍនភាពទីក្រុងនិង សង្គម។ នាពេលអនាគត ក្រុមហ៊ុន Morgan Group នឹងបន្តរក្សានូវគោលចំហរដដែលក្នុង ការបំពេញតម្រូវការរស់នៅតាមការរំពឹងទុករបស់ម្ចាស់អាជីវកម្មគ្រប់រូបបន្តកែលម្អជាលំដាប់ នូវល្បឿននៃការសាងសង់ ដោយធានានូវគុណភាពជាដំបូង គ្រប់គ្រងពេលវេលាអោយបានល្អ ដើម្បីបំពេញតាមតម្រូវការអោយបានល្អឥតខ្ចោះជាមួយនឹងសកម្មភាពជាក់ស្តែង។ ការបញ្ចប់ ការចាក់ប្លង់សេ(ដំបូល) របស់អគារទី ២ និងអគារទី ៧ ថ្ងៃនេះគឺជាការបញ្ចប់ការងារសាងសង់ ដ៏ ជោគជ័យមួយ ហើយក៏ជាការចាប់ផ្តើមជាថ្មីមួយ។ នាថ្ងៃខាងមុខនេះ Morgan នឹងបន្តឈាន ទៅមុខទៀតដោយមិនផ្លាស់ប្តូរគោលជំហរដើមឡើយ។ ទាក់ទងនឹងចក្ខុវិស័យរបស់ Morgan EnMaison អំពីជីវិតកាន់តែប្រសើរ ដោយផ្អែកតាមគម្រោងដែលបានត្រៀមទុកប្រកាន់ នូវគំនិត ច្នៃចេញពីឥដ្ឋមួយដុំ ក្បឿងមួយសន្លឹក មួយដុំៗមួយសន្លឹកៗផ្គុំជាគេហដ្ឋានដែល មានសម្រស់ស្រស់ស្អាត និងអនាគតដ៏ភ្លឺស្វាង!

 

 

Morgan EnMaison

 

គម្រោងនេះមានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេទាំងបីដែលអំណោយផលក្នុងការប្រើប្រាស់ផ្តាច់មុខពីធនធាននៃដងទន្លេមេគង្គ។ ហើយមានទីតាំងស្ថិតនៅក្នុងកណ្តាលរាជធានីភ្នំពេញផងដែរ។ មិនតែប៉ុណ្ណោះ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ នៅពេលអនាគត នឹងក្លាយជាប្រធានសហគមន៏កំពូល ដើម្បីអនុវត្តនិន្នាការអភិវឌ្ឍន៍នៃ "តំបន់សេដ្ឋកិច្ចឆ្នេរទន្លេ" ក្នុងរាជធានីភ្នំពេ

 

 

 

គម្រោងនេះមានគ្រឿងបរិក្ខារកម្រិតកំពូលមានចំណតឧទ្ធម្ភាគចក្រឯកជនក្លឹបជិះទូកកម្សាន្ត ចំណតផែ ក្លឹប VIP កម្ពស់ 210 ម៉ែត្រ អាងហែលទឹកជញ្ជាំងកញ្ចក់គ្មានដែនកំណត់ ទេសភាពសួនច្បារមាត់ទន្លេ កន្លែងហាត់ប្រាណ សាលស៊ីហ្គាស្រា ស្ប៉ា សាល និងបទពិសោធន៍ផ្សេងៗយ៉ាងសម្បូរបែបមាននៅទីនេះទាំងអស់។

 

 

ស្ថាបត្យកម្មសំខាន់ៗចំនួន ៤ ប្រភេទដែលមានទំហំ 44-800㎡  ដូចជា មាត់ទន្លេខុនដូ (Riverside Condo) Golden Sky Villa និង Smart Loft បំពេញគ្រប់តម្រូវការរបស់ស្នាក់រស់នៅគ្រប់ប្រភេទ។

 

 

柬埔寨房产项目咨询请添加↓↓↓

 

查看柬埔寨更地理简介新闻,跟随柬埔寨房地产网Realestate.com.kh

Comments