កោះមរកត ដែលភាគច្រើនគេនិយមស្គាល់ និងហៅថាកោះពស់ គឺជាកោះមួយដែលស្ថិតនៅជិតដែនគោកនៃក្រុងព្រះសីហនុជាងគេ បើប្រៀបធៀបនឹងកោះផ្សេងៗ។ កោះនេះទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីមានការសាងសង់ស្ពានតពីដីគោកចូលទៅកាន់កោះនេះរួចរាល់។ លក្ខណៈពិសេសរបស់កោះនេះ គឺឆ្នេរខ្សាច់សក្បុសយ៉ាងប្រណិត អមជាមួយនឹងទេសភាពព្រៃឈើលើកោះ និងធម្មជាតិក្នុងទឹក ដែលប្រៀបបានទៅនឹងឋានសួគ៌ និងបានទាក់ទាញភ្ញៀវទេសចរណ៍គ្រប់កន្លែងមកកំសាន្តស្ទូចត្រី និងមុជទឹកក្រោមបាតសមុទ្រជាដើម។
ក្រៅពីភាពអំនោយផលពីធម្មជាតិនេះ កោះមរកតក៏បានអភិវឌ្ឍន៍គម្រោងផ្ទះវីឡារីសតលំហែកាយ លក្ខណៈអភិជន ប្រកបទៅដោយឯកជនភាពនៅលើកោះនេះផងដែរ។ គម្រោងវីឡាបែបប្រណិតនេះមានសរុប ៣៦ខ្នង សុទ្ធសឹងតែនៅជាប់មាត់សមុទ្រ និងបែងចែកចេញជា៥ប្រភេទ រួមមានវីឡាអរឃីត (Orchid) វីឡាឡូធឹស (Lotus) វីឡាផ្លាំមឺរៀ (Plumeria) វីឡាមែកណូលៀ (Magnolia) និងវីឡាចាស្មីន (Jasmine)។
ប្រភេទវីឡាទាំងអស់សុទ្ធតែបានរចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្តោតទៅលើគុណភាព និងការរស់នៅបែបស៊ីវីល័យ ជាពិសេសជាមួយនឹងទេសភាពឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតបានជាទេសភាពអស្ចារ្យមិនអាចកាត់ថ្លៃបាន។ រីឯទំហំផ្ទះនីមួយៗក៏សុទ្ធតែធំៗ ពោលគឺរហូតដល់ ៥៦៥ម៉ែត្រការ៉េ ងាយស្រួលក្នុងការរស់នៅ និងកំសាន្តអារម្មណ៍បន្ទាប់ពីទំនេរពីការប្រកបរបររបស់លោកអ្នក។ វីឡាទាំងអស់ក៏លំអទៅដោយក្បាច់រចនាបែបស្ថាបត្យកម្មខ្មែរ ដោយប្រើប្រាស់ឈើប្រណិត និងកញ្ចក់ធំៗ អាចអោយពន្លឺជះចូលក្នុងផ្ទះបានល្អ ជាមួយនឹងខ្យល់អាកាសយ៉ាងស្រស់ស្រាយទៀត។
ងាកមកមើលទៅទីតាំងនៃកោះពស់វិញ លោកអ្នកប្រាកដជាបានដឹងហើយថាវាមានចម្ងាយត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីទីប្រជុំជនក្រុងព្រះសីហនុ ហើយការធ្វើដំណើរគឺរឹតតែងាយស្រួល ដោយលោកអ្នកអាចប្រើប្រាស់ស្ពានឆ្លងចូលទៅក្នុងនោះតែម្តង។ ការរស់នៅនៅកោះនេះ គឺពុំបង្កអោយមានជាសម្លេងរំខាន ការស្ទះចរាចរណ៍ រឺក្លិនផ្សែងពុលដូចនៅក្នុងទីក្រុងនោះទេ។ រឺឯហេដ្ឋារចនានៅក្នុងកោះក៏ត្រូវបានសាងសង់រួចរាល់យ៉ាងត្រឹមត្រូវ សាកសមនឹងឈ្មោះកោះមរកតនេះតែម្តង។
គ្រប់ចំនុចលម្អិតទាំងអស់នៅក្នុងគម្រោងវីឡាប្រណិតលើកោះមរកតនេះ ត្រូវបានរៀបចំឡើងយ៉ាង យកចិត្តទុកដាក់ ដើម្បីធានាម្ចាស់អចលនទ្រព្យទាំងអស់នៅលើកោះនេះនឹងទទួលបានបទពិសោធន៍ លំដាប់ផ្កាយប្រាំ មិនធ្លាប់មាននៅក្នុងគម្រោងលំឋានលំហែកាយក្នុងប្រទេសកម្ពុជាកន្លងមកនោះទេ។
ក្រៅពីនេះ នៅក្នុងគម្រោងក៏មានបំពាក់ប្រព័ន្ធការពារជាមួយបច្ចេកទេសទំនើបចុងក្រោយបង្អស់ អមជាមួយការមើលថែសន្តិសុខយ៉ាងខ្ជាប់ខ្ជួនដើម្បីធានាពីសុវត្ថិភាពរបស់អ្នករស់នៅ។ មិនត្រឹមតែចំនុចនេះទេ លោកអ្នកដែលរស់នៅក្នុងគម្រោងនេះក៏អាចប្រើប្រាស់មជ្ឈមណ្ឌលសុខភាព ដែលផ្តល់ជូនដូចជាសេវាកម្មស្បា ហាត់ប្រាណ និងការមើលថែសុខភាពជាច្រើនទៀត។
គម្រោងនេះសាកសមបំផុតសម្រាប់អតិថិជនដែលស្វែងរកផ្ទះលំហែកាយ ប្រកបដោយឯកជនភាព នៅជាប់មាត់សមុទ្រ និងមានតម្លៃសមរម្យ ប៉ុន្តែមានគុណភាព និងការរៀបចំមិនចាញ់គម្រោងផ្សេងៗ នាមជ្ឍឹមប្រទេស លោកអ្នកពិតជាមិនខកបំណងក្នុងការជ្រើសរើសវីឡានៅកោះមរកតនេះជាក់ជា មិនខាន។
គួរបញ្ជាក់ផងដែរថា គម្រោងវីឡាលំហែកាយបែបអភិជននេះត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន កោះពស់ (ខេមបូឌា) អ៊ីនវេសមិនគ្រុប អិលធីឌី (KPIG)។ ក្រុមហ៊ុននេះមានចក្ខុវិស័យក្នុងការរៀបចំកោះមរកតនេះអោយក្លាយជាទិសដៅទេសចរណ៍ពហុបំនង ដែលនឹងអនុញ្ញាតអោយភ្ញៀវទេសចរណ៍ និងអ្នកដែលរស់នៅទីនោះទទួលបានបទពិសោធន៍ការរស់នៅពិសេសបែបអភិជន ដែលមិនធ្លាប់មានពីមុនមក៕
Comments