ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាបានចេញឯកសារកំណត់ច្បាប់សម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជាក្នុងដំណាក់កាលរីករាលដាលនៃមេរោគកូវីដ-១៩ ។ ការសម្រេចចេញគោលការណ៍ណែនាំនេះគឺដើម្បីពង្រឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍សម្រាប់វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ (ATF2022) ដែលគ្រោងនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។
លើសពីនេះ ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ពីអ្វីដែលអ្នកទេសចរអន្តរជាតិត្រូវធ្វើ និងឈ្វេងយល់មុននឹងមកទស្សនាកម្សាន្តក្នុងប្រទេសកម្ពុជា និងរបៀបរបបក្នុងការចូលមកកម្ពុជា រួមទាំងលក្ខខណ្ឌទូទៅនៃសេវាកម្មទេសចរណ៍ផងដែរ ។
ខាងក្រោមនេះជាគោលការណ៍ណែនាំសម្រាប់ភ្ញៀវទេសចរដែលមានបំណងមកកម្សាន្តនៅកម្ពុជា ៖
Comments