+855 92 92 1000
Logo
ផែនការរៀបចំដែនដីខេត្តព្រះសីហនុ
Updated on: June 6, 2022, 5:02 p.m.
Published on: February 13, 2019, 6:42 a.m.

ផែនការរៀបចំដែនដីខេត្តព្រះសីហនុ


ផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចង្ខុវិស័យឆ្នាំ ២០៣០ បានសម្រេចដាក់ឲ្យអនុវត្តន៍តាមអនុក្រឹត លេខ ៨១ អនក្រ. បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

ចង្ខុវិស័យនៃផែនការរៀបចំដែនដីខេត្តព្រះសីហនុគឺរៀបចំ និងអភិវឌ្ឍ “ខេត្តព្រះសីហនុជាប៉ូលអភិវឌ្ឍន ជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជាតាមរយៈការអភិវឌ្ឍន៍ទីក្រុងទំនើប រមណីយដ្ឋាន ឆ្នេរសមុទ្រ ដែលស្អាតបំផុតលើលោក តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយនឹងទីផ្សារអាស៊ាន និងទីផ្សារសកល និងមជ្ឈមណ្ឌលឧស្សាហកម្មផលិផលបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ” ដោយផ្អែកលើសក្តានុពលសេដ្ឋកិច្ច ទីតាំងភូមិសាស្រ្តនៃតំបន់ឆ្នេរសមុទ្រកម្ពុជា និងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គោលនយោបាយជាតិស្តីពីការរៀបចំដែនដី នៃព្រះរាជាណាចក្រកម្ពុជា គោលនយោបាយអភិវឌ្ឍវិស័យ ឧស្សាហកម្មកម្ពុជា និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា និងគោលនយោបាយតាមវិស័យសំខាន់ៗជាច្រើនទៀតរបស់រាជរដ្ឋាភិបាល៕​

អានព័ត៌មានបន្ថែមអំពី៖ កោះរ៉ុងនឹងត្រូវបង្កើតជា “ក្រុងកោះរ៉ុង”!​

Comments