ក្រុមហ៊ុន LukFook Jewellery បានចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីធំនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ និង ៥ ខែតុលា នៅសណ្ឋាគារណាហ្គាវើល ក្នុងបរិវេនអគារទី១។
LukFook Jewellery គឺជាក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ធំបំផុតលំដាប់អន្តរជាតិ ដែលមានបទពិសោធន៍ជាង ៥០ ឆ្នាំ ក្នុងវិស័យគ្រឿងអលង្ការ។ ក្រុមហ៊ុនបានពង្រីកទីផ្សារជាង ១០ ប្រទេសនៅលើពិភពលោក ដែលមានសាខា ១,៩០០ កន្លែង។ បន្ទាប់ពីបានបើកសាខាពីរកន្លែងនៅប្រទេសម៉ាឡេស៊ីនៅឆ្នាំ២០១៧ រួចមក នៅឆ្នាំ ២០១៨ ក្រុមហ៊ុនបានឈានជើងចូលមកដល់ទីក្រុងភ្នំពេញ ជាមួយនឹងគោលបំណងនាំយកគ្រឿងអលង្ការមានគុណភាពខ្ពស់ និងម៉ាកយីហោល្បីៗ ជាមួយសេវាកម្មនាំមុខគេសម្រាប់ប្រជាជនកម្ពុជា។
បច្ចុប្បន្ន LukFook Jewellery មានទីតាំងនៅផ្ទះលេខ ៤១ មហាវិថីព្រះសីហនុ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
LukFook Jewellery ក្លាយជាម្ចាស់ឧបត្ថម្ភធំ
ដោយដើរតាមគោលការណ៍នៃការអភិវឌ្ឍខ្លួនលឿនឆាប់រហ័ស និងដើម្បីចូលរួមចំណែកក្នុងវិស័យដ៏ទៃទៀត LukFook Jewellery បានសម្រេចចិត្តចូលរួមជាម្ចាស់ឧបត្ថម្ភសម្រាប់ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគេហទំព័រអចលនទ្រព្យដ៏ល្បីជាងគេបំផុតនៅប្រទេសកម្ពុជា Realestate.com.kh។ ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៦ ល្ងាច នៅសណ្ឋាគារណាហ្គាវើលទី១ សាលធំជាន់ទី២។
LukFook Jewellery ចែករង្វាន់ភ្លាមៗដល់អ្នកទិញអចលនទ្រព្យ
សម្រាប់ថ្ងៃពិព័រណ៍ដ៏ធំនេះ LukFook Jewellery នឹងបង្កើតព្រឹត្តិការណ៍មិនអាចបំភ្លេចបាន ជាមួយនឹងការផ្តល់ជូននូវរង្វាន់ជិត ៣០ រង្វាន់ ដល់អ្នកដែលបានជាវអចលនទ្រព្យនៅក្នុងពិព័រណ៍នេះ។
អ្នកទិញអចលនទ្រព្យ ១២ នាក់ដំបូងក្នុងថ្ងៃនីមួយៗ (ថ្ងៃសុក្រ ឬ ថ្ងៃសៅរ៍) នឹងទទួលបានរង្វាន់គ្រឿងអលង្ការភ្លាមៗពីក្រុមហ៊ុន LukFook Jewellery ដែលមានតម្លៃរហូតដល់ ២០០ ដុល្លារ ដោយគ្រាន់តែបង្ហាញលិខិតទិញលក់ផ្លូវការនៅពេលទៅបើករង្វាន់។
ផ្តល់រង្វាន់ភ្លាមៗមានដូចជាខ្សែដៃមាស ១៨ ការ៉ាត់ ចិញ្ចៀន ក្រវិល និងខ្សែដៃផ្សេងៗទៀត។
បន្ថែមលើសពីនេះទៀត អ្នកទិញក៏មានឱកាសចាប់រង្វាន់ធំចំនួនពីរគឺ៖
នាឡិកាបុរស ម៉ាក Doxa មានតម្លៃ ២,៨៣០ ដុល្លារ។
នាឡិកាដៃពេជ្រនារី Piaget មានតម្លៃ ១,៨៥០ ដុល្លារ។
ដើម្បីទទួលបានឱកាសពិសេសនេះ ឬចង់ស្វែងយល់បន្ថែមអំពីក្រុមហ៊ុន LukFook Jewellery សូមចូលរួមក្នុងពិព័រណ៍អចលនទ្រព្យឆ្នាំ២០១៩។
សូមបញ្ជាក់ដែរថា ក្រៅពីការតាំងបង្ហាញគម្រោងលំនៅដ្ឋានដ៏ប្រណិត និងការជួបគ្នាដោយផ្ទាល់រវាងអ្នកលក់ និងអ្នកទិញ នៅក្នុងពិព័រណ៍ដ៏ធំនេះ វគ្គសិក្ខាសាលាអប់រំសម្រាប់វិស័យអចលនទ្រព្យក៏នឹងដំណើរការពីរថ្ងៃពេញផងដែរ ជាមួយប្រធានបទសំខាន់ៗ និងល្អៗ ទាក់ទងនឹងស្ថានភាពទីផ្សារ អចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ន ដោយមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនរូប៕
កុំភ្លេចចុះឈ្មោះចូលរួមដោយសេរីនៅថ្ងៃនេះ!
ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ឬអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
Comments