+855 92 92 1000
Logo
ធ្វើដំណើរជាមួយ LM Cars ដើម្បីចូលរួមក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា នេះ!
Updated on: June 6, 2022, 5:01 p.m.
Published on: October 14, 2020, 7:23 a.m.

ធ្វើដំណើរជាមួយ LM Cars ដើម្បីចូលរួមក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ នៅថ្ងៃទី ២៧-២៨ ខែវិច្ឆិកា នេះ!


Realestate.com.kh មានកិត្តិយសសូមជូនដំណឹងពិសេសទាក់ទងនឹងពិព័រណ៍លក់អចលន ទ្រព្យដំណាច់ឆ្នាំ២០២០ ថា ក្រុមហ៊ុន LM Cars បានសម្រេចរួចរាល់ក្នុងការមកធ្វើជាម្ចាស់ ឧបត្ថម្ភនៅក្នុងកម្មវិធីនេះផងដែរ។ កម្មវិធី LM Cars គឺជាក្រុមហ៊ុនតាក់ស៊ីមម៉ែត្រថ្មីស្រឡាង មួយដែលទើបនឹងលិចរូបរាងឡើងនៅកម្ពុជា ហើយផ្ដោតសំខាន់ក្នុងការបំពេញតម្រូវការ សម្រាប់អតិថិជន។ 

LM Car បានធ្វើប្រតិបត្តិការណ៍ក្រោមឈ្មោះរបស់ក្រុមហ៊ុន Le Majestic ដែលត្រូវបានគេស្គាល់ ថាជាក្រុមហ៊ុនដែលមានជំនាញលើផ្នែកបដិសណ្ឋារកិច្ច,​ ការគ្រប់គ្រងដំណើរកម្សាន្ត និងការបង់ប្រាក់តាមទូរស័ព្ធ។

LM Car ផ្ដោតសំខាន់ទៅលើការផ្ដល់ជូននូវបទពិសោធន៍ក្នុងការធ្វើដំណើរដ៏័មានសុវត្ថិភាព និងភាពសុខស្រួលដល់អតិថិជន។ ក្រុមហ៊ុនបានផ្ដល់សេវាកម្មជូនអតិថិជនប្រមាណ ១៥០,០០០ នាក់រួចមកហើយ ហើយក្នុងពេលបច្ចុប្បន្នមានមោតភាពក្នុងការក្លាយខ្លួនជាក្រុ​មហ៊ុនដែលផ្ដល់ សេវាកម្មធ្វើដំណើរដែលល្អបំផុត និងទទួលបាននូវការវាយតម្លៃសុវត្ថិភាពខ្ពស់បំផុតនៅក្នុង ប្រទេសកម្ពុជា។ LM Cars បំរើសេវាកម្ម២៤ម៉ោង​ រៀងរាល់ថ្ងៃ ដែលមានការផ្លាស់ប្ដូរវេនយ៉ាង ច្បាស់លាស់ មានរថយន្តរហូតដល់ទៅ៨០គ្រឿង ដែលសុទ្ធសឹងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដើម្បីធានានូវគុណភាពក្នុងការធ្វើដំណើរ។

រថយន្តទាំងអស់មានភាពទំនើបដែលមានយីហោដូចជា Ford Wingbo, Hyundai H1, Toyota Alphard និងមានរថយន្តទំនើបដែលមានលក្ខណៈអភិជនដែលត្រូវបានដាក់ឲ្យដំណើរការផង ដែរនោះគឺ Bentley ឬ Rolls-Royce ដែលអនុញ្ញាតឲ្យអតិថិជនជាទីស្រលាញ់ទាំងអស់មានឱកាស ក្នុងការធ្វើដំណើរក្នុងរថយន្តទំនើបថ្នាក់ពិភពលោកបែបនេះ។

ចំពោះតម្លៃនៃការប្រើប្រាសើរបស់អតិថិជននឹងត្រូវបានបង្ហាញនៅក្នុងកម្មវិធីដែលមាននៅ ក្នុងទូរស័ព្ទដៃរបស់លោកអ្នក រាល់ការគូប៉ុងបញ្ចុះតម្លៃទាំងអស់អាចប្រើប្រាស់បានយ៉ាងងាយ ស្រួលនៅក្នុងកម្មវីធី បើប្រៀបធៀបទៅនឹងកម្មវិធីដទៃ។

LM Car មានបុគ្គិលកពេញម៉ោងចំនួន១២០នាក់ក្នុងការបំពេញតួនាទីជាអ្នកបើកបរយ៉ាង មានសុវត្ថិភាព រាល់បុគ្គលិកទាំងអស់សុទ្ធសឹងតែបានត្រួតពិនិត្យមើលលើការបើកបរ និងប័ណ្ណបើកបររបស់ពួកគេមុនពេលជ្រើសរើសចូលជាបុគ្គលិក។ ចំពោះបុគ្គលិកថ្មីត្រូវបណ្ដុះបណ្ដាលជាមុន មុនពេលអនុញ្ញាតឲ្យផ្ដល់សេវាកម្មជូនអតិថិជន។


ស្របពេលដែលកម្មវិធីធ្វើដំណើរមានការកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា LM Car បានកំណត់ខ្លួនឯងក្នុងការប្រកួតប្រជែងជាមួយ នឹងការប្តេជ្ញាចិត្តក្នុងការផ្ដល់សេវាកម្មរបស់ ខ្លួនដោយធានាសុវត្ថិភាពនិងបំពេញចិត្តរបស់អ្នកដំណើរ។ ឧទាហរណ៍ដូចជាការសំអាត អនាម័យ ១ថ្ងៃ២ដង ចំពោះគ្រប់រថយន្ត។ ក្នុងរថយន្តនី មួយៗមានបំពាក់នូវ ក្រដាសជូតម៉ាត់ ឆ្នាំងសាក ទឹកបរិសុទ្ធមួយដប និងឆ័ត្រដើម្បីផ្ដល់ភាព ងាយស្រួលដល់អតិថិជនក្នុងគ្រប់ ស្ថានភាព។

អាចនិយាយថារថយន្តទាំងអស់ត្រូវបានត្រួតពិនិត្យតាមរយៈប្រព័ន្ធត្រួតពិនិត្យច្បាស់លាស់ ដោយអ្នកឯកទេសខាងសន្តិសុខផ្ទៃ។ បញ្ហាជាមួយយានយន្តណាមួយត្រូវបានបញ្ជូនទៅ LM Cars ភ្លាមៗដើម្បីធ្វើសកម្មភាព។ Software ដែលបានតំឡើងនៅលើរថយន្តនីមួយៗមានប៊ូតុងរោទិ៍ មួយដែលមានភ្ជាប់ទុកក្នុងស្ថានភាពអាសន្នណាមួយកើតឡើង។

LM Car ប្រកាន់យកយុទ្ធសាស្រ្តកំណត់តម្លៃប្រកួតប្រជែងដែលប្រឈម ជាមួយដៃគូប្រកួត ប្រជែងផ្សេងទៀតដែលជាអ្វីដែលធ្វើឱ្យកម្មវិធីនេះតម្រូវឲ្យមានទាំងប្រជាជនកម្ពុជា និង ជនបរទេសនៅកម្ពុជា។  LM Car មានគម្រោងថានឹងពង្រីកការធានាគុណភាពរបស់ខ្លួន ដល់សេវាកម្មផ្សេងទៀតផងដែរ។ ឧទាហរណ៍ ពួកគេបានចាប់ផ្តើមផ្តល់សេវាដឹកជញ្ជូនរហ័ស ដែលមាននៅក្នុងរាជធានីភ្នំពេញ។ ការពង្រីកនេះ បើយោងតាមLM Car វាគ្រាន់តែជាជំហាន ដំបូងក្នុងការផ្តល់ជូននូវសេវាកម្មកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។

គ្មានអ្វីប្លែកទេដែល  ទោះបីជា LM Cars ជាក្រុមហ៊ុនដែលទើបនឹងចូលមកថ្មីនៅទីផ្សារកម្ពុជាក៏ដោយ ក្រុមហ៊ុននេះបានកាន់កាប់ផ្នែកទីផ្សារយ៉ាងឆាប់រហ័ស ដើម្បីស្វែងរកសេវាកម្មដែល មានគុណភាពដែលធានា នឹងការប្តេជ្ញាចិត្តផ្ដល់សេវាកម្មរបស់ពួកគេជូនអតិថិជន។

ការចូលរួមរបស់ក្រុមហ៊ុន LM Car ក្នុងពិព័រណ៍លក់អចលនទ្រព្យនៅចុងឆ្នាំ ២០២០ របស់ Realestate.com.kh នេះ កើតចេញពីគោលដៅរួមរបស់ក្រុមហ៊ុនទាំងពីរដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សាររបស់ អ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅកម្ពុជា។ រាជធានីភ្នំពេញកំពុងតែមើលឃើញថាមាន កំណើនតម្រូវការលំនៅដ្ឋាន និងតម្រូវការស្រដៀងគ្នាសម្រាប់សេវាកម្មដឹកជញ្ជូនប្រកបដោយគុណភាព។ ជាមួយនឹង LM Car និង Realestate.com.kh ធ្វើការជាមួយគ្នា នឹងស្វែងរកការផ្ដល់សេវាកម្មជូនអតិថិជននូវអ្វីថ្មី។

នៅថ្ងៃទី ២៧- ២៨ វិច្ឆិកា ឆ្នាំ២០២០ អ្នកដំណើរដែលប្រើប្រាស់សេវាកម្មដឹកជញ្ជូនតាមរយៈ LM Cars នឹងទទួលបានផលអត្ថប្រយោជន៍យ៉ាងច្រើន នៅពេលដែលគេធ្វើដំណើរមកចូលរួមជាមួយពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅ​ ដឺ ព្រេមៀ សេនធ័រ សែនសុខ។

ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ មានការចូលរួម ពីយីហោល្បីៗជាច្រើននៅកម្ពុជា។ ពួកគេនឹងផ្ដល់ជូននូវការផ្ដល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមក ដែលមាននៅតែក្នុងកម្មវិធី២ថ្ងៃនេះប៉ុណ្ណោះ។​ Realestate.com.kh សូមថ្លែងអំណរគុណដល់ LM Cars ជាខ្លាំងដែលផ្ដល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរមកចូលរូមកម្មវិធីពិព័រណ៍ ដែលមានទីតាំងនៅដឺ ព្រេមៀ សេនធ័រ សែនសុខ និងមានឪកាសក្នុងការទិញអចលនទ្រព្យ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ។

មានចំណាប់អារម្មណ៍ក្នុងការទទួលបាននូវការបញ្ចុះតម្លៃដ៏ពិសេសមិនដែលមានក្នុងព្រឹត្តិការណ៍ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០មែនឬទេ? ចុះឈ្មោះឥឡូវនេះដើម្បីទទួលបាននូវឪកាស។

ដើម្បីចុះឈ្មោះក្នុងព្រឹត្តិការណ៍​ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ 

ពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ គឺជាយុទ្ធនាការទីផ្សារ ១០០,០០០ ដុល្លារដែលនឹងមានការបង្ហាញជូននូវយីហោជាង ៦០ក្រុមហ៊ុន! ប្រសិនបើអ្នកជាអាជីវកម្មដែលកំពុងចង់ជិះរលកទីផ្សារដ៏ធំនេះអ្នកអាចចុះឈ្មោះជាអ្នកតាំងពិព័រណ៍ខាងក្រោម៖

គេហទំព័រសម្រាប់អ្នកមានចំណាប់អារម្មណ៍ចង់ក្លាយជាដៃគូនៅក្នុងពិព័រណ៍លក់អចលនទ្រព្យដំណាច់ឆ្នាំ២០២០ 

ប្រសិនបើលោកអ្នកជាម្ចាស់គម្រោង ក្រុមហ៊ុន ឬអ្នកពាក់ព័ន្ធផ្សេងៗក្នុងវិស័យអចលនទ្រព្យ ដែលមានបំណងចង់តាំងបង្ហាញពីផលិតផល និងសេវាកម្មរបស់អ្នក នៅក្នុងពិព័រណ៍លក់អចលនទ្រព្យ បំណាច់ឆ្នាំ២០២០នេះ សូមទំនាក់ទំនងមកកាន់ Realestate.com.kh ឥឡូវនេះ!

សម្រាប់ព័ត៌មានអំពី៖

សម្រាប់អ្នកវិនិយោគបុរី និងដីឡូតិ៍ៈ

ស៊ូមុី សួន (ខ្មែរ/អង់គ្លេស)

mey.soun@realestate.com.kh

+855 77 241 285

សម្រាប់អ្នកវិនិយោគខុនដូនិងអ្នកវិនិយោគចម្រុះ:

នីន កាំង (ខ្មែរ និង ចិន)

nin.kang@realestate.com.kh

+855 78 637 323 / +855 93 552 305

សម្រាប់អ្នកវិនិយោគអចលនទ្រព្យ និងអ្នកតាំងពិព័រណ៍ដែលមានចំណាប់អារម្មណ៍ផ្សេងទៀត៖

James Whitehead (អង់គ្លេស)

james.whitehead@realestate.com.kh

+855 086 972 061






Comments