+855 92 92 1000
Logo
គន្លឹះ៖ ផ្ទះខ្លះតូច តែអ្នកដែលបានឃើញសុទ្ធតែចង់រស់នៅ
Updated on: June 5, 2022, 2:08 a.m.
Published on: June 21, 2019, 9:30 a.m.

គន្លឹះ៖ ផ្ទះខ្លះតូច តែអ្នកដែលបានឃើញសុទ្ធតែចង់រស់នៅ


ជាទូទៅមនុស្សភាគច្រើនចង់រស់នៅក្នុងផ្ទះធំ ផ្ទះវីឡា ឬផ្ទះដែលមានទំហំទូលាយដោយសារគេជឿថាវា អាចធ្វើឲ្យអារម្មណ៍នៃការរស់នៅកាន់តែមានសុភមង្គល។ នេះប្រហែលជាការពិតមែនហើយ។  ប៉ុន្តែវាមិន មែនមានន័យផ្ទះដែលមានបន្ទប់តិច និងមានទំហំតូចមិនអាចផ្តល់ក្តីសុខឲ្យដល់ជីវិតនោះឡើយ។

ការពិតផ្ទះតូច ឬធំវាអាចធ្វើឲ្យអ្នកដែលជាម្ចាស់ផ្ទះទទួលបានអារម្មណ៍កក់ក្តៅដូចគ្នា និងអាចរស់នៅក្នុងជីវិតបែបទាន់សម័យដូចគ្នា។ ប៉ុន្តែប្រហែលជាផ្ទះទំហំតូច មានកន្លែងតូចចង្អៀត បន្តិច ដូច្នេះហើយម្ចាស់ផ្ទះត្រូវតែមានភាពឆ្លាតវៃក្នុងការរៀបចំផ្ទះតូច ឲ្យទៅជាលំនៅដ្ឋានល្អបំផុត។

ខាងក្រោមជាចំណុចខ្លះៗ ដែលអាចផ្លាស់ប្តូរការគិតបែបអវិជ្ជមានចំពោះផ្ទះដែលមានទំហំតូច៖

ទីតាំង

ទីតាំងជាកត្តាសំខាន់បំផុតសម្រាប់អចលនទ្រព្យ។ ទីតាំងកាន់តែល្អ យូនីតកាន់តែថ្លៃ ដូច្នេះយូនីត​ លំនៅដ្ឋានតូចៗល្មម បែបខុនដូ អាផាមេន ផ្ទះល្វែងជាន់លើជាជម្រើសអ្នកមានប្រាក់មានកំណត់។ បើទោះបីផ្ទះរបស់អ្នកមានទំហំតូចពិតមែន តែអ្នកទទួលបានចំណេញដ៏ច្រើនពីសក្តានុពល និងសេវាកម្មដែលមានស្រាប់នៃតំបន់លំនៅដ្ឋានរបស់អ្នក។ ហើយទាំងនេះប្រហែលជាអ្វីដែលអ្នកកំពុងតែត្រូវការចាំបាច់។​

ឧទារណ៍ អ្នកមានផ្ទះ ដែលមានបន្ទប់គេងមួយនៅក្នុងសង្កាត់បឹងកេងកេង ១ ឬដូនពេញ អ្នកនឹងទទួលបានសេវាកម្មគ្រប់បែបយ៉ាងដូចជា៖ សាលារៀន មន្ទីរពេទ្យ ហាទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ​ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ ពិតណាស់អ្នកត្រូវការសេវាកម្មទាំងនេះ។

ប្លង់បន្ទប់ស្អាត

ទំហំបន្ទប់តូចមិនមែនតែងតែជាបញ្ហានោះទេ ប្រសិនបើវាមានប្លង់ ដែលមានរៀបចំដោយអ្នកជំនាញ ដែលបានបែងចែកច្បាស់លាស់នូវកន្លែងមុខងារសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងញ៉ាំអាហារ បន្ទប់ទឹក បន្ទបគេង និងរានហាលជាដើម។ ការរៀបចំប្លង់បានត្រឹមត្រូវ អ្នកនិងមិនមានអារម្មណ៍ថា​ផ្ទះរបស់អ្នក មានទំហំតូចនោះទេ។ ជាក់ស្តែងអ្នកអាចរកបានផ្ទះ ឬខុនដូប្រភេទជាមួយគម្រោង The Vie​w គម្រោង ឡាវីស្តារ និងគម្រោង CPEC Roman garden ជាដើម។

សម្រាប់បុរីវិញ នៅពេលបច្ចុប្បន្ននេះ ផ្ទះបែបនេះត្រូវបានអភិឌ្ឍន៍សាងសង់ចាប់ពី ៤ ម៉ែត្រ គុណ ៨ ម៉ែត្រឡើងទៅ។ វាតូចពិតមែន ប៉ុន្តែប្លងផ្ទះស្អាតគួរសម។​

ចេះរៀបចំ និងដេគ័របន្ថែម

បើអ្នករៀបចំ អ្នកនឹងទទួលបានបន្ទប់ស្អាត។ ការរៀបចំសំដៅដល់ការតុបតែលម្អឲ្យបន្ទប់នីមួយៗ មានភាពទាក់ទាញជានិច្ច។ ពោលគឺ​ការបោសសម្អាត​បន្ទប់នីមួយ​ឲ្យ​ស្អាត ការតុបតែទ្វារ និងផ្លូវចូល ការលាបពណ៌​​បន្ថែម ការដាក់កម្រាលព្រំ​នៅ​មុខទ្វារ​ផ្ទះ មានផើងផ្ការ ឬដាំកូនរុក្ខជាតិ​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ស្រស់​ស្អាត។ ក្រៅពីនេះវាក៏ទាមទាឲ្យចេះ​រៀបចំ​ប្រភព​ទឹក ឬ​សួន ដោយរៀបចំ​ឱ្យ​មាន​របៀប ហើយនៅក្នុងបន្ទប់គួរប្រើ​កញ្ចក់ដើម្បីឲ្យបន្ទប់មើលទៅលូលាយ។

អ្នកនឹងកាន់តែពេញចិត្ត បើសិនបើក្នុងផ្ទះរបស់អ្នកមានការិយាល័យសម្រាប់ធ្វើការងារ ឬអានសៀវភៅ។

អ្នកប្រហែលជាកំពុងស្វែងរកទិញផ្ទះហើយមើលទៅ​ សូមចូលទៅកាន់ Realestate.com.kh ដើម្បីមើលគម្រោងបុរី ខុនដូគម្រោងថ្មីៗជាច្រើន!







Comments