+855 92 92 1000
Logo
វេទិកាសាធារណៈរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ស្ដីពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា”
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 3:36 a.m.
Realestate News
Events & Announcements

វេទិកាសាធារណៈរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ស្ដីពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា”


សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) នឹងរៀបចំវេទិកាសាធារណៈមួយស្ដីពី “ភាពស្របច្បាប់ក្នុងការកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា” សម្រាប់ឱ្យម្ចាស់ភាគហ៊ុន និងនិយោជិតទាំងអស់ក្នុងវិស័យអចលនទ្រព្យដើម្បីចូលរួមស្វែងយល់ពីប្រធានបទមួយចំនួនលើផ្នែកច្បាប់ស្ដីពីអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ វេទិកាសាធារណៈនេះនឹងផ្ដោតសំខាន់ទៅលើទិដ្ឋភាពសំខាន់ៗចំនួន៤ រួមមាន៖

  • ប្រភេទប័ណ្ណសម្គាល់អចលនទ្រព្យក្នុងប្រទេសកម្ពុជាក្រោយឆ្នាំ ១៩៧៩ ដល់ឆ្នាំ ២០១៧
  • របៀបនៃការផ្ទេរសិទ្ធិអចលនទ្រព្យ និងការបង់ពន្ធប្រថាប់ត្រាទាំងប្លង់រឹង និងប្លង់ទន់
  • របៀបនៃការគណនាពន្ធប្រថាប់ត្រាពន្ធអចលនទ្រព្យប្រចាំឆ្នាំ និងពន្ធលើដីមិនទាន់ ប្រើប្រាស់
  • របៀបនៃការរៀបចំកិច្ចសន្យាលក់ ទិញ និងជួល

កម្មវិធីនេះនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពី៧ៈ០០ព្រឹកទៅ១២ៈ០០ថ្ងៃត្រង់នៅមជ្ឍមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC) ក្នុងទីក្រុងភ្នំពេញ។

វេទិកាសាធារណៈមួយនេះធ្វើឡើងសម្រាប់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ទាំងសិស្សនិស្សិត និងសាធារណៈជនទាំងអស់ដើម្បីជម្រុញឱ្យមានការចែករំលែកចំណេះដឹង និងសិក្សាបន្ថែមទាក់ទងទៅនឹងច្បាប់ក្នុងកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា។

អ្នកចូលរួមនឹងត្រូវបង់ប្រាក់ចំនួន៥ដុល្លារសម្រាប់សិស្ស និស្សិត និង១០ដុល្លារសម្រាប់សាធារណៈជនទូទៅ។  

ចំណែកឯសមាជិកនៃ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាអាចបញ្ចូនតំណាងរបស់ខ្លួនបានចំនួន៣នាក់ ចូលរួមក្នុងកម្មវិធីនេះបានដោយមិនគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះ សូមទំនាក់ទំនងមកលោក មុត វណ្ណណេតតាមរយៈ៖  

ទូរស័ព្ទលេខៈ ០៦៩​ ២១១ ២៦៨/០៦៩ ៥២៧ ៩៤៤

Email:   vanneth@cvea.org.kh

ស្វែងរកព័ត៌មានអំពីអចលនទ្រព្យសំខាន់ៗតាមរយៈRealestate.com.kh

borey-ads-580-x-90-khmer

Comments