+855 92 92 1000
Logo
គម្រោងខុនដូ LEEDON HEIGHTS មានអគារប៉មចំនួន៤ កម្ពស់៣៦ជាន់ ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ផ្ដើមទទួលកក់ហើយ ក្នុងម្លៃពិសេស
Updated on: June 6, 2022, 5:01 p.m.
Published on: August 10, 2020, 4:49 a.m.

គម្រោងខុនដូ LEEDON HEIGHTS មានអគារប៉មចំនួន៤ កម្ពស់៣៦ជាន់ ក្បែរផ្សារទំនើបអ៊ីអនម៉លសែនសុខ ចាប់ផ្ដើមទទួលកក់ហើយ ក្នុងម្លៃពិសេស


ភ្នំពេញ៖ គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណីត ស្ដង់ដារអន្ដរជាតិ ប្រកបដោយផាសុកភាព កម្ពស់៣៦ជាន់ មានអគារប៉មចំនួន៤ សាងសង់លើដី១.៥ហិកតា ស្ថិតនៅក្នុងតំបន់មានសក្ដានុពលខ្ពស់ក្នុងរាជធានីភ្នំពេញ និងជាទីប្រជុំជន បានសម្ពោធគម្រោងបើកទទួលកក់ហើយ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០នេះតទៅ ដោយផ្ដល់ជូនតម្លៃពិសេសមិនធ្លាប់មាន។

គម្រោងខុនដូ LEEDON HEIGHTS ដ៏ប្រណីតមួយនេះហ៊ុមព័ន្ធដោយគម្រោងធំៗជាច្រើននៅជុំវិញ ដូចជា៖ នៅជិតផ្សារទំនើបអ៊ីអនម៉លសែនសុខ សាលាជាតិ-អន្តរជាតិ មជ្ឈមណ្ឌលដឹព្រីមៀសែនសុខ មជ្ឈមណ្ឌលលក់ដុំម៉ាក្រូ សួនទឹក ទីលានវាយកូនហ្គោលហ្គ្រេនភ្នំពេញ និងគម្រោងធំជាច្រើនទៀត។

លោក ហ៊ង ភាព គណៈគ្រប់គ្រង គម្រោងខុនដូ LEEDON HEIGHTS បានថ្លែងថា នេះមិនមែនជាគម្រោងទីមួយទេ ដែលបានចាប់ផ្ដើមសាងសង់ និងទទួលបានជោគជ័យជាច្រើនគម្រោងហើយនៅរាជធានីភ្នំពេញ។ ប៉ុន្ដែគម្រោងនេះ កាន់តែពិសេសជាងគម្រោងមុនៗដែលមានការរចនាឡើងយ៉ាងល្អឥតខ្ចោះក្រោមការបណ្តាក់ទុនរួមគ្នារវាងសាជីវកម្មកម្ពុជា សឹង្ហបូរី និងតៃវ៉ាន់ ដែលមានបទពិសោធជាច្រើនឆ្នាំ ក្នុងការអភិវឌ្ឍអគារពាណិជ្ជកម្ម សណ្ឋាគារ អាផាមិន ខុនដូដ៏ប្រណីតៗប្រកបដោយគុណភាពខ្ពស់នៅកម្ពុជា។

សម្រាប់គម្រោងនេះ អតិថិជន ក្រៅពីរស់នៅប្រកបដោយផាសុកភាព ជាមួយភាពស្រស់បំព្រង និងតុបតែងរចនាដ៏ប្រណីត ក៏នឹងទទួលបានអត្ថប្រយោជន៍ជាងច្រើន ដូចជាការផ្ដល់ជូននូវតម្លៃពិសេស ជាមួយនឹងគ្រឿងសង្ហារឹមជាច្រើនទៀតផងដែរ។

លោកបន្ដថា គម្រោងខុនដូនេះ នឹងសម្ពោធការិយាល័យលក់ និងបុកគ្រឹះបញ្ចុះបឋមសិលាបើកការដ្ឋាននៅថ្ងៃទី១៣ ខែសីហា សប្ដាហ៍ក្រោយនេះ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២៤។ សម្រាប់ក្នុងឱកាសសម្ពោធការិយាល័យបើកលក់នៅថ្ងៃខាងមុខនេះ ក៏នឹងមានការផ្ដល់ជូនកម្មវិធីប្រម៉ូសិនពិសេស ដោយមានការបញ្ចុះតម្លៃ និងរង្វាន់ជូនអតិថិជនផងដែរ។

ជាមួយគ្នានេះ លោក ងួន ឆាយលាង នាយកគ្រប់គ្រងក្រុមហ៊ុនក្រុមលក់បានថ្លែងថា «ខុនដូរបស់យើងត្រូវបានរចនាឡើងទៅតាម ទស្សនវិស័យនៃ «កាយវិភាគវិទ្យារបស់ស្លឹកឈើ Leaf Anatomy» ដោយការរចនាបណ្តាញផ្លូវដើរឆ្លងកាត់គ្នាខ្វាត់ខ្វែង ដើរតួដូចជាសរសៃនៅក្នុងស្លឹកឈើ ដែលនាំឱ្យគម្រោងទាំងមូលមានភាពស្រស់បំព្រង។ បណ្តាញនៃសរសៃវ៉ែនទាំងនេះហើយ ដែលនឹងនាំយើងឱ្យទៅដល់គ្រឿងបរិក្ខារយ៉ាងសម្បូរបែបនៅទូទាំងបរិវេណខុនដូ មានអាងហែលទឹកដ៏ធំទូលាយ កន្លែងក្មេងលេង និងកន្លែងហាត់ប្រាណ ធ្វើឱ្យចរាចរនេះបង្កើតបានជាសហគមន៍មួយដ៏ស្រស់ស្អាត»។

ព្រមជាមួយគ្នានោះ លោកស្រី អាន សុធីតា អគ្គនាយិកា CBRE Cambodia ក៏បានថ្លែងបញ្ជាក់ថា «គម្រោងរបស់យើង ក្រៅពីភាពល្អប្រណីត ប្រកបដោយគុណភាពខ្ពស់ តម្លៃក៏សមរម្យជាងគេ បើប្រៀបធៀបទៅនឹងគម្រោងផ្សេងៗទៀតហើយ យើងក៏មានការផ្ដល់ជូននូវគម្រោងបង់ប្រាក់ ដែលអាចបត់បែនស័ក្តិសមនឹងស្ថានភាពរបស់អតិថិជនចង់បានផងដែរ»។

លោកស្រីបញ្ជាក់ថា ប្រសិនបើក្រឡេកមើលគម្រោងខុនដូប្រណីតផ្សេងៗទៀត នៅលើទីផ្សារបច្ចុប្បន្ននេះ តម្លៃជាទូទៅនឹងចាប់ផ្តើមពីប្រហែល ២,៥០០ ទៅ ៣,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលអាចនឹងស្ថិតនៅលើបន្ទាត់មួយ ដែលលើសពីលទ្ធភាពរបស់អតិថិជនដែលជាប្រជាជនក្នុងស្រុករបស់យើងមួយចំនួន។ ចំណែកនៅខុនដូ LEEDON HEIGHTS ស្របនឹងផ្នត់គំនិត របស់យើង គឺផ្ដោតទៅលើប្រជាជនក្នុងស្រុកយើងជាអាទិភាព ដូច្នេះយើងបានផ្តល់ជូននូវតម្លៃដ៏សមរម្យមួយ គឺចាប់ផ្តើមពី ១,៧០០ដុល្លារ/ម៉ែត្រការ៉េ តែប៉ុណ្ណោះ៕

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ 092 92 1000 ឬ info@realestate.com.kh។

Comments