កូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់ស្ទើរតែគ្រប់វិស័យចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន ក្នុងនោះក៏មានវិស័យអចលនទ្រព្យដែរ។ ដោយសារតែស្ថានភាពធ្ងន់ធ្ងរលើសកលលោក រាល់ការហោះហើរ និងការធ្វើដំណើរត្រូវសម្រេចចិត្តផ្អាកដំណើរការរហូតដល់ពេលស្ថានភាពប្រសើរឡើងវិញ។
កំឡុងពេលនៃជំងឺរាតត្បាតនេះដែរ ស្ទើរតែទីផ្សារទាំងមូលត្រូវបានថយចុះយ៉ាងខ្លាំង ហេតុផលនេះធ្វើឲ្យអ្នកទិញមានអតិភាព និងឥទ្ធិពលច្រើនជាងអ្នកលក់ក្នុងការចចារតម្លៃ ដែលធ្វើឲ្យគម្រោងជាច្រើនបានប្រើប្រាស់យុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជន និងបង្កើនការលក់។
ប៉ុន្តែ គម្រោង Le Condé BKK1 បានដំណើរការយ៉ាងរលូនក្នុងរយៈពេល២ត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ហើយសម្រេចបានអត្រាលក់យ៉ាងល្អគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យគម្រោងនេះក្លាយជាគម្រោងដែលលក់ដាច់ខ្លាំងជាងគេនៅក្នុងទីផ្សារ។ ដូចគ្នានេះដែរ គម្រោងនេះមានការទទួលស្គាល់ថាជាគម្រោងខុនដូដ៏ល្បីមួយនៅក្នុងទីផ្សារកម្ពុជា។
ចាប់ពីថ្ងៃទី២៣ មេសា ២០២១ Le Condé BKK1 សូមជូនដំណឹងថាតម្លៃយ៉ូនីតនឹងកើនឡើង ៥%។ ដូចនេះ សូមអបអរសាទរដល់ម្ចាស់ផ្ទះនៃគម្រោងLe Condé BKK1 អចលនទ្រព្យរបស់អ្នកទទួលបានផលចំណេញ៥% បន្ធែម។
តាមការយល់ឃើញរបស់អតិថិជន និងភ្នាក់ងារអចលនទ្រព្យ បានលើកឡើងថា Le Condé BKK1 គឺជាគម្រោងខុនដូដ៏កម្រ និងលេចធ្លោមួយដែលមានលទ្ធិភាពល្អប្រសើរសម្រាប់ការរស់នៅ និងវិនិយោគ។ ហេតុនេះហើយបានជាកេរ្តិ៍ឈ្មោះនៃគម្រោងនេះត្រូវបានទទួលស្គាល់ និងបានឈ្នះពានរង្វាន់ពី PropertyGuru។
ស្ថិតនៅទីតាំងដ៏ល្អនៃតំបន់បឹងកេងកង១ Le Condé BKK1 ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការរចនាគម្រោងខុនដូដែលមានភាពលេចធ្លោមួយនេះនៅក្នុងទីផ្សារកម្ពុជា ដោយផ្សារភ្ជាប់ទៅនឹងបរិយាកាសល្អក្នុងការរស់នៅដែលមានផាសុកភាព ភាពប្រណិត និងស្មាតហូម។ កត្តាចម្បងៗទាំងនេះធ្វើឲ្យគម្រោងនេះជាជម្រើសដ៏ល្អសម្រាប់ការរស់នៅ និងងាយស្រួលជួលត្រឡប់ជាមួយអត្រាខ្ពស់ នៅក្នុងទីផ្សារដែលធ្វើឲ្យមានតម្រូវការជាច្រើនពីអតិថិជនទូទៅ ជាពិសេសបច្ចេកវិទ្យាស្មាតហូម។
គោលការណ៍សំខាន់មួយគឺ Le Condé BKK1 មានគោលជំហររឹងមាំក្នុងការការពារអត្ថប្រយោជន៍របស់ម្ចាស់ផ្ទះនៃគម្រោង។ ហេតុដូចនេះ ការវិនិយោគរបស់អ្នកជាមួយគម្រោង Le Condé BKK1 គឺនៅតែមានសុវត្ថិភាពខ្ពស់ជាបន្តបន្ទាប់។
Le Condé BKK1 ពិតជាសប្បាយរីករាយណាស់ចំពោះការទុកចិត្តពីអតិថិជនទាំងអស់មកលើក្រុមការងារពួកគេ ហើយពួកគេសន្យាថានឹងធ្វើឲ្យការវិនិយោគនេះសាកសមទៅនឹងតម្លៃ ដើម្បីទំនាក់ទំនងដ៏វែងឆ្ងាយ។
ក្រៅពីខុនដូប្រភេទប្រណិត ជាមួយបច្ចេកវិទ្យាស្មាតហូម និងបរិក្ខារដ៏សំបូរបែប ដើម្បីធ្វើឲ្យគម្រោងនេះក្លាយជាសហគមន៍ដ៏គួរឲ្យចង់រស់នៅ Le Condé BKK1 នឹងណែនាំផលិតផលថ្មីមួយក្នុងពេលឆាប់ៗនេះ អ្នកអភិវឌ្ឍគម្រោងនឹងប្រកាសជូននូវព័ត៌មានលម្អិតក្នុងខែឧសភានេះ។រង់ចាំតាមដានទាំងអស់គ្នា!
Comments