+855 92 92 1000
Logo
Le Condé BKK1 រៀបចំការតាំងពិព័រណ៍ផ្តាច់មុខ និងដំបូងគេក្នុងផ្សារទំនើបអ៊ីអន១
Updated on: June 6, 2022, 2:04 a.m.
Published on: February 8, 2021, 7:17 a.m.

Le Condé BKK1 រៀបចំការតាំងពិព័រណ៍ផ្តាច់មុខ និងដំបូងគេក្នុងផ្សារទំនើបអ៊ីអន១


នៅថ្ងៃទី៦ និងទី៧ ខែកុម្ភះ គម្រោង Le Condé BKK1 មានកិត្តិយសក្នុងការរៀបចំតាំងពិព័រណ៍គម្រោងអចលនទ្រព្យដំបូងគេនៅក្នុងផ្សារអ៊ីអន១ ដែលជាផ្សារទំនើប និងល្បីឈ្មោះជាងគេនៅភ្នំពេញ។

គម្រោង Le Condé BKK1 គឺជាគម្រោងដ៏ល្បីល្បាញមួយនៅក្នុងទីផ្សារអចលនទ្រព្យ ជាមួយនឹងចំនួននៃការលក់ដ៏ល្អ និងមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ទោះបីជាស្ថិតនៅកំឡុងពេលដ៏លំបាកពីឥទ្ធិពលកូវីដ១៩ នាឆ្នាំ២០២០។ លទ្ធផលនេះបានបង្ហាញយ៉ាងច្បាស់ថា គម្រោងនេះត្រូវបានទទួលស្គាល់យ៉ាងខ្លាំងនៅក្នុងទីផ្សារយើង។ ហើយយើងពិតជាមានមោទនភាពដែល គម្រោង Le Condé BKK1 ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងការរស់នៅរបស់អតិថិជនក្នុងស្រុក។ ក្នុងនោះ ៨៤% នៃម្ចាស់ស្មាតហូមរបស់យើង គឺជាប្រជាជនកម្ពុជា។

លទ្ធផលដែលសម្រេចបាននេះ បង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់ពីតម្រូវការជាក់ស្តែង របស់ទីផ្សារសម្រាប់វឌ្ឍនភាពលើគម្រោងលំនៅឋាននាពេលអនាគត។

ស្ថិតនៅទីតាំងដ៏គួរឲ្យទាក់ទាញបំផុតគឺ បឹងកេងកង១ នៃរាជធានីភ្នំពេញ ដែលត្រូវបានស្គាល់ថាជាតំបន់ដែលមានសក្តានុភាពខ្លាំងក្នុងការរស់នៅ ដែលក្នុងនោះព័ទ្ធជុំវិញទៅដោយមហាវិថីធំៗចំនួន៤, ២៩ ស្ថានទូត, ច្រើនជាង៥០ អង្គការអន្តរជាតិ, ៣៦ ធនាគារអន្តរជាតិ។ ហើយតំបន់នេះត្រូវបានស្គាល់ថាជាតំបន់ដែលសំបូរទៅដោយហាងម្ហូបមកពីបណ្តាប្រទេសនានាលើសកលលោក ដូចជាហាងកាហ្វេល្បីៗ ភោជនីយដ្ឋានគ្រប់លំដាប់ ប៊ូទិក និងហាងសំលៀកបំពាក់ជាច្រើន។ លោកអ្នកក៏អាចស្វែករកហាងដែលមាន ម៉ាកទំនើបល្បីៗលំដាប់ពិភពលោកក្នុងតំបន់នេះផងដែរ។

ដើម្បីបង្កើតគម្រោងដ៏ធំមួយនេះក្នុងរាជធានីភ្នំពេញ យើងបានសិក្សាយ៉ាងយកចិត្តទុកដាក់លើនិន្នាការនៃលំនៅឋានក្នុងភ្នំពេញ ព្រមទាំងការពិភាក្សា និងពិសោធជាច្រើនលើកច្រើនសារ។
គម្រោង Le Condé BKK1 បានផ្តល់នូវគុណតម្លៃជាច្រើនសម្រាប់ការរស់នៅប្រកបដោយផាសុខភាព និងភាពទាន់សម័យ ដែលក្នុងនោះមាន៖

  • ទីតាំងដែលមានសក្តានុពលខ្ពស់ បឹងកេងកង១
  • ជាគម្រោងស្មាតហូមដំបូងគេនៅកម្ពុជា
  • បរិក្ខាទំនើបៗជាច្រើន
    •  កន្លែងអានសៀវភៅបែបប៊ូទិក
    • ផ្លូវរត់លើអាកាស និងកន្លែងហាត់ប្រាណធំទូលាយ
    • កន្លែងក្មេងលេង (៨០០ម៉ែត្រការ៉េ)
    • សួនច្បារអាកាស (១០០០ម៉ែត្រការ៉េ)
  • អ្នកគ្រប់គ្រងអចលនទ្រព្យស្តង់ដាជប៉ុន HOPETREE
  • គម្រោងដែលទទួលបានពានរង្វាន់ពី PropertyGuru

កាលពីខែកញ្ញា ២០២០ គម្រោង Le Condé BKK1 ត្រូវបានជាប់ឈ្មោះគ្រប់ពានរង្វាន់ក្នុងប្រភេទ អាផាតមិនសេវាកម្មល្អបំផុត ដោយកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru

  • អាផាតមិនសេវាកម្មល្អបំផុត ផ្នែករចនាខាងក្នុង
  • អាផាតមិនសេវាកម្មល្អបំផុត ផ្នែកអភិវឌ្ឍគម្រោង
  • អាផាតមិនសេវាកម្មល្អបំផុត ផ្នែករចនាស្ថាបត្យកម្ម

ចាប់ពីបានឈានជើងចូលក្នុងទីផ្សារកម្ពុជា គម្រោង Le Condé BKK1 ត្រូវបានកោតសរសើរពីសំណាក់មហាជន និងដៃគូភ្នាក់ងារជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសគម្រោងយើងទទួលស្គាល់ និងការកោតសរសើរពីសំណាក់គ្រួសាររាជវង្សនៃប្រទេសកម្ពុជា ហើយយើងពិតជាមានមោទនភាពយ៉ាងក្រៃលែងក្រោមព្រះរាជអធិបតីភាព ព្រះអង្គម្ចាស់ព្រះនាង នរោត្តម ពង្សសូរិយា រាជទូតសុឆន្ទះនៃគម្រោងរបស់យើង។

Comments