+855 92 92 1000
Logo
អបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ២០២១
Updated on: June 5, 2022, 2:57 p.m.
Published on: March 23, 2021, 8:45 a.m.

អបអរសាទរទិវាព្រៃឈើអន្តរជាតិ ២១ មីនា ២០២១


ទិវានេះត្រូវបានប្រារព្ធទូទាំងសកលលោកក្នុងគោលបំនងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃឈើ ដែលអាចគាំពារ និងធ្វើឲ្យយើងគ្រប់គ្នារស់នៅប្រកបដោយនិរន្តរភាព។

ក្នុងឱកាសនេះ ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមផងដែរតាមរយៈការប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែម។

ព្រៃឈើពិតជាមានសារៈសំខាន់ណាស់សម្រាប់ជីវិតមនុស្សសត្វ និងជីវៈចម្រុះផ្សេងៗទៀត  ដូចនេះយើងត្រូវរួបរួមគ្នាស្រឡាញ់ និងការពារធនធានធម្មជាតិដែលយើងមានឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះស្ថានភាពសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិត្រូវបានអ្នកជំនាញវាយតម្លៃថា មានភាពប្រសើរឡើងមួយកម្រិត វត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិមានការកើនឡើង នេះដោយសារតែលទ្ធផលនៃការការពារនិងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួកសត្វព្រៃមានភាពប្រសើរឡើង ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។

ចំនុចវិជ្ជមានទាំងនេះ ដោយសារតែមានការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញ អង្គការដៃគូ និងសហគមន៍តំបន់ការពារធម្មជាតិក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ធម្មជាតិ។

ក្នុងឱកាសនេះ ក្រុមការងារ Le Condé BKK1 ក៏បានចូលរួមផងដែរតាមរយៈការរប្រើប្រាស់ពាក្យស្លោកផ្សេងៗ ដាក់នៅតាមដើមឈើក្នុងតំបន់បឹងកេងកង១ ដើម្បីជួយផ្សព្វផ្សាយបន្ថែម។ កន្លងមក យើងក៏ធ្លាប់មានសកម្មភាព ដាំដើមឈើនៅតាមសហគមន៍នានាដែលយើងបានចុះទៅដល់ ដើម្បីធ្វើការចែកអំណោយ។

មួយវិញទៀត ក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ យើងសង្កេតឃើញថានៅក្នុងទីក្រុងរបស់យើងមិនសូវមានភាពបៃតងច្រើន ដោយយល់ឃើញពីតម្រូវការនេះ គម្រោងក៏បានរចនាជាមួយសួនច្បារបៃតង នៅជាន់ទី៣២ ដែលមានទំហំដល់ទៅជាង១០០០ម៉ែត្រការ៉េ ដើម្បីផ្គត់ផ្គង់តម្រូវការនេះដល់អ្នករស់នៅទាំងអស់ នូវការរស់នៅដែលប្រកបដោយភាពស្រស់ស្រាយបែបធម្មជាតិ។

ជាចុងក្រោយ យើងទាំងអស់គ្នាត្រូវការពារ និងថែរក្សាធនធានធម្មជាតិ និងព្រៃឈើឲ្យបានស្ថិតស្ថេរសម្រាប់អនាគតយើង។ ទាំងអស់នេះនឹងផ្តល់ផលវិជ្ជមានដល់យើងផងដែរទាំងសុខភាព សោភ័ណ្ឌភាព ព្រមទាំងបរិស្ថានទាំងអស់នៅជុំវិញយើងផងដែរ

រួមគ្នាការពារ និងអភិរក្សព្រៃឈើ ដើម្បីសហគមន៍យើង និងមនុស្សជំនាន់ក្រោយ!

Comments