+855 92 92 1000
Logo
​ក្រុមហ៊ុន​​ CBRE៖ ​តម្លៃ​ដី​នៅ​ភ្នំពេញ​ត្រីមាស​ទី​១​ កើន​ឡើង​ ៤,៨%
Updated on: June 6, 2022, 5:06 p.m.
Published on: May 10, 2016, 9:24 a.m.
Realestate News
Special Reports

​ក្រុមហ៊ុន​​ CBRE៖ ​តម្លៃ​ដី​នៅ​ភ្នំពេញ​ត្រីមាស​ទី​១​ កើន​ឡើង​ ៤,៨%


 

អ្នកជំនាញ ក្រុមហ៊ុន CBRE ដែលជាក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យធំមួយនៅកម្ពុជា បានឱ្យដឹងថាតម្លៃដីនៅរាជធានីភ្នំពេញកើនឡើងជិត ៥%ក្នុងត្រីមាសទី១ ឆ្នាំ២០១៦នេះ។ លោក Chris Hobden អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ សេវាផ្ដល់ប្រឹក្សាយោបល់ និងវាយតម្លៃ នៅក្រុមហ៊ុន CBRE Cambodia បានថ្លែងថា ៖«ទីផ្សារអចលនទ្រព្យនៅទីក្រុងភ្នំពេញ បានកើនឡើងសកម្មភាពអភិវឌ្ឍន៍ច្រើនគួរឱ្យកត់សម្គាល់នៅក្នុងត្រីមាសទី១ ឆ្នាំនេះ ដោយការវិនិយោគលើវិស័យសំណង់ និងសំណង់លំនៅឋានដែលបានបើកសម្ពោធ គឺកើនឡើង ២៦៧% និងជាង ៦០%ធៀបនឹងឆ្នាំទៅមិញ។ តម្លៃដីបានកើនឡើងក្នុងកម្រិតមធ្យមប្រមាណ ៤,៨%ក្នុងត្រីមាសទី១ ឆ្នាំនេះនៅក្នុងខណ្ឌចំនួន ៦។ ដោយឡែក ខណ្ឌជ្រោយចង្វា កើនឡើង ៨,៨%ដែលធ្វើឱ្យតម្លៃដីកើនឡើងដល់កម្រិត ២០៨%គិតចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០១០ ដោយសារតែអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សកម្មភាពអភិវឌ្ឍន៍ក្រុមហ៊ុនក្នុងស្រុក និងការបន្តពង្រីកទីក្រុង»។ តាមប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ខុនដូប្រមាណ ៤១៥៨ឯកតានៃគម្រោងចំនួន ៨បានប្រកាសនៅត្រីមាសទី១ ឆ្នាំនេះដែលធ្វើឱ្យមានកំណើន ៦១,៦%ធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅមិញ។ ដោយឡែក ការវិនិយោគនៃវិស័យសំណង់គឺមានទំហំប្រមាណ ១,៦៥ពាន់លានដុល្លារនៅត្រីមាសទី១ កើនឡើងប្រមាណ ២៦៧%បើធៀបនឹងត្រីមាសដូចគ្នាឆ្នាំ២០១៥ (កាលនោះមានទំហំ ៤៤៨លានដុល្លារ)៕
Find out more: Download the full report!

Comments