តំបន់ព្រែកព្នៅ នៃខណ្ឌព្រែកព្នៅបាន និងកំពុងបង្ហាញសក្តានុពលក្នុងវិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគមានឱកាសរកផលចំណេញពីការវិនិយោគរបស់ពួកគេ បើធៀបជាមួយនឹងតំបន់ដទៃនៃទីក្រុងភ្នំពេញ ។ ខណ្ឌព្រែកព្នៅ ចាប់ផ្តើមមានការអភិវឌ្ឍដីដោយតំបន់វាលស្រែបឹងបានលុប ហើយក្លាយជាតំបន់លំនៅដ្ឋាន និងអគារពាណិជ្ជកម្ម ។
ដីមួយចំនួនត្រូវបានកែប្រែដីទំនេរជាលំនៅឋាន និងសាងសង់បុរី ខណៈបច្ចុប្បន្នសន្ទុះនៃការអភិវឌ្ឍន៍លំនៅឋាននៅតំបន់មានល្បឿនលឿនដោយសារអ្នកអភិវឌ្ឍបាន និងកំពុងចាប់ឱកាសក្នុងការវិនិយោគ ដោយសារតម្លៃដីសម្រាប់វិនិយោគអាចរកផលចំណេញបាន ។
តាមរយៈទិន្នន័យរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានបង្ហាញពីសក្តានុពលនៃការទិញ-លក់ដីធ្លីក្នុងខណ្ឌព្រែកព្នៅដោយមានការកើនឡើងដល់ទៅ៦០%បើប្រៀបធៀបក្នុងឆ្នាំ២០២១ ។ តាមរយៈទិន្នន័យនេះបានបង្ហាញពីការវិនិយោគលើដីធ្លីក្នុងខណ្ឌព្រែកពៅកាន់តែមានសន្ទុះកើនឡើងជាលំដាប់ និងជាទិសដៅសម្រាប់អ្នកវិនិយោគលំនៅឋានតម្លៃសមរម្យនៅជាយរាជធានីភ្នំពេញ ។
តម្លៃដីនៅតំបន់ព្រែកព្នៅមានភាពខុសគ្នាអាស្រ័យលើទីតាំង និងតាមផ្លូវធំដែលមានតម្លៃចាប់ពី៣០០ ទៅ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃនៅកន្លែងខ្លះអាចមានចាប់ពី ៨០០ ទៅ ១,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយតម្លៃដីតាមផ្លូវតូចៗអាចមានតម្លៃចាប់ពី ១០០ ទៅ២០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ៕
Comments