+855 92 92 1000
Logo
សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន
Updated on: June 1, 2022, 4:18 a.m.
Published on: May 23, 2018, 7:48 a.m.

សិក្សាអំពីសក្តានុពលតំបន់ឈូកវ៉ាថ្មីនៃខណ្ឌពោធិ៍សែនជ័យនាពេលបច្ចុប្បន្ន


ខណ្ឌពោធិ៍សែនជ័យកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគក្នុងស្រុក ហើយតំបន់ទាំងមូលបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់វិនិយោគិនដែលចង់អភិវឌ្ឍន៍គម្រោងលំនៅដ្ឋានតម្លៃសមរម្យ និងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍ដើម្បីបំពេញទៅតាមតម្រូវការអ្នកក្នុងស្រុក។​

ជាតំបន់អភិវឌ្ឍន៍ថ្មី និងជាតំបន់មានសក្តានុពលថ្មីមួយនៅក្នុងភូមិ​គោក​ព្រិច សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យនៃរាជធានី​ភ្នំពេញ តំបន់ឈូកវ៉ាមានតម្លៃដីទាបបើបើធៀបនឹង ជាយក្រុងផ្សេងទៀតដែលកំពុងអភិឌ្ឍន៍ខ្លាំងដូចជា សែនសុខ និងជ្រោយចង្វារជាដើម។

លោក ឈាង រ័ត្ន នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សាររបស់គម្រោងបុរីធីវីស្តា និងគម្រោង​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មី​បានឲ្យដឹងថាដោយសារកំនើននៃវិស័យអចលនទ្រព្យក្នុងតំបន់ឈូកវ៉ាទើបនឹងងើបឡើងទើបវិស័យដីធ្លីគឺកំពុងមានសក្ដានុពលខ្លាំងបើធៀបនឹងអចលនទ្រព្យផ្សេងៗទៀត។

លោក រ័ត្ន បានបន្ថែមថាក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះមានវិនិយោគិន និងអ្នកទិញលក់អចលនទ្រព្យជាច្រើនបានងាកមកចាប់អារម្មណ៍លើទីផ្សារដីធ្លីនៅក្នុងបន់ឈូកវ៉ានេះច្រើនជាងមុន។ ដោយហេតុថាក្នុងតំបន់នេះក៏មានគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនបានចូលមកវិនិយោគផងដែរ ដែលគម្រោងទាំងនេះមានដូចជា៖ បុរីពិភពថ្មីចំនួន៣ គម្រោងបុរីវ៉ារីណា បុរីរតនៈ និងគម្រោងផ្ទះល្វែងជាច្រើនទៀត។

ទាក់ទងនឹងគម្រោងលំនៅដ្ឋានបើយោងទៅតាមរបាយការណ៍លំនៅដ្ឋានដែលចេញដោយក្រុមហ៊ុនវីត្រាស់នៅក្នុងឆ្នាំ២០១៧បានបង្ហាញថាខណ្ឌពោធិ៍សែនជ័យទាំងមូលមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់លើគម្រោងលំនៅដ្ឋានចាប់តាំងពីឆ្នាំ២០០១មកម្លេះ។ រហូតមកដល់ពេលនេះខណ្ឌពោធិ៍សែនជ័យមានគម្រោងធំៗចំនួន៩៤ និងគម្រោងតូចៗចំនួន១១១ដែលក្នុងនោះគម្រោងចំនួន៥៨ត្រូវបានបញ្ចប់ជាស្ថាពរ ដែលមានលំនៅដ្ឋានសរុប១៦,០០០ខ្នង ខណៈយូនីតចំនួន៣,៥០០ខ្នងបានគម្រោងនឹងបញ្ចប់នៅត្រីមាសទីមួយឆ្នាំ២០១៨​នេះ។

លើសពីនេះទៅទៀតគេសង្កេតឃើញថាសក្តានុពលនៃតំបន់ក៏ត្រូវបានជម្រុញដោយសារគម្រោងអភិវ​ឌ្ឍន៍របស់រដ្ឋមានដូចជា៖ ផ្លូវធំ៦០ម៉ែត្រផ្លូវក្រវ៉ាត់ក្រុងភ្ជាប់ពីផ្លូវសម្តេចហ៊ុនសែនទៅផ្លូវទំបន់កប់ស្រូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងរដ្ឋជាដើម។ ជាពិសេសតំបន់ឈូកវ៉ាស្ថិតនៅជិតរោងចក្រដែលសំបូរប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​អាជីវកម្ម​ខ្នាតតូច មធ្យម​ជាច្រើនក្រៅពីនោះមាន ​មន្ទីរពេទ្យ សាលារៀនរដ្ឋ​ ផ្សារ​ឈូក​វ៉ា ផ្សារ​ពិភពថ្មី និងសេវាកម្មសំខាន់ៗជាច្រើនទៀត។

កតា្តទាំងនេះបានធ្វើឲ្យតម្លៃដីនៅតំបន់ឈូកវ៉ាស្ទុះឡើងគួរឲ្យកត់ម្គាល់ប្រៀធៀបទៅនឹងពីរ ឬបី ឆ្នាំមុន។ ពាក់ព័ន្ធនឹងតម្លៃដីនៅក្នុងតំបន់នេះ លោក រ័ត្ន បាននិយាយថា ដីនៅតាមផ្លូវធំ (ផ្លូវ ៦០ម៉ែត្រ) មានតម្លៃពី២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំណែកដីនៅតាមផ្លូវ ២០ម៉ែត្រ ឬ៣០ម៉ែត្រមានតម្លៃពី១៥០ដុល្លារទៅ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខណៈដីស្រែ ធម្មតានៅក្នុងតំបន់មានសក្តានុពលមានតម្លៃពី៨០ដុល្លារទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

នៅពេលនិយាយអំពីតម្លៃដីរបស់គម្រោងដីឡូតិ៍វិញលោក រ័ត្ន លើកឡើងថាកាលពី២ទៅ៣ឆ្នាំមុនដីឡូត៍នៅតំបន់នេះក្នុងមួយឡូតិ៍មានតម្លៃត្រឹមតែ៤,០០០ ទៅ៦,០០០ដុល្លារប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នបានកើនឡើងទ្វេដងរហូតដល់១២,០០០ដុល្លារ ទៅ១៥,០០០ដុល្លារ។

ទោះបីជាយ៉ាងណា លោក រ័ត្ន នៅតែមានជំនឿជាក់ថាតម្លៃដីនឹងកើនឡើងទ្វេដងបន្ថែមទៀតក្នុងរយៈពេល២ទៅ៣ឆ្នាំខាងមុខព្រោះតម្លៃដីនៅពេលបច្ចុប្បន្ននៅតែទាបជាងតំបន់អភិវឌ្ឍន៍ នានានៅឡើយដែលនេះជាឱកាសល្អបំផុតសម្រាប់អ្នកដែលមានបំណងចង់ទិញដីទុកលក់យកប្រាក់ចំណេញទៅថ្ងៃមុខ ឬចង់សាងសង់លំនៅដ្ឋានដោយខ្លួនឯង។

បើនិយាយអំពីលំនៅដ្ឋាននៅក្នុងតំបន់ឈូកវ៉ានេះវិញ លោក រ័ត្នបញ្ជាក់ថាដោយសារគម្រោងភាគច្រើនបានវិនិយោគដោយផ្តោតសំខាន់លើតម្រូវការនៃអ្នកក្នុងស្រុកដែលមានចំណូលមធ្យម នាំអោយអតិថិជនអាចស្វែងរកលំនៅដ្ឋានដែលមានតម្លៃទាប​ដែលមានតម្លៃចាប់ពី៣៥,០០០ ទៅ៤០,០០០ដុល្លារក្នុងមួយល្វែង (សម្រាប់ផ្ទះ E0) និងតម្លៃពី៤៥,០០០ទៅ៥០,០០០ដុល្លារ ក្នុងមួយល្វែង (សម្រាប់ផ្ទះ E0 &E1)

សម្រាប់គម្រោងពុះ​ដីឡូត៍ និង​លំនៅដ្ឋាន​ឈូក​វ៉ា​ថ្មីវិញ លោក រ័ត្ន បានបញ្ជាក់ថាគម្រោងនេះបានវិនិយោគលើផ្ទៃដីជាង​មួយ​ហិកតាបែងចែកជាជាង១០០ឡូ​តិ៍មានតាម​​ខ្នាត និងទំហំហើយបាន​ភ្ជាប់​រួចជាស្រេច​នូវ​ប្រព័ន្ធ​ទឹក​រដ្ឋប្រពន្ធ​លូបណ្តាញ​ភ្លើងអគ្គិសនី​ រដ្ឋ ផ្លូវ​បេតុង​ស្តង់ដា និង​មាន​ប្លង់រឹង​​ស្រប​ច្បាប់។

អតិថិជន​អាចទិញដីគម្រោងឈូកវ៉ាថ្មីជាមួយនឹងតម្លៃត្រឹមតែ១៣,០០០ដុល្លារក្នុងមួយឡូតិ៍ជាមួយនឹង​ជម្រើសបង់ប្រាក់ដ៏ងាយស្រួល (អាចបង់​ផ្តាច់​ក៏បាន បង​រំលស់​ក៏បាន)។ គម្រោងដី​ឡូ​តិ៍​នេះស្ថិតនៅ​ជិត​ផ្លូវ ២០ម៉ែត្រ ក្បែរ​ផ្លូវធំ​ទំហំ៤០ម៉ែត្រ និងមានចម្ងាយ ១,០០០ ម៉ែត្រ​ពី​ផ្លូវក្រវ៉ាត់ក្រុង​៦០ម៉ែត្រ។ នេះបើតាមការលើកឡើងរបស់លោក រ័ត្ន៕

ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីបំផុត និងស្វែងរកគម្រោងដីឡូត៍នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh!

Comments