+855 92 92 1000
Logo
រដ្ឋមន្ត្រីដីធ្លី ជា សុផារ៉ា ៖ «បើមិនចង់ចាញ់បោកគេមុនទិញដីត្រូវមើល៣ចំណុចនេះ» !
Updated on: June 7, 2022, 2:49 a.m.
Published on: September 27, 2021, 10:29 a.m.

រដ្ឋមន្ត្រីដីធ្លី ជា សុផារ៉ា ៖ «បើមិនចង់ចាញ់បោកគេមុនទិញដីត្រូវមើល៣ចំណុចនេះ» !


នៅពេលច្ចុប្បន្នការពុះដីឡូតិ៍លក់កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារការពុះដីឡូតិ៍លក់នេះទទួលបានប្រាក់ចំណេញច្រើន និងមានភាពងាយស្រួលចំពោះអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ ។ មិនចាំបាច់មានដើមទុនគ្រប់គ្រាន់ក៏អាចធ្វើបានឲ្យតែពួកគេមានភាពឆ្លាតវៃ រកបានទីតាំងបានល្អនោះប្រាកដជាអាចរកប្រាក់ចំណេញបានយ៉ាងឆាប់រហ័ស ។

រូបតំណាង

មុនពេល​សម្រេចចិត្ត​ទិញ​ដីឡូត៍គប្បី​មានការ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់ដើម្បី​ចៀសវាង​មាន​បញ្ហា ព្រោះ​ដីឡូត៍​ខ្លះ​លក់​ក្នុង​តម្លៃថោក ប៉ុន្តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ក៏ដូចជា​ការរៀប​ចំឯ​ក​សារ​ផង​នោះគឺ​ធ្វើ​មិនសូវ​បាន​ត្រឹមត្រូវ​ទេ ។ ទន្ទឹមនឹងនោះ ក៏មានប្រជាជនជាច្រើនមកហើយដែលត្រូវអស់លុយដោយសារតែចាញ់បោកអ្នកលក់ដីខ្យល់ ដែលបានប្រើគ្រប់វិធីដើម្បីធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តរួចចំណាយលុយទិញគម្រោងដីខ្យល់របស់ពួកគេ ។

រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ធ្លាប់បានមានប្រសាសន៍ណែនាំដើម្បីចៀសវាងករណីទិញដី ឬផ្ទះ ដើម្បីកុំឱ្យចាញ់បោកគេត្រូវសិក្សាទៅលើបញ្ហាមួយចំនួនដូចខាងក្រោម ៖

ទី១- ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្បាស់លាស់ ៖ ការសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស់ គឺជារឿងសំខាន់ ថាតើដីនៅតំបន់នោះ ស្ថិតនៅក្នុងដី ស្របច្បាប់ឬទេ ? តើមានច្បាប់ អនុញ្ញាតឱ្យ ពុះលក់ ឬ ក៏អត់?តាមរយៈការស៊ើបសួរ ពីអាជ្ញាធរ និង មេ ភូមិ មេឃុំ ជាដើម ។ ជារួមលោកបានអំពាវនាវដល់ពលរដ្ឋឲ្យពិនិត្យនិងសាកសួរអាជ្ញាធរឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តទិញផ្ទះ ឬដីនៅទីតាំងណាមួយដើម្បីចៀសវាងការចាញ់បោកអ្នកលក់គម្រោងមួយចំនួន ដែលកំពុងបោកប្រាស់ពលរដ្ឋ។

ទី២-ត្រូវសិក្សារអំពីក្រុមហ៊ុន ៖ អ្នកត្រូវដឹងថា តើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី មានចុះបញ្ជីច្បាស់លាស់ឬទេ? ក្រុមហ៊ុនធ្លាប់មានបញ្ហា ទំនាស់ជាមួយអតិថិជនពីមុនមកឬទេ? ចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏ស្នើដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ក្តាប់ឲ្យបានគ្រប់ទីតាំងទាំងអស់ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះក្រុមហ៊ុនទាំងឡាយ ដែលមានគម្រោងសាងសង់នៅមូលដ្ឋានរបស់ខ្លួន ។

ទី៣-ត្រូវពិចារណាថា ដី ឬ ផ្ទះលក់ថោកៗគ្មានការប្រាក់ គ្មានប្រាក់កក់នោះប្រាកដជាមិនអាចទុកចិត្តបានទេ ទោះតម្លៃត្រឹម ៥០០០ ដុល្លារ ឬ ៦០០០ ដុល្លារ តែនេះជាលុយដែលប្រជាពលរដ្ឋខំរកដោយលំបាក ជាញើសជាឈាមយកឱ្យគេស្រួលៗម្ល៉េះ? ៕

ចុចអាន ៖ ដល់.ករាប់ម៉ឺនដុល្លារ ! ដំណើរដើមទងដែលមេក្លោង៤នាក់នេះលក់ដីឡូត៍បោកប្រជាពលរដ្ឋផ្អើលខេត្តកោះកុង

Comments