+855 92 92 1000
Logo
ត្រូវប៉ាន់ហើយ ! ៤គម្រោងធំៗទាំងនេះគាស់តម្លៃដីធ្លីខេត្តសៀមរាបឱ្យឡើងថ្លៃ
Updated on: June 6, 2022, 5:54 p.m.
Published on: August 5, 2021, 7:51 a.m.

ត្រូវប៉ាន់ហើយ ! ៤គម្រោងធំៗទាំងនេះគាស់តម្លៃដីធ្លីខេត្តសៀមរាបឱ្យឡើងថ្លៃ


បើទោះជាវិស័យទេសចរណ៍នៅខេត្តសៀមរាបទទួលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដយ៉ាងណាក្ដី ខេត្តសៀមរាបក៏នៅតែបន្តសកម្ម​ភាពរបស់ខ្លួនយ៉ាងសកម្មក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាទទួលស្វាគមន៍គម្រោងវិនិយោគនានាក្នុងគោលបំណងដើម្បីត្រៀមទទួលភ្ញៀវទេសចរណ៍ក្រោយវិបត្តិកូវីដបញ្ចប់ទៅ ។

ខេត្តសៀមរាបកំពុងតែក្លាយជាទិសដៅវិនិយោគអចលនទ្រព្យដ៏ពេញនិយមមួយនៅប្រទេសកម្ពុជាដោយ​​សារតែភាពទាក់ទាញនៃវិស័យទេសចរណ៍ និងតម្លៃដីទាបបើធៀបទៅនឹងតម្លៃដីនៅទីក្រុងភ្នំពេញ ។ លើសពីតំបន់ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានធម្មជាតិខេត្តសៀម​រាបពិតជាខេត្តដែលមានការអភិវឌ្ឍន៍គួរឱ្យកត់សំគាល់ ។ ខេត្តសៀមរាបជាខេត្តដែលពោរពេញដោយសក្តានុពលវិនិយោគទេសចរ និងពាណិជ្ជកម្មប្រាកដណាស់វិស័យអចលនទ្រព្យនៅក្នុងខេត្តពិតជាមិនអាចមើលរំលងបានមែន ។

តើកត្តាអ្វីខ្លះដែលអាចទាញឱ្យតម្លៃដីក្នុងខេត្តសៀមរាបកម្រើកបាន?

*គម្រោងស្ថាបនាផ្លូវ៣​៨​ខ្សែ

គម្រោងស្ថាបនា និងកែលម្អផ្លូវចំនួន៣៨ខ្សែក្នុងក្រុងសៀមរាបបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី៣០ ខែ​វិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ។  ផ្លូវទាំង៣៨ខ្សែនេះមានប្រវែងជាង១០៨គីឡូ​ម៉ែត្រគ្រោងប្រើប្រាស់​ថវិកាជាតិសរុបជាង១៤៩លានដុល្លារ ។ តាម​ការគ្រោងទុកគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ ។ សម្តេច​តេជោបានគូសបញ្ជាក់ថា ការ​​អភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធទ្រង់ទ្រាយធំ​បែបនេះនឹងធ្វើឱ្យទីក្រុងសៀមរាបប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ដ៏មាន​សក្តា​​នុពលដែលត្រូវបានកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ។

*គម្រោងអាកាសយានដ្ឋានសៀមរាបថ្មី

ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី AIAI នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារដែលកំពុងសាង​សង់លើផ្ទៃដីប្រមាណ៧០០ហិកតារួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន១០០០ហិកតាទៀតផង ។ គម្រោងអាកាសយានដ្ឋានសៀមរាបនេះបានចាប់ផ្ដើមសាងសង់ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះដោយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣ ។

*គម្រោងកែប្រែសោភ័ណភាពនៅតំបន់ទេសចរណ៍

​ក្រសួងទេសចរណ៍បានបង្ហាញគម្រោងបង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ គម្រោងទីក្រុងថ្មីនេះ ស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប។

*ទីក្រុងសៀមរាបថ្មីនៅស្រុកសូត្រនិគម

ក្រសួងទេសចរណ៍បានបង្ហាញគម្រោងបង្កើតទីក្រុងសៀមរាបថ្មី មានទីតាំងនៅជិត អាកាសយានដ្ឋានសៀមរាបថ្មី ដែលកំពុងស្ថិតនៅក្រោមការសាងសង់ ស្រុកសូត្រនិគម ខេត្តសៀមរាប ។ គម្រោងទីក្រុងថ្មីនេះស្ថិតនៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តសៀមរាប ។

គម្រោងធំៗទាំងនេះ និងគម្រោងផ្សេងៗទៀតកំពុងធ្វើឱ្យតម្លៃដីធ្លីមានការកើនឡើងក្រោយពីខេត្តសៀម​រាប​ទទួលបានការអភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគជាច្រើនបន្តបន្ទាប់ធ្វើឱ្យខេត្តមួយនេះក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា ។

យ៉ាងណាក៏ដោយតម្លៃដីថ្លៃបំផុតនៅសៀមរាបស្ថិតនៅក្នុងតំបន់ផាប់ស្រ្ទីតអាចមានតម្លៃរហូតដល់ $300,000 ទៅ $400,000 ឬស្មើនឹង $4,000 ទៅ  $5,000 ក្នុងមួយម៉ែត្រការ៉េ ។ វិថីផាប់ស្ទ្រីត និងតំបន់ស្ថិតនៅជិតនោះគឺជាចំណុចតម្រូវការខ្ពស់បំផុតសម្រាប់អចលនទ្រព្យលក់រាយដ៏ចម្បងនេះជាការផ្លាស់ប្តូរដ៏អស្ចារ្យស្របតាមកំណើនអ្នកទេសចរសម្បូរទ្រព្យធនដែលនាំឱ្យអាជីវកម្មក្នុងតំបន់កាន់តែមានការរីកចម្រើនដែលនាំឱ្យចំណុចសំខាន់សម្រាប់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈមានការលូតលាស់ ។

រីឯម្ដុំផ្សារចាស់វិញ មានតម្លៃស្រដៀងគ្នានឹងតម្លៃនៅភ្នំពេញដែលមានតម្លៃចាប់ពី $3000 ទៅ $5000 ដុល្លារក្នុងមួយម៉ែត្រការ៉េ ។ ចំណែកឯនៅផ្លូវស៊ីវុត្ថាមានតម្លៃចាប់ពី $2,000 ទៅ $2,500 ក្នុងមួយម៉ែត្រការ៉េ ។ ក្រលេកមើលតម្លៃដីនៅតាមបណ្តោយផ្លូវជាតិលេខ6មានតម្លៃធូរថ្លៃបន្តិចគឺចាប់ពី $300 ទៅ $150 ក្នុងមួយម៉ែត្រការ៉េ ។

វិនិយោគិនក្នុង និងក្រៅស្រុក ជាពិសេសវិនិយោគិនចិននឹងចាក់បញ្ចូលលុយកាន់តែច្រើនចូលក្នុងវិស័យអចលនទ្រព្យទាំងនៅក្នុងខេត្តសៀមរាប និងខេត្តផ្សេងទៀតដូចជាខេត្តព្រះសីហនុ, កោះកុង និងកំពតជាដើម ។ បូកផ្សំជាមួយនឹងគម្រោងទាក់ទាញភ្ងៀវទេសចរណ៍ក្នុងខេត្តសៀមរាបអាចនឹងធ្វើឱ្យតម្រូវការដីធ្លីកាន់តែច្រើនឡើងដើម្បីជម្រុញសេដ្ឋកិច្ចក្នុងស្រុក ។ សេដ្ឋកិច្ចក្នុងស្រុកក្លៀវក្លាគឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យនៅក្នុងខេត្តសៀមរាប ៕

Comments