+855 92 92 1000
Logo
សេវាកម្មគ្រប់គ្រាន់ និងទំនុកចិត្ត: ជ្រើសរើសយកក្រុមហ៊ុន Land and Houses (Cambodia) (LHC) Group សម្រាប់អាជីវកម្មអចលនទ្រព្យបន្ទាប់របស់អ្នក!
Updated on: June 6, 2022, 5:04 p.m.
Published on: September 7, 2016, 9:20 a.m.
Realestate News

សេវាកម្មគ្រប់គ្រាន់ និងទំនុកចិត្ត: ជ្រើសរើសយកក្រុមហ៊ុន Land and Houses (Cambodia) (LHC) Group សម្រាប់អាជីវកម្មអចលនទ្រព្យបន្ទាប់របស់អ្នក!


Horizontal-Ribbon-Advertorial Land and House Cambodiaថ្វីបើក្រុមហ៊ុន Land and Houses (Cambodia)(LHC) Groupទើបនឹងឈានជើងចូលក្នុងទីផ្សារក៏ដោយ ប៉ុន្តែវាបានបង្កើតភាពល្បី ល្បាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជារួចទៅហើយ។

LHC ជាក្រុមហ៊ុនមួយដែលមានបុត្រសម្ព័ន្ធក្រុមហ៊ុនចំនួន៥ ហើយក្រុមហ៊ុននីមួយៗមានជំនាញការ និងបទពិសោធន៍ផ្សេងៗគ្នា ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងដោយនាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនធំ។ ក្រុមហ៊ុន Land and Houses (Cambodia) Investment Co. Ltd., ជាក្រុមហ៊ុនដំបូងដែលបានចុះបញ្ជីពាណិជ្ជកម្មជាផ្លូវការនៅខែសីហា ឆ្នាំ២០១៥ ដោយអ្នកស្រី Se Lily ជាសហគ្រិនដែលមានបទពិសោធន៍ខាងអចលនទ្រព្យនៅភ្នំពេញ។ ក្រុមហ៊ុននេះមានឯកទេសក្នុងការវិនិយោគលើអចលនទ្រព្យយ៉ាងទូលំទូលាយ។ ក្រុមហ៊ុនបួនផ្សេងទៀតមានដូចជា៖ ជាក្រុមហ៊ុន Land and Houses (Cambodia) Construction Co., Ltd., Golden Han Fei, Phnom Penh Land Development និងក្រុមហ៊ុន LHC Architecture។

ចំណុចសំខាន់មួយតាមរយៈបណ្តាញក្រុមហ៊ុនេះ LHC អាចផ្តល់ជូនសេវាកម្មទូលំទូលាយតាមតម្រូវការអតិថិជន ដោយមិនត្រូវការធនធានពីខាងក្រៅក្រុមហ៊ុនទេ។

ក្រុមហ៊ុនវិនិយោគចម្រុះ៖ គន្លឹះដើម្បីផ្តល់នូវទីផ្សាររបស់ LHC

ជាមួយនឹងការចុះបញ្ជីឈ្មោះនៃក្រុមហ៊ុនផ្សេងៗដែលស្ថិតក្រោមក្រុមហ៊ុន LHC ការសហការ និងប្រឹក្សាយោបល់ជាមួយគ្នាទៅវិញទៅមក ក្រុមហ៊ុនLHC group   ផ្តល់ជូនកម្រិតសេវាកម្មឯកទេសដែលអាចធានាដល់ក្រុមហ៊ុនឲ្យអាចទទួលយកវិនិយោគិនអចលនទ្រព្យ អ្នកអភិវឌ្ឍន៍ និងអ្នកលក់អចលនវត្ថុចាប់តាំងពីចាប់ផ្តើមរហូតដល់បញ្ចប់គម្រោងរបស់ពួកគេ។

សេវាកម្មទាំងនេះរួមមាន៖ ក្រុមហ៊ុនវិនិយោអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ ការអភិវឌ្ឍន៍អចលទ្រព្យ ការប្រឹក្សាអចលនទ្រព្យ និងការសិក្សាពីលទ្ធភាពជោគជ័យរបស់គម្រោង ការវាយតម្លៃលើអចលនទ្រព្យ ការគ្រប់គ្រងអចលនទ្រព្យ ការសាងសង់ និងការរចនាលើការសាងសង់។ សេវាកម្មទាំងនេះត្រៀមរួចរាល់សម្រាប់អតិថិជន អន្តរជាតិ អតិថិជនក្នុងស្រុក និងអតិថិជនសាជីវកម្ម។ សូមទាក់ទង LHC ថ្ងៃនេះ និងស្វែងរកព័ត៌មានបន្ថែមទៀត!

គុណភាព និងឧត្តមភាព៖ ការរួមបញ្ចូលគ្នានូវទេពកោសល្យអន្តរជាតិ ជាមួយចំណេះដឹងក្នុងតំបន់របស់ LHC

Tyler LHC MDក្រុមហ៊ុន Land and Houses (Cambodia) Group ក៏រក្សាគុណភាពនៃភាពជឿជាក់ និងទំនុកចិត្តតាមរយៈការប្រើប្រាស់សម្ភារៈលំដាប់ខ្ពស់  បុគ្គលិកដែលមានវិជ្ជាជីវៈ និងគុណភាពខ្ពស់ និងវប្បធម៌នៃតម្លាភាព។ លក្ខណៈនេះត្រូវសម្រេចបានដោយការបង្កើតភាពជាដៃគូវិនិយោគរួមគ្នាជាមួយអ្នកលក់មកពីជុំវិញតំបន់ ការបង្កើតក្រុមហ៊ុនថ្មីមួយដែលអាចទទួល បានពីបទពិសោធន៍អន្តរជាតិ រួមជាមួយនឹងបទពិសោធរបស់ក្រុមហ៊ុនទីផ្សារក្នុងស្រុកនៅកម្ពុជា។

នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន លោក Tyler Stuart ដែលជាអ្នកជំនាញខាងទីផ្សារ និងអចលនទ្រព្យដែលមានដើមកំណើតប្រទេសអង់គ្លេស មានបទពិសោធន៍ច្រើនឆ្នាំក្នុងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ លោក Tyler Stuart មានគោលបំណងច្បាស់លាស់សម្រាប់ក្រុមហ៊ុនទាំងមូល និងរក្សាបុគ្គលិកទាំងអស់ឲ្យមានឯកទេសត្រឹមត្រូវ និងបានជម្រុញឲ្យពួកគេឈានដល់គោលដៅផ្ទាល់ខ្លួន និងក្រុមហ៊ុនរបស់ពួកគេ។

ជំនាញវិជ្ជាជីវៈទាមទាឲ្យមានការបណ្តុះបណ្តាលក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុន LHC បានធ្វើការលើគម្រោងមួយចំនួនរួចមកហើយ។ ក្រុមអ្នកស្រាវជ្រាវ អ្នកលក់ អ្នកវិភាគ អ្នកប្រឹក្សាយោបល់ ភ្នាក់ងារអចលនទ្រព្យ និងអ្នកអង្កេតទីផ្សាររបស់ក្រុមហ៊ុនដែលមានសមត្ថភាព និងចំណេះដឹងខាងទីផ្សារ ការលក់ និងការប្រឹក្សាលើការអភិវឌ្ឍន៍ដូចជា៖ បុរីVarina លំនៅដ្ឋានជ្រោយចង្វារ បុរីមហាសែនសុខ និងគម្រោងអភិវឌ្ឍន៍ចម្រុះលំដាប់ល្អបំផុត។  The Skyline អគារមាន៣៩ជាន់ជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានអគារខ្ពស់ចំនួន៣ស្ថិតនៅកណ្តាលក្រុងភ្នំពេញ ដែលសាងសង់លើផ្ទៃដីសរុប ៤,៨៣៦ម៉ែត្រការ៉េ។ The Skyline មានចំណតរថយន្តចំនួន៦ជាន់ និងហាងទំនិញចំនួន៣ជាន់នៅជាន់ផ្ទាល់ដី។ គម្រោងនឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៨។ ក្រុមហ៊ុន LHC ទទួលសិទ្ធិជាអ្នកគ្រប់គ្រង និងអ្នកលក់លើគម្រោង Skyline ទាំងមូល។

ការប្តេជ្ញាចិត្តដើម្បីសម្រេចការងារ LHC New Office2

អ្វីដែលធ្វើឲ្យក្រុមហ៊ុន  Land and Houses (Cambodia) Investment មានភាពខុសប្លែកពីក្រុមហ៊ុនអចលនទ្រព្យផ្សេងទៀតនៅកម្ពុជាគឺជាសមត្ថភាពតែមួយគត់របស់ពួកគេដើម្បីផ្តល់នូវសេវាកម្មមួយដ៏មានប្រសិទ្ធិភាព ចាប់តំាងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ ដែលអនុញ្ញាតឲ្យអតិថជនមានពេលវេលាគ្រប់គ្រាន់ក្នុងការសម្រាក និងធានដល់អចលនទ្រព្យរបស់ពួកគេមានសុវត្ថិភាព។

ហេតុផល៦យ៉ាងថាហេតុអ្វីបានជាការផ្តល់ជូនសេវាកម្មរបស់ LHC ផ្តល់ជូនអ្នកនូវភាពកាន់តែប្រសើរមានដូចជា៖ ផែនការទីផ្សាររឹងមំា វិធីសាស្រ្តលក់តាមប្រព័ន្ធអ៊នឡាញ ក្រុមការងារប្រកបដោយគំនិតវិជ្ជមាន និងភាពអំណត់ គ្រប់គ្រងការទំនាក់ទំនងការទិញរបស់អតិថិជន ជំនាញក្នុងការចរចា និងការគាំទ្រផ្នែករដ្ឋបាល។

ពួកគេនៅជាមួយអ្នកតាំងពីពេលចាប់ផ្តើម ពេលទិញអចលនទ្រព្យ និងពេលធ្វើការសិក្សាពីភាពដែលអាចទទូលបានជោគជ័យរបស់គម្រោង តាមរយៈការគ្រប់គ្រងអចលនទ្រព្យ ការថែរក្សា និងការជួលជាដើម។ នេះជាការប្តេជ្ញាធ្វើជាដៃគូរយៈពេលវែងជាមួយអតិថិជនរបស់ខ្លួន!

ដូច្នេះប្រសិនបើអ្នកស្វែងរកអ្នកផ្តល់សេវាកម្មបែបនេះដែលស្របតាមតម្រូវការរបស់អ្នក មិនថាអ្នកជាអ្នកលក់លក្ខណៈឯកជន ម្ចាស់អចលនទ្រព្យ និងអ្នកប្រតិបត្តិការ ឫអ្នកអភិវឌ្ឍន៍ដែលកំពុងចង់ដាក់គម្រោងនៅកម្ពុជា សូមពិចារណាលើ ក្រុមហ៊ុន Land & Houses (Cambodia) Group ក្នុងការជួយអ្នកតាមរយៈជំហាននីមួយៗនៃដំណើរការ។

សូមទាក់ទងមក LHC ថ្ងៃនេះ និងស្វែងរកព័ត៌មានបន្ថែមទៀត!

Comments