ការលេចរូបរាងឡើងនៃគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើននៅជុំវិញទីក្រុងភ្នំពេញ ផ្ដល់នូវជម្រើសយ៉ាងសម្បូរបែបសម្រាប់អ្នកស្វែងរកទិញអចលនទ្រព្យ ទាំងប្រភេទអចលនទ្រព្យលក្ខណៈលំនៅឋាន និង អចលនទ្រព្យលក្ខណៈពាណិជ្ជកម្ម។ ក្នុងរបត់ទីផ្សារថ្មីនេះ សញ្ញាណដែលយើងអាចសម្គាល់ឃើញយ៉ាងច្បាស់ គឺការរីកដុះដាលនៃគម្រោងអភិវឌ្ឍន៍លំដាប់ខ្ពស់នៅបណ្ដាតំបន់ប្រជុំជនសំខាន់ៗនៃទីក្រុងភ្នំពេញ។ យ៉ាងណាមិញ ដោយសារតែវិបត្តិរាតត្បាតនៃមេរោគកូវីដ១៩ និងការធ្លាក់ចុះនៃចំនួនអតិថិជនបរទេស ទីផ្សារអចលនទ្រព្យកម្រិតខ្ពស់ក៏មានការថមថយសកម្មភាពយ៉ាងខ្លាំងផងដែរនារយៈពេលចុងក្រោយនេះ។
យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា អ្វីៗគ្រប់យ៉ាងសុទ្ធសឹងតែនឹងវិលត្រលប់ទៅរកសភាពដើមនោះឡើយ។ ភាពភ័យខ្លាចពីការរាតត្បាតនៃមេរោគកូវីដ១៩ បាននាំមកនូវទំនោរទីផ្សារថ្មីក្នុងវិស័យអចលនទ្រព្យកម្ពុជា។ គម្រោងអភិវឌ្ឍន៍កម្រិតមធ្យមដែលមិនសូវការចាប់អារម្មណ៍នៅមុនវិបត្តិកូវីដ១៩ កំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លំាងពីសំណាក់អតិថិជនកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមងើបមករកសភាពដើមវិញ។ ទន្ទឹមគ្នានេះដែរ អតិថិជនកម្ពុជាមើលឃើញប្រភេទអចលនទ្រព្យកម្រិតមធ្យមជាជម្រើសលំនៅឋានដ៏ល្អប្រសើរសម្រាប់ថ្ងៃអនាគត ដោយពុំតម្រូវឱ្យពួកគាត់ការចំណាយទុនហួសសពីលទ្ធភាព។
ខុនដូ La Vista One ជាខុនដូដែលកំពុងទាក់យកចំណាប់អារម្មណ៍ពីសំណាក់អ្នកស្វែងរកទិញអចលនទ្រព្យនៅកម្ពុជា ដោយសារគុណតម្លៃ និងលក្ខណៈពិសេសជាច្រើនរបស់គម្រោងនេះ។ កត្តាទីតាំង បរិក្ខារក្នុងអគារ និងតម្លៃ បានធ្វើឱ្យ La Vista One ក្លាយជាជម្រើសលំនៅឋានដ៏ល្អឥតខ្ចោះសម្រាប់អតិថិជនទូទៅ ពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម។
គម្រោង La Vista One មានទីតាំងស្ថិតនៅចំណុចប្រសព្វនៃទន្លេមេគង្គ និងទន្លេសាប ព្រមទាំងតំបន់កណ្ដាលនៃខណ្ឌជ្រោយចង្វារក្នុងរាជធានីភ្នំពេញ។ ការចែករំលែកអត្ថប្រយោជន៍នៃទីតាំងដ៏សំខាន់ មួយនៅតាមបណ្តោយអ័ក្សទន្លេមេគង្គ និងការវិនិយោគរាប់ពាន់លានលើអគារទំនើបខ្ពស់ៗ អ្នកដែលរស់នៅទីនោះនឹងមានសំណាងក្នុងការធ្វើជាម្ចាស់លំនៅដ្ឋានអគារភ្លោះនេះ។
គម្រោងនៃអគារនេះមាន ៤១ ជាន់ និងកម្ពស់ ១៤០ ម៉ែត្រដែលជាអគារថ្មីមួយនៅក្នុងប្រវត្តិសាស្ត្រក្នុងទីក្រុង ព្រមទាំងផ្តល់ជូននូវបទពិសោធលើកដំបូងនៃការរស់នៅប្រកបដោយកិត្តិយសនៅតាមមាត់ទន្លេ។ អគារនេះត្រូវបានឌីស្សាញដោយអ្នកជំនាញស្ថាបត្យកម្មជាច្រើន ហើយ La Vista One សាកសមជាមួយនឹងទេសភាពបែបធម្មជាតិ និងផែនការទីក្រុងដោយយកចិត្តទុកដាក់លើបរិស្ថានជាចម្បង។ ដូច្នេះអគារនេះនឹងផ្តល់ឱ្យអ្នកនូវទេសភាពដ៏ស្រស់ត្រកាលដែលមិនគួរឱ្យជឿនៅក្នុងរាជធានីដែលមានសភាពអ៊ូអរ និងតម្លៃបន្ថែម ចំពោះជីវិតរស់នៅរបស់អ្នកដែលមានភាពប្រណីតនៅអាស៊ីអាគ្នេយ៍។
អគារភ្លោះនេះក្រៅពីភាពស្រស់ស្អាត ទីតាំងល្អផងនោះ ក៏មានភាពងាយស្រួលក្នុងការទទួលបានសេវាកម្មសំខាន់ៗជាច្រើនដូចជា៖ នៅជិតបណ្ដាញគមនាគមន៍ ស្ថានីយ៍រថភ្លើង អាកាសយានដ្ឋាន និងកំពង់ផែជាដើម។ លើសពីនេះទៀតនៅជិតកន្លែងទេសចរណ៍ និងសេវាកម្មសម្រាប់ជីវិតប្រចាំថ្ងៃ ថ្ងៃឈប់សម្រាក និងអាជីវកម្ម។ វាមានភាពងាយស្រួល និងគួរឱ្យរីករាយដោយសារកន្លែងនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្ម។
ជាពិសេសធ្វើដំណើរ ចំណាយពេលតែ ១០ នាទីទៅកន្លែងសំខាន់ៗដូចជាផ្សា៖ រទំនើបម៉ាក្រូរបស់ក្រុមហ៊ុន Central Group មកពីប្រទេសថៃ សណ្ឋាគារសុខាលំដាប់ផ្កាយ ៥ សួនសត្វដំបូងគេនៃរាជធានីភ្នំពេញសាហ្វារីវើល និងសួនទឹកដ៏ធំបំផុតនាពេលខាងមុខនៅអាស៊ី។ ក្រៅពីនេះនៅជិតសាលាបឋមសិក្សា និងអនុវិទ្យាល័យជ្រោយចង្វារ វិទ្យាល័យជាស៊ីម សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា មន្ទីរពេទ្យអន្តរជាតិជប៉ុនដ៏ល្បីល្បាញ និងពហុកីឡដ្ឋានអូឡាំពិក។
គម្រោងពេញលេញនៅលើកំពូលអគារនេះមានដូចជាអាងហែលទឹកធំទូលាយ អាហារដ្ឋាន ស្កាយបារ កន្លែងអង្គុយវីអាយភី សួន និងបន្ទប់ប្រជុំ បន្ទប់ហាត់ប្រាណដ៏ស្រស់ស្អាត កន្លែងស្ប៉ានឹងធ្វើឱ្យជីវិតរបស់អ្នកស៊ីវិល័យនៅលើអគារដ៏ខ្ពស់នៃទីក្រុងនេះ។ យូនីតនីមួយៗនៅអាផាតមិនរបស់ La Vista One គឺជាផ្ទះដ៏ល្អប្រណីតមួយសម្រាប់ក្រុមឥស្សរជនដែលអាចរស់នៅជារៀងរាល់ថ្ងៃហាក់ដូចជាថ្ងៃឈប់សម្រាកដែលផ្តល់ជូននូវទេសភាពតាមមាត់ទន្លេ និងសេវាកម្មផ្ទះស្តង់ដារផ្កាយ។ អាផាតមិនដែលមានជម្រើសច្រើនទំហំចាប់ពី ៤៨ ទៅ១២៧ ម៉ែត្រការ៉េ ទៅតាមជាន់ខុសៗគ្នា នឹងត្រូវបានដាក់លក់ឆាប់ៗខាងមុខនេះ។
គម្រោង La Vista One បានផ្ដល់នូវឳកាសរកប្រាក់ចំណេញដោយការជួលត្រលប់មកវិញជូនដល់អតិថិជន ដោយអត្រានៃការជួលមានការកើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល៣ឆ្នាំដំបូង ដោយឆ្នាំទី១ ទទួលបាន៦% ឆ្នាំទី២ ស្មើនឹង៧% និងឆ្នាំទី៣ ស្មើ៨%។
Comments