+855 92 92 1000
Logo
ឱកាសកម្រមាន! អាគារការិយាល័យ KY iCenter ផ្ដល់ជូនតម្លៃជួលតែ១ដុល្លារក្នុង១ខែ!
Updated on: May 31, 2022, 9:27 a.m.
Published on: December 7, 2020, 8:53 a.m.

ឱកាសកម្រមាន! អាគារការិយាល័យ KY iCenter ផ្ដល់ជូនតម្លៃជួលតែ១ដុល្លារក្នុង១ខែ!


ដោយមើលឃើញអំពីសន្ទុះនៃការអភិវឌ្ឍន៍នៅក្នុងរាជធានីភ្នំពេញ ក្រុមហ៊ុនអន្តរជាតិជាច្រើន ក៏កំពុងជ្រៀតចូលទីផ្សារការងារនេះផងដែរ ទន្ទឹមនឹងនោះតម្រូវការនៃអគារការិយាល័យក៏ កំពុងមានប្រជាប្រិយភាពជាខ្លាំង។

អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ (រឺជាភាសាអង់គ្លេស KY iCenter ) ជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនទីតានស្តូនគ្រុប និងគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២០នេះ គឹអគារការិយាល័យកម្រិត A កម្ពស់៣៣ជាន់សម្រាប់ជួល ដែលមានទីតាំងនៅសង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន និងហុំព័ទ្ធជុំវិញដោយស្ថាប័នសំខាន់ៗជាច្រើនដូចជាក្រសួង  ហាងលក់ទំនិញ ភោជនីយដ្ឋាន ផ្សារទំនើប និងហាងកាហ្វេ។ អាគារនេះកំពុងបើកទទួលការកក់ រឺជួលពីសំណាក់អតិថិជនដែលមានចំនាប់អារម្មណ៍ផងដែរ។​

ស្របពេលនឹងពេលបញ្ចប់គម្រោង អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានផ្តល់ជូនការបញ្ចុះតម្លៃដែលមិនធ្លាប់មានទៅកាន់អតិថិជនរបស់ខ្លួន ពោលគឺសម្រាប់អតិថិជនដែលធ្វើការចុះកិច្ចសន្យាជួលចាប់ពីរយៈពេល២ឆ្នាំឡើងទៅ នឹងទទួលបានការជួលការិយាល័យត្រឹមតែ១ដុល្លារប៉ុណ្ណោះក្នុងមួយខែសម្រាប់រយៈពេល២ខែដំបូង។​

អគារនេះមានប្រភេទការិយាល័យច្រើនជម្រើស និងច្រើនទំហំ សាកសមសម្រាប់អាជីវកម្មគ្រប់ប្រភេទ។​ ជម្រើសការិយាល័យដែលអាចជ្រើសរើសបានមានដូចជាៈ
១.  ប្រភេទ “iWork Open Space” ជាការិយាល័យប្រើប្រាស់រួម​

២. ប្រភេទ “iWork Basic” ការិយាល័យបែបសាមញ្ញមិនរួមបញ្ជូលគ្រឿងសង្ហារឹម

៣​. ប្រភេទ “iWork Delicate” ការិយាល័យដែលមានគ្រឿងសង្ហារឹមពេញលេញ

៤. ប្រភេទ “iStudio”​ ការិយាល័យស្ទូឌីយោឯកជន

ក្រៅពីនេះ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ ក៏មានបន្ទប់សម្រាប់កិច្ចប្រជុំដែលបំពាក់នូវឧបករណ៍ និងបច្ចេកវិទ្យាទំនើប ដែលផ្តល់ជូនសម្រាប់អតិថិជនដែលកំពុងស្វែងរកជួលការិយាល័យរយៈពេលខ្លី ឬវែង​តាមតម្រូវអាជីវកម្មរបស់លោកអ្នក។

ក្នុងកំឡុងពេលកូវីត ១៩ នេះផងដែរ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័រ បានគិតគូរដល់សុវត្ថិភាពលោកអ្នកដែលជាអតិថិជន និងបុគ្គលិកដែលចរាចរណ៍ក្នុងអាគារ ដោយធានាឱ្យបាននូវអនាម័យ និងការការពារយ៉ាងខ្ជាប់ខ្ជួនបំផុតដើម្បីទប់ស្កាត់ និងការងារជម្ងឺកូវីត១៩ដោយបំពាក់៖

១.​ ប្រព័ន្ធវាស់កំដៅស្វ័យប្រវត្តិ

២. ប្រព័ន្ធបន្សុត​ខ្យល់

៣. ប្រព័ន្ធទឹកស្អាតដែលមានអនាម័យខ្ពស់

៤. ប្រព័ន្ធភ្លើងសម្លាប់មេរោគ

៥. ម៉ាស៊ីនសម្ងួតដៃ​ ដែលប្រើភ្លើង UV ដើម្បីសម្លាប់មេរោគ

៦. ប្រព័ន្ធសម្លាប់មេរោគនៅក្នុងអគារ

៧. បន្ទប់ប្រជុំដែលមានការសម្អាតជាប្រចាំអនាម័យខ្ពស់បំផុត

៨. សេវាធានារា៉ប់រងសុខភាព

ក្រៅពីការការពារទាំងនេះ អាគារ​ខេវ៉ាយអាយសេនធ័រក៏មានរួមបញ្ជូលសេវាកម្មដូចជា៖

១. ប្រព័ន្ធសន្តិសុខ ២៤ ម៉ោង ការត្រួតពិនិត្យចេញចូលក្នុងអគារ ប្រព័ន្ធការពារអគ្គិភ័យ សេវាសំអាតឧបករណ៍ប្រើប្រាស់រួម​​ ការត្រួតពិនិត្យសត្វល្អិតដោយឥតគិតថ្លៃ ការគ្រប់គ្រងចំណតរថយន្ត ការគាំទ្របច្ចេកទេស និងប្រព័ន្ធអ៉ីនធើណេត។

២. សេវាកម្មផ្ដល់ព័ត៌មានទៅកាន់អតិថិជន ដើម្បីជំនួយដល់ការងាររដ្ឋបាលរបស់លោកអ្នក។

៣. សេវាកម្មពិគ្រោះយោបល់ ប្រឹក្សាពន្ធ សេវាកម្មជ្រើសរើសបុគ្គលិក ការផ្តល់ជូនពិសេសធានារ៉ាប់រងអាយុជីវិត Titan Stone life ការបង្រៀនមុនការចុះឈ្មោះ និងដំបូន្មានហិរញ្ញវត្ថុ។

៤. កម្មវិធីទូរស័ព្ទដៃដែលអាចឲ្យលោកអ្នកមានភាពងាយស្រួលក្នុងការកក់ទុកបន្ទប់ប្រជុំ ក្លឹបហាត់ប្រាណ បង់ប្រាក់តាមអនឡាញ បញ្ចូលប្រាក់សម្រាប់អតិថិជនពិសេស ផ្ញើសារតាមទូរស័ព្ទដៃ ការចុះឈ្មោះចូលរួមកម្មវិធី និងសេវាកម្មជួសជុលផ្សេងៗទៀត។

៥. មានផ្តល់ជូនប្រព័ន្ធពិន្ទុសមាជិកដែលប្តូរចំនួនទឹកប្រាក់ជួល ដោយលោកអ្នកអាចត្រូវប្រើប្រាស់ សម្រាប់ការកក់ទុកបន្ទប់ប្រជុំ បន្ទប់កន្លែងហាត់ប្រាណ និងបន្ទប់សូណាជាដើម។

បរិយាកាស និងសេវាកម្មឈានមុខទាំងនេះគឺមានផ្តល់ជូនលោកអ្នកដោយ អាគារពាណិជ្ជកម្ម ខេវ៉ាយអាយសេនធ័័រមួយតែប៉ុណ្ណោះ។ សម្រាប់អតិថិជនដែលចាប់ចំនាប់អារម្មណ៍ជួលការិយាល័័យ រឺទទួលយកពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩២​ ៩២១០០០។

សម្រាប់រូបភាព និងព័ត៌មានលម្អិត សូមចុចលើ Link នេះ៖ https://www.realestate.com.kh/new-developments/ky-icenter-149938/

Comments