+855 92 92 1000
Logo
ភាពខុសគ្នាសំខាន់ៗអំពីប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ជាមួយលោកGrant Fitzgerald នៅ Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: October 13, 2016, 2:57 p.m.
Realestate News

ភាពខុសគ្នាសំខាន់ៗអំពីប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ជាមួយលោកGrant Fitzgerald នៅ Realestate.com.khTV


ក្នុងរយៈពេលពីរទសវត្សកន្លងមក ទម្រង់ផ្សេងគ្នានៃប័ណ្ណកម្មសិទ្ធិដីធ្លីបានកើតមានឡើង។ ប្រតិបត្តិ ការ បានធ្វើឲ្យមានការផ្លាស់ប្តូរបណ្តើរៗដែលជាលទ្ធផលបែបនេះ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់របស់ក្រុមហ៊ុន IPS កម្ពុជា ផ្តល់នូវទស្សនខ្លះៗ ទៅលើប្រភេទ នៃប្លង់កម្មសិទ្ធិ មួយក្នុងអំឡុងពេលជជែកពិភាក្សារបស់លោកជាមួយនឹង Realestate.com.kh ក្នុងពេលថ្មីៗនេះ។

ប្លង់ទន់នៅកម្ពុជា៖

លោក Fitzgerald បានលើកឡើងថា ប្លង់ទន់គឺជាទម្រង់ទូទៅុមួយនៃកម្មសិទ្ធិកាន់កាន់។ ប្រមាណជា ៨៥ ភាគរយនៃអចលនវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានកាន់កាន់តាមរយៈប្លង់ទន់ និងត្រូវ បានចុះបញ្ជីទាំងនៅសង្កាត់ និងខណ្ឌ ដែលមានតែក្រុមប្រឹក្សា និងថ្នាក់ស្រុកទទួលស្គាល់ប៉ុណ្ណោះ។ លោកបានលើកឡើងទៀតថាប្លង់ទន់ត្រូវបានផ្ទេរក្នុងពេលតិចជាង១០ ថ្ងៃ និងមានតម្លៃទាប។

ប្លង់រឹងនៅកម្ពុជា៖

លោក Fitzgerald បានពន្យល់ថា ប្លងរឹង គឺជា “ទម្រង់នៃប័ណ្ណកម្មសិទ្ធិកាន់កាប់រឹងមាំមួយនៅក្នុងប្រ ទេសកម្ពុជា។”  ប្លង់រឹងបានចុះបញ្ជីនៅថ្នាក់ជាតិ តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំ ណង់។ ការផ្ទេរប្លង់រឹងគឺត្រូវធ្វើនៅការិយាល័យសុរិយោដី និងជាធម្មតាត្រូវចំណាយពេល ១២ សប្តាហ៍ទើបរួចរាល់។  អ្នកត្រូវបង់ពន្ធលើការផ្ទេរ ៤ភាគរយ។

ប្លង់រឹងប្រភេទLMAP នៅកម្ពុជា៖

លោក Fitzgerald បានពន្យល់ថា ប្លង់រឹង LMAP ឬ “ប្លង់រដ្ឋបាលនិងការគ្រប់គង់ដីធ្លី” បានចូលជា អត្ថិភាពនៅក្នុងឆ្នាំ ២០០២ ដោយមានជំនួយពីធនាគារពិភពលោក។ លោកបាននិយាយថាគម្រោង នេះត្រូវបានបង្កើតឡើង “ជាមួយនឹងគំនិតនៃការពង្រឹងគុណភាពនៃ ព័ត៌មានពីប្លង់កម្មសិទ្ធិនៃអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជា។”

ដូចគ្នានេះដែរ ថ្លៃសេវាលើការផ្ទេរ និងរយៈពេល គឺស្ទើរតែដូចគ្នារវាងប្លងរឹងប្រភេទLMAP និងប្លង់រឹង។ ភាពខុសគ្នាគឺត្រង់ថាប្លងរឹងប្រភេទ LMAP គឺមានការកំណត់ដោយប្រព័ន្ធ GPS និងប្លង់ប្រភេទនេះមានគោលបំណងឆ្ពោះទៅរកទីតាំងភូមិសាស្រ្តនៅតាមជនបទ។

ប័ណ្ណសហកម្មសិទ្ធិ “ប័ណ្ណកម្មសិទ្ធិរួម”

លោក Fitzgerald បានពន្យល់ថា “ប័ណ្ណកម្មសិទ្ធិកាន់កាប់រួម ប្រើបានសម្រាប់ជនបរទេស ដែលអ្នក ដទៃទៀតមិនអាចប្រើបា្រស់បាន។” លោកបានលើកឡើងថា ប័ណ្ណកម្មសិទ្ធិរួមមានគុណសម្បត្តិជាក់ លាក់ជាច្រើន។ ក្នុងចំណោមលក្ខណៈសម្បត្តិទាំងនេះគឺជាការរឹតបណ្តឹងកម្មសិទ្ធិបរទេសឲ្យមានត្រឹម តែ ៧០ភាគរយនៃអគារ ដែលមិនឲ្យជាប់ជាន់ផ្ទាល់ដីទេ។ ចំណុចនេះអាចត្រូវអនុវត្តសម្រាប់តែការ សាងសង់អគារបន្ទាប់ពីឆ្នាំ ២០១០ និងមិនគួរសាងសង់ក្នុងចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែននៃប្រ ទេសណាមួយទេ។

ប័ណ្ណកម្មសិទ្ធិរួម ក៏បានទទួលស្គាល់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ។ ហើយទាំងពេលវេលា និងថ្លៃសេវានៃការផ្ទេរប្លង់ គឺស្រដៀងគ្នាទៅប្លង់រឹងនិងប្លង់រឹងប្រភេទ LMAP។

សូមស្វែងរក អចលនទ្រព្យរបស់ក្រុមហ៊ុន IPS សម្រាប់លក់ និងជួល ថ្ងៃនេះ!

  resized-magazine-issue-2

Click here to download your free copy!

Comments