+855 92 92 1000
Logo
កម្ពុជា-វៀតណាមគ្រោងភ្ជាប់ខេត្តកែបនឹងកោះត្រល់ឱ្យជិតបង្កើយដោយប្រើទូកពិសេស១នេះ
Updated on: June 15, 2022, 9:02 a.m.
Published on: June 15, 2022, 8:53 a.m.

កម្ពុជា-វៀតណាមគ្រោងភ្ជាប់ខេត្តកែបនឹងកោះត្រល់ឱ្យជិតបង្កើយដោយប្រើទូកពិសេស១នេះ


ខេត្ត​កែប​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ទាំង​៤​ដែល​ស្ថិត​នៅ​តាម​ឆ្នេរសមុទ្រ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា​។ ខេត្ត​កែប​ស្ថិត​នៅ​មិន​ប៉ុន្មាន​ពី​ព្រំដែន​កម្ពុជា​-​វៀតណាម​ឡើយ ។ ក្រុងកែប​ធ្លាប់​ជាទី​ក្រុង​ឆ្នេរសមុទ្រ​ដ៏​ពេញ​និយម​របស់​កម្ពុជា ហើយឆ្នេរសមុទ្រ​នៅ​ក្រុងកែប​ជា​ឆ្នេរ​ព្រៃកោងកាង និងគ្រួ​ស​ខ្មៅ​ៗ ។

ស្រប​ពេល​ដែល​ខេត្ត​កែប និង​ខេត្តកំពត​កំពុង​តែ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​កំពង់​ផែ​ទេសចរណ៍​ដែល​គ្រោង​ដាក់​ឱ្យ​ដំណើរការ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​ខេត្ត ថ្មី​ៗ​នេះ​អាជ្ញាធរ​កម្ពុជា​-​វៀតណាម​កំពុង​តែ​ពិភាក្សា​លើ​កា​រត​ភ្ជាប់​ខេត្ត​កេ​ប​ជាមួយនឹង​កោះត្រល់ ប្រទេស​វៀតណាម ។

បើ​តាម​ការ​ចេញផ្សាយ​ដោយ TTG មន្ត្រី​នៃ​ភាគី​ទាំង​២​កំពុង​ពិភាក្សា​លើ​កា​រត​ភ្ជាប់​ខេត្ត​កែប និង​កោះត្រល់ ប្រទេស​វៀតណាម​ដោយ​ប្រើ​ទូក​ល្បឿន​លឿន​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​កំសាន្ត​រវាង​ប្រទេស​ទាំង​ពីរ ។

“​ការ​ផ្តល់​ជូន​នេះ​នឹង​ជំរុញ​ដល់​ភ្ញៀវ​ទេសចរណ៍​វៀតណាម និង​អាស៊ាន​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ដំណើរ​ដោយ​ពុំ​ចាំ​បាប់​ស្នើ​សុំ​ទិដ្ឋាការ​” ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Pham Ha ស្ថាបនិក​ក្រុមហ៊ុន Lux Travel DMC ។

លោក​បន្ត​ថា “​វា​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​ល្អ ដោយសារ​វា​ភ្ជាប់​កោះ Phu Quoc ជាមួយនឹង​តំបន់​ដែល​មិនសូវ​មាន​គេ​ស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ផ្តល់​ឱកាស​ឱ្យ​អ្នកដំណើរ​វៀតណាម​ទៅ​លេង​កន្លែង​នានា​ដូច​ជា​ខេត្ត​ព្រះ​សីហ​នុ និង​កោះទន្សាយ​បាន​ដោយ​ងាយស្រួល​ថែម​ទៀត​ផង​” ។

ក្រុងកែប​សំបូរ​គ្រឿង​សមុទ្រ​ថោក​ៗ​តែ​ឆ្ងាញ់ ជា​ពិសេស​គឺ ក្ដាម​សមុទ្រ​។ ខេត្ត​កែប​ក៍​មាននូវ​ផលិតផល​ជា​ច្រើន​ផង​ដែរ​ដូច​ជា ម្រេច អំបិល ផ្លែ​ឈើ ធុ​រ៉េ​ន ស្វាយ ដូង សាវម៉ាវ ហើយ​និង​មាន​តំបន់​ទេសចរ​ណ៏ ជា​ច្រើន​ដូច​ជា ឆ្នេរសមុទ្រ ភ្នំ កោះ រូងភ្នំ និង រមណីយដ្ឋាន ជា​ច្រើន ៕

Comments