+855 92 92 1000
Logo
កុំថាមិនបានប្រាប់ ! សំណង់ទាំងនេះត្រូវរុះរើចេញជាបន្ទាន់បើមិនចង់ប្រឈមមុខចំពោះច្បាប់
Updated on: June 17, 2022, 3:13 a.m.
Published on: June 16, 2022, 10:19 a.m.

កុំថាមិនបានប្រាប់ ! សំណង់ទាំងនេះត្រូវរុះរើចេញជាបន្ទាន់បើមិនចង់ប្រឈមមុខចំពោះច្បាប់


ខេត្តកំពត ៖ ឯកឧត្តម ម៉ៅ ធនិន គណៈអភិបាល នៃអភិបាលខេត្តកំពតក្រោយទទួលបានដីកា បានបញ្ជា​ឱ្យរុះរើ​ចេញ​ជា​បន្ទាន់នូវសំណង់ខុសច្បាប់ដែលបានសាងសង់នៅមាត់សមុទ្រ និងច្រាំងទន្លេនាខេត្តកំពត បើមិនសហការ​នឹង​ត្រូវ​​បញ្ជូនទៅតុលាការ ។

តាមប្រភពលោក​ ​លាង​ ​រឿន​សុធី​ អភិបាល​ក្រុង​កំពត បានឱ្យដឹងថា ក្រោយពីមានការបំពានច្រាំងទន្លេ ពេលនេះ​អាជ្ញាធរ​បាន​នឹងកំពុងតែធ្វើការចុះរុះរើសំណង់ដែលខុសច្បាប់ទាំងនោះចេញ និងព្រមានដល់​ម្ចាស់សំណង់ខុស​ច្បាប់ទាំង​អស់ត្រូវគោរពតាមបទបញ្ជារបស់រដ្ឋបាលខេត្តបើមិនចង់ប្រឈមមុខនឹងការផាកពិន័យ និងអាចឈាន​ដល់ការកាត់ទោសទេ ។

​អាជ្ញាធរ​បាន​ចាប់ផ្តើម​រុះរើ​សំណង់​ខុសច្បាប់​នៅ​តាម​មាត់ទន្លេ​ ​និង​មាត់សមុទ្រ​ ​ដែល​ជា​ដី​របស់​រដ្ឋ​ ​ហើយ​ម្ចាស់​ដែល​កាន់កាប់​ ​បើ​ពួកគេ​មិនព្រម​ផ្លាស់​ទី​​នឹង​ត្រូវ​កាត់ទោស​ ។​ ហើយប្រជាពលរដ្ឋដែលសង់ខ្ទម​នៅតាម​មាត់ទន្លេ​ក្នុង​ខេត្ត​ត្រូវ​​​តែរុះរើចេញជាបន្ទាន់ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងវិធានការ ។ នេះបើតាមការឱ្យដឹងរបស់លោក​អភិបាល​ក្រុងកំពត ។

ដោយឡែក ​លោក​ ​អ៊ុក​ ​សំណាង​ ប្រធានមន្ទីរ​ព័ត៌មាន​ខេត្ត​កំពត​ បាន​មានប្រសាសន៍​​ថា​ ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុងតែ​ចុះ​ពិនិត្យ​ឆ្នេរ​ខេត្ត​ដើម្បី​កំណត់​មុខសញ្ញា​ជនល្មើស​ ។​ ​ប្រសិនបើ​អាជ្ញាធរ​រក​ឃើញ​រចនា​ស​ម្ព័ន្ធ​នឹង​ត្រូវ​រុះរើ​ភ្លាម​ៗ​ ។

ប្រធានមន្ទីរខេត្តកំពតបានបញ្ជាក់​ថា​ ៖​«​អភិបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ថែរក្សា​សោភ័ណ​ភាព​ឆ្នេរ​ ​និង​ទន្លេ​ក្នុង​ខេត្ត​កំពត​ ​ដើម្បីកុំឲ្យ​មាន​ឧក្រិដ្ឋជន​ប្រើប្រាស់​ដី​រដ្ឋ​ដោយ​ខុសច្បាប់​»​

Comments