+855 92 92 1000
Logo
គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ២៣,២ពាន់លានដុល្លារនៅតំបន់ឆ្នេរខេត្តកំពត និងកែបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នំា២០១៧
Updated on: June 6, 2022, 5:05 p.m.
Published on: October 27, 2016, 2:16 a.m.
Realestate News
Events & Announcements
Location Profiles

គម្រោងអភិវឌ្ឍន៍ដែលមានទឹកប្រាក់ ២៣,២ពាន់លានដុល្លារនៅតំបន់ឆ្នេរខេត្តកំពត និងកែបនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នំា២០១៧


Horizontal-Ribbon-Editorial

french-rivera-marina

លោក ឈាង សុផាន់ណា ជាប្រធានផ្នែកលក់អន្តរជាតិរបស់ក្រុមហ៊ុន Pallas Group បានឲ្យដឹងថាក្រុមហ៊ុនរបស់លោកគ្រោងនឹងចាប់ផ្តើមដំណើរការគម្រោងអភិវឌ្ឍន៍របស់ខ្លួនដែលស្ថិតនៅតំបន់មាត់សមុទ្រនៅក្នុងខេត្តកំពត និងកែប នៅក្នុងខែមិនា ឆ្នាំ២០១៧ ខាងមុខលើគម្រោងសាងសង់ដែលគ្រោងនឹងចំណាយទឹកប្រាក់វិនិយោគរហូតដល់ទៅ ២៣,២ ពាន់លានដុល្លារអាមេរិក នេះបើយោងទៅតាមសារព័ត៌មានក្នុងស្រុករបស់ទូរទ្ទស្សន៍ BTV

រដ្ឋាភិបាលបានផ្តល់អាជ្ញាប័ណ្ឌសាងសង់ឲ្យក្រុមហ៊ុនកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ។

លោក ឈាង សុផាន់ណា បានឱ្យដឹងបន្តទៀតថាគម្រោងអភិវឌ្ឍន៍នេះគឺសម្រាប់ធ្វើជាលំនៅដ្ឋានសម្រាប់រស់នៅតំបន់ធុរកិច្ច តំបន់ទេសចរណ៍ និងលំនៅដ្ឋានលម្ហែកាយជាដើម។ នេះជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិដែលមិនធ្លាប់មានពីមុនមក ហើយនឹងអាចទទួលភ្ញៀវបរទេសមកពីគ្រប់តំបន់ជុំវិញពិភពលោក។

Pallas Group គឺជាក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិដែលនឹងវិនិយោគលើផ្ទៃដីចំនួន៤,១៥៨ហិចតា នៅខេត្តកំពត និង ១៤៤ហិចតានៅក្នុងខេត្តកែប ហើយក្នុងពេលជាមួយគ្នានេះដែរក្រុមហ៊ុនកំពុងសម្លឹងមើលទៅប្រទេសថៃ និងវៀតណាមសម្រាប់គម្រោងស្រដៀងគ្នានេះផងដែរ។

សូមបញ្ជាក់ថាទីរួមខេត្តកំពតមានចម្ងាយប្រមាណជា១៤៨គីឡូម៉ែត្រ ចំណែកខេត្តកែបមានចម្ងាយ១៧០គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។

កញ្ញា Siriluck Choochart ដែលជាប្រធានក្រុមហ៊ុន Pallas Group បាននិ់់យាយថាគម្រោងនៅក្នុងខេត្តទាំងពីរនេះមានឈ្មោះថា French Riviera Marina។

សម្រាប់គម្រោង French Riviera Marina ខេត្តកែបនឹងក្លាយជាគោលដៅអន្តរជាតិសម្រាប់ការរស់នៅ ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតភាពយន្ត។

កញ្ញា Siriluck បានលើកឡើងទៀតថាគម្រោងរបស់ក្រុមហ៊ុននេះគឺនឹងបង្កើតការងារជាង៥០,០០០កន្លែងក្នុងអំឡុងពេលកំពុងសាងសង់ និងរាប់ពាន់នាក់ក្រោយពេលការអភិវឌ្ឍន៍បានបញ្ចប់។  ហើយគម្រោងនីមួយៗធ្វើយ៉ាងណាឲ្យសមស្របទៅជាមួយនឹងបរិស្ថានដោយប្រើប្រាស់មធ្យោបាយសាងសង់ទំនើប និងវត្ថុធាតុដើមកម្រិតខ្ពស់បំផុតហើយសំណង់នៃគម្រោងទាំង នេះនឹងក្លាយជាសំណង់់ដែលមានគុណភាពល្អប្រណិតជាងគេបង្អស់នៅកម្ពុជា។

ចំណែក French Riviera Marina នៅខេត្តកំពតនឹងក្លាយជាតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព និងប្រណិតបំផុត ក្នុងនោះរួមមានសណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យាន អាងហែលទឹក ឆ្នេរសមុទ្រសិប្បនិមិ្មត ឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល កំពង់ផែ ឧទ្យានសម្រាប់លេងកម្សាន្ត ហាងលក់សម្លៀកបំពាក់ និងកន្លែងកំសាន្តជាច្រើនទៀត។

តាមដានព័ត៌មានទាក់ទងនឹងវិស័យអចលនទ្រព្យចុងក្រោយបំផុត!
resized-magazine-issue-2

Click here to download your free copy!

Comments