+855 92 92 1000
Logo
 អ្នកអភិវឌ្ឍន៏ចាប់ផ្តើមចាប់អារម្មណ៏ទីផ្សារបុរីនៅក្នុងខេត្តកំពង់ចាម
Updated on: June 6, 2022, 11:56 p.m.
Published on: October 31, 2016, 3:33 a.m.
Realestate News

អ្នកអភិវឌ្ឍន៏ចាប់ផ្តើមចាប់អារម្មណ៏ទីផ្សារបុរីនៅក្នុងខេត្តកំពង់ចាម


Horizontal-Ribbon-Editorial

borey-kampong-cham

ខេត្តកំពង់ចាមត្រូវបានគេស្គាល់ថាមានការអភិវឌ្ឍន៏យ៉ាងខ្លំាង មានស្ពានឬស្សីកោះប៉ែន វត្ដនគរ កោះប៉ែន វត្ដហាន់ជ័យ ភ្នំស្រីភ្នំប្រុស បន្សល់ពីសម័យបារំាង និងវត្តមហាលាប។ ប៉ុន្តែខេត្តមួយនេះមានកម្រឹតភ្ញៀវទេសចរណ៏ធ្លាក់ចុះបន្តិចការពីពេលថ្មីៗនេះ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៏បានបង្វែរការចាប់អារម្មណ៏នឹងឱកាសគម្រោងអភិវឌ្ឍន៍អចលនទ្រព្យបុរីនៅតំបន់មួយនេះផងដែរ។

ភូមិសាស្រ្ត៖

ខេត្តកំពង់ចាមគឺជាខេត្តមួយនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងស្ថិននៅជាប់ទន្លេមេគង្គ។ ខេត្តនេះស្ថិតនៅជាប់ខេត្តមួយចំនួនដូចជាខេត្តៈ កំពង់ឆ្នាំង កំពង់ធំ ក្រចេះ ត្បូងឃ្មុំ ព្រៃវែង និងកណ្ដាល។ 

ខេត្តកំពង់ចាមស្ថិតនៅភាគខាងកើតជាប់នឹងព្រំប្រទល់កម្ពុជា-វៀតណាម។ ខេត្តនេះផងដែរត្រូវបានគេស្គាល់ថាជាខេត្តធំជាងគេទី១១ក្នុងប្រទេសកម្ពុជា ហើយវាក៏ជាខេត្តមួយដែលមានប្រជាជនរស់នៅច្រើនជាងគេទី២ក្នុងប្រទេសកម្ពុជា។ បន្ទាប់មកខេត្តកំពង់ចាមបានបំបែកជាខេត្តថ្មីមួយទៀតគឺខេត្តត្បូងឃ្មុំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ ក្នុងអាណត្ដិទី៥នៃការបោះឆ្នោតជាតិ។ តំបន់ដែលនៅខាងលិចនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្តកំពង់ចាម តំបន់ដែលនៅភាគខាងកើតនៃទន្លេមេគង្គត្រូវបានកាត់ទៅជាខេត្ត ត្បូងឃ្មុំ។

សមត្ថភាពរបស់ខេត្ត៖

ខេត្តកំពង់ចាមនៅតែរីកចម្រើនបើទោះបីជាមានការបំបែកខេត្តថ្មីមួយទៀតនៅក្នុងឆ្នាំ២០១៣ក៏ដោយ។  បច្ចុប្បន្នខេត្តមួយនេះបានទាក់ទាញអ្នកអភិវឌ្ឍន៏ជាច្រើនដោយមើលឃើញថាជាខេត្តដែលមានសក្ដានុពលសេដ្ឋកិច្ច។

បើយោងទៅលើរបាយការណ៏របស់ភ្នំពេញប៉ុស្តិ៍ លោក គុយ វ៉ាត ដែលជាអគ្គនាយកនៃក្រុមហ៊ុន Century 21 Cambodia បាននិយាយថា “ក្រុងកំពង់ចាមគឺជាក្រុងដែលមិនទាន់រីកចម្រើនខ្លំាងនៅឡើងទេ វាគឺជាខេត្តមួយដែលសាកសម្យសាងសង់តំបន់សេដ្ឋកិច្ចពិសេសពីព្រោះវាគឺជាខេត្តដែលស្ថិតនៅជិតទីក្រុងភ្នំពេញ។”

ឧកញ៉ា ហុង ពីុវ ដែលជាអគ្គនាយករបស់បុរីពិភពថ្មីក៏មើលឃើញសក្ដានុពលនេះផងដែរហើយបានសម្រេចចិត្តសាងសង់បុរីនៅខេត្តកំពង់ចាមផងដែរ។ ការអភិវឌ្ឍន៏នៅតំបន់នេះបានផ្ដល់ឱកាសចំណេញច្រើនសម្រាប់អ្នកអភិវឌ្ឍន៏ បើយោងតាម លោក ស៊ីវ សុផល ដែលជាភ្នាក់ងារលក់អចលនទ្រព្យ។

លោកបានពន្យល់ថា “នៅទីក្រុងភ្នំពេញយើងតម្រូវឲ្យអតិថិនជនដាក់ប្រាក់តម្កល់ដំបូងសិនដើម្បីបន្តសាងសង់និងលក់ ប៉ុន្តែនៅក្រុងកំពង់ចាមយើងសាងសង់ហើយលក់បានតែម្តង។” លោកបន្តទៀតថា“តួយ៉ាងលំនៅដ្ឋានពាណិជ្ជកម្មត្រូវបានលក់ដាច់ជាបន្តបន្ទាប់ លំនៅដ្ឋានកំពុងត្រូវបានលក់ដូរយ៉ាងឆាប់រហ័សនៅក្នុងខេត្តមួយនេះ។”

ទោះជាយ៉ាងណាក៏ដោយ លោក នួន រិទ្ធី ដែលជាអគ្គនាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Khmer Foundation Appraisal បានប្រាប់ថាអ្នកអភិវឌ្ឍន៏គម្រោងបុរីកំពង់ចាមគឺការវិនិយោគដ៏ត្រឹមត្រូវមួយ។ លោកបាននិយាយទៀតថាបុរីពិភពថ្មីគួរតែពិចារណាកំណត់នូវការអភិវឌ្ឍន៏របស់ខ្លួនឱ្យទៅជាបុរី ដែលមានទំហំសមល្មម។

លោកបានថ្លែងបញ្ជាក់ទៀតថា “វាជាការល្អដែលមានការអភិវឌ្ឍន៏បុរីកំពង់ចាមដោយទំហំសមល្មម ប៉ុន្តែមិនគួរសាងសង់ឱ្យធំៗដូចបុរីក្នុងទីក្រុងភ្នំពេញទេ ពីព្រោះទីក្រុងភ្នំពេញគឺជាតំបន់ដែលមានសេដ្ឋកិច្ចពិសេសចំរុះហើយមានប្រជាជនរស់នៅច្រើន។” លោកបានពន្យល់ទៀតថា “ក្នុងលក្ខខណ្ឌទីតាំងរបស់បុរីទីក្រុងកំពង់ចាមគឺជាទីតាំងល្អសម្រាប់បុរី។ មិនមានហានិភ័យណាមួយនោះទេប៉ុន្តែពួកគេគួរតែគិតអំពីថាតើមានអ្នកជួលឬយ៉ាងណាបន្ទាប់ពីពួកគេទិញបុរីរួច ឬថាតើពួកគេទិញវាដើម្បីរស់នៅរឺក៏ធ្វើអាជីវកម្ម។

អំពីគម្រោង៖

គម្រោងអភិវឌ្ឍន៏បុរីពិភពថ្មីនឹងមានទីតាំងស្ថិតនៅភូមិ៧ គម្រោងនេះនឹងសាងសង់ឡើងក្នុងទំហំដី៣,៥ហិចតានិងមានលំនៅដ្ឋានជាង២៧០។ គម្រោងនេះត្រូវបានសាងសង់រួចប្រហែលជា២០%ហើយ បុរីទាំងនេះនឹងលក់ក្នុងទំហំទឹកប្រាក់ប្រហែល៦៨,០០០ដុល្លារក្នុងមួយល្វែង ហើយអាចឡើងដល់១៨០,០០០ ដុល្លារ។ លំនៅដ្ឋាននៅតំបន់នោះនឹងសាងសង់ឡើងតាមបែបទាន់សម័យ និងបុរាណនេះបើយោងទៅតាមកាសែតភ្នំពេញប៉ុស្តិ៍។

ការអភិវឌ្ឍន៏គម្រោងបុរីកំពង់ចាមត្រូវបានធ្វើឡើងដោយក្រុមហ៊ុនពិភពថ្មីនៅជិតប្រាសាទព្រះពុទ្ធ មេសរជ្រៃ ផ្សារមេសរជ្រៃធនាគារអេស៊ីលីដា សាលាបឋមសិក្សាមេសរជ្រៃ ហាងលក់ផ្លែឈើធម្មជាតិ និងហាងបាយ។ ទីតាំងបុរីក៏ស្ថិតនៅជិត ហាងលក់ទូរស័ព្ទដៃ និងកន្លែងថតចម្លងនៅតាមបណ្ដោយផ្លូវខេត្តលេខ២២២ផងដែរ។

ការចាប់អារម្មណ៏ការអភិវឌ្ឍន៏បុរីនៅខេត្តកំពង់ចាមនាំមកនូវទំនុកចិត្តនឹងអ្វីដែលអាចនឹងកើតមានឡើង។ ហើយនៅពេលដែលអ្នកអភិវឌ្ឍន៏កាន់តែច្រើនឡើង ផ្លាស់ប្តូរការអភិវឌ្ឍន៏ទៅតំបន់នោះ បញ្ហានៅត្រង់តែថាពេលវេលាយូរទៀត មុនពេលដែលយើងឃើញការផ្លាស់ប្តូរមកាន់តែច្រើន ឡើងលើសក្ដានុពលដ៏ធំមួយនេះ។

ស្វែងរកគេហដ្ឋានប្រភេទបុរីនៅក្នុងប្រទេសកម្ពុជាឥឡូវនេះ!
borey-ads-580-x-90-khmer

Comments