+855 92 92 1000
Logo
ការសិក្សាពីទីផ្សារអចលនទ្រព្យក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រីមាសទី៣ ឆ្នាំ២០១៦ របស់VTRUST
Updated on: June 7, 2022, 5:23 a.m.
Published on: October 20, 2016, 5:13 a.m.
Realestate News

ការសិក្សាពីទីផ្សារអចលនទ្រព្យក្នុងខណ្ឌ ពោធិ៍សែនជ័យ ត្រីមាសទី៣ ឆ្នាំ២០១៦ របស់VTRUST


ខណៈដែលទីក្រុងបានរីកឥតឈប់ឈរ សង្កាត់ចោមចៅ សង្កាត់កាកាប ត្រូវបានគេមើលឃើញថាមានផ្ទះធំៗ និងឧស្សាហកម្មលូតលាស់យ៉ាងខ្លាំង។

v1សេចក្ដីផ្ដើម

ស្ថិតនៅភាគខាងលិចនៃទីក្រុង ខណ្ឌពោធិ៍សែនជ័យបច្ចុប្បន្នជាខណ្ឌធំជាងគេមួយក្នុងចំណោមខណ្ឌទាំង១២ក្នុងរាជាធានីភ្នំពេញ ហើយមានលំនៅដ្ឋានចំនួន១៨៤,០០០។ បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ ត្រូវបានបែងចែកជាសង្កាត់ចំនួន១០មានដូចជា៖ សង្កាត់ បឹងធំ សង្កាត់ចោមចៅ សង្កាត់កាកាប សង្កាត់កំបូល សង្កាត់ឱឡោក សង្កាត់ ភ្លើងឆេះរទេះ សង្កាត់សម្រោងក្រោម សង្កាត់ស្នោរ និងសង្កាត់ ត្រពាំងក្រសាំង។

ខណ្ឌពោធិ៍សែនជ័យជាប់ព្រំប្រទល់ជាមួយនឹងខណ្ឌចំនួនបួនមានដូចជា៖ ខណ្ឌព្រែកភ្នៅ ស្ថិតនៅភាគខាងជើង ខណ្ឌសែនសុខ និងខណ្ឌ មានជ័យស្ថិតនៅភាគខាងកើត និងខណ្ឌដង្កោស្ថិតនៅភាគខាងត្បូងនៃខណ្ឌពោធិ៍សែនជ័យ។

ការសង្ខេបអំពីទីផ្សារ

v3ខណ្ឌពោធិ៍សែនជ័យរយៈពេលមួយទស្សវត្សចុងក្រោយនេះត្រូវបានគេមើលឃើញថា មានការអភិវឌ្ឍន៍ឥតឈប់ឈរ ជាពិសេសគឺវិស័យលំនៅដ្ឋាន វិស័យពាណិជ្ជកម្ម និងអនុវិស័យឧស្សាហកម្មដែលធ្វើឱ្យតម្លៃដីកើនឡើង។ ខណ្ឌ ពោធិ៍សែនជ័យត្រូវបានគេសង្កេតរយៈពេល៣ឆ្នាំឃើញថា ខណ្ឌនេះមានកំណើនតម្លៃដីជាមធ្យម៣១ភាគរយចាប់ពី ១១០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦កើនដល់ជាមធ្យមក្នុងខណ្ឌប្រហែល១៧០ដុល្លារក្នុងមួួយម៉ែត្រការ៉េគិតត្រឹមត្រីមាសទី៣ឆ្នាំ២០១៦។ ក្នុងរយៈពេល៣ឆ្នាំ២០១៤និង២០១៥ ត្រូវបានគេកត់សម្គាល់ថាជាឆ្នាំដែលតម្លៃដីឡើងខ្លាំងបំផុត ប៉ុន្តែអំឡុង៣ត្រីមាសក្នុងឆ្នាំ២០១៦តម្លៃក៏ធ្លាក់ចុះ នេះធ្វើអោយមានការផ្លាស់ទីពីស្ថានភាពមួយដែលទីផ្សារអចលនទ្រព្យរួមបានធ្លាក់ចុះជាលំដាប់គិតចាប់តាំងពីចុងឆ្នាំ២០១៥ មក។

ផ្ទុយទៅវិញទីផ្សារលំនៅដ្ឋាននិងការពុះដីឡូត៏ដែលត្រូវបានធ្វើឡើងដោយអ្នកអភិវឌ្ឍន៏ត្រូវបានគេមើលឃើញថាជា កត្តាជម្រុញឱ្យទីផ្សារងើបឡើងវិញម្ដងទៀតប៉ុន្តែមានការកើនឡើងយឺតដែលការផ្លាស់ប្តូរនេះនៅតែបន្តជួយជម្រុញ ឱ្យមានតម្រូការទីផ្សារ ហើយកត្តានេះអាចរក្សាតម្លៃអចលនទ្រព្យពីការធ្លាក់ចុះយ៉ាងខ្លាំងមកធម្មតាវិញ។

ទីផ្សារដីនឹងតម្លៃ

ជាទូទៅតម្លៃដីក្នុងខណ្ឌពោធិ៍សែនជ័យកើនឡើង៣១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីឆ្នាំ២០១៣រហូតដល់ឆ្នាំ ២០១៥ ខណៈដែលសង្កាត់ចំនួន២សង្កាត់កាកាប និងសង្កាត់ចោមចៅ កើនឡើងតិចជាង១០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ពីព្រោះតម្លៃដីក្នុងសង្កាត់២នេះបានឡើងរួចទៅហើយបើធៀបទៅនឹងសង្កាត់ផ្សេងទៀតក្នុងខណ្ឌពោធិ៍សែនជ័យ។

v2

v4

ប៉ុន្តែជាងនេះទៅទៀតក្នុងការឱ្យតម្លៃដីធ្លីនិងតំបន់ពាណិជ្ជកម្ម សង្កាត់កាកាប និងសង្កាត់ចោមចៅ ជាសង្កាត់ដែលលេចធ្លោជាងសង្កាត់ផ្សេងទៀតវាក៏ជាទីតំាងដ៏ល្អសម្រាប់ទិសដៅអាជីវកម្ម។ សង្កាត់កាកាបស្ថិតនៅជាប់សង្កាត់ទឹកថ្លានៃខណ្ឌសែនសុខប៉ុន្តែសង្កាត់ចោមចៅស្ថិតនៅភាគខាងលិច។

ក្នុងសង្កាត់ចោមចៅតម្លៃដីក្នុងសង្កាត់ប្រហែល៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់មិនទាន់អភិវឌ្ឍន៏នៅតាមផ្លូវសំខាន់ៗ មានតម្លៃ១,៨០០ដុល្លាក្នុងមួយម៉ែត្រការ៉េ (ជាក់ស្ដែងតាមបណ្ដោយមហាវិថីសហព័ន្្ធរុស្សី) និងតំបន់ពាណិជ្ជកម្មមួយចំនួន ទៀត។ តម្លៃដីជាមធ្យមក្នុងសង្កាត់ ចោមចៅមានតម្លៃ ៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣ឆ្នាំ២០១៦ដែលកើនឡើងពី៣២០ដុល្លារកាលពីឆ្នាំ២០១៣ កំណើនជាមធ្យមសម្រាប់តម្លៃដីនៅលើទីផ្សារប្រហែល៨ភាគរយពីមួយ ឆ្នាំទៅមួយឆ្នាំ។

សង្កាត់ចោមចៅស្ថិតនៅជិតព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយស្ថិតនៅជិតផ្លូវនៃរាជធានីមួយចំនួនផងដែរដូចជា៖ មហាវិថីសហព័ន្ធរុស្សី ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ ជាងនេះទៅទៀត វាស្ថិតនៅជាប់បណ្ដោយមហាវិថីវ៉េងស្រេង ទៀតផង។

បើយោងទៅលើទីតាំងភូមិសាស្រ្តសង្កាត់កាកាប មានលក្ខខណ្ឌទីផ្សារដូចសង្កាត់ចោមចៅដែរប៉ុន្តែស្ថិតនៅជិតតំបន់ពាណិជ្ជកម្មរបស់រាជធានីជាងសង្កាត់ចោមចៅដែលធ្វើឱ្យសង្កាត់កាកាបមានភាពលេចធ្លោដែលធ្វើឲ្យដីមានតម្លៃខ្ពស់និងតម្រូវការពាណិជ្ជកម្មជាងសង្កាត់ចោមចៅ។ តម្លៃដីនៅសង្កាត់កាកាបកើនឡើង១០ភាគរយជារៀងរាល់ឆ្នាំពីមធ្យម៣៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅឆ្នាំ២០១៣ ទៅ ៤៩០ ដុល្លារ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៦។ តម្លៃដីរបស់ទីផ្សារដីនៅសង្កាត់កាកាបមានតម្លៃទាបបំផុតចាប់ពី ៧០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ហើយនៅក្នុងតំបន់មិនទាន់អភិវឌ្ឍន៏នៅតាមបណ្ដោយមហាវិថីសំខាន់ៗនិងតំបន់ពាណិជ្ជកម្មសំខាន់ៗ មួយចំនួនទៀតមានតម្លៃប្រហែល ២,០៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ជាងនេះទៅទៀតកំណើនតម្លៃដីគួឱ្យកត់សម្គាល់បានបង្ហាញថាក្នុងសង្កាត់ដែលអភិវឌ្ឍន៏តិចតួចថាហាក់បីដូចជាប្រកួតប្រជែង ជាមួួយតម្លៃក្នុងតំបន់សំខាន់ៗនិងបណ្ដោយផ្លូវសំខាន់ៗ  ការយល់ឃើញនេះមានឥទ្ធិពលទៅលើតំបន់ដែលមិនទាន់អភិវឌ្ឍន៏មួយចំនួនក្នុងខណ្ឌពោធិ៍សែនជ័យ។ ជាក់ស្ដែងចំពោះឃុំដែលមានការអភិវឌ្ឍន៏តិចតួចដូចជា៖ សង្កាត់សម្រោងក្រោម សង្កាត់ កំបូលសង្កាត់ស្នោរ និងសង្កាត់ត្រពាំងក្រសាំងដែលតម្លៃដីធ្លាប់កើនឡើងប្រហែល៤០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាពិសេសពីតម្លៃទាបទៅតម្លៃខ្ពស់ដោយការអភិវឌ្ឍន៏ទាន់សម័័យដោយការពុះដីឡូត៏លក់។

សង្កាត់សម្រោងក្រោមដែលស្ថិតនៅជិតផ្លូវទំនប់កប់ស្រូវត្រូវបានគេមើលឃើញថាតម្លៃកើនឡើងគួរឱ្យកត់សម្គាល់តាមរយៈការអភិវឌ្ឍន៏ផ្លូវថ្នល់ដែលកំពុងតែសាងសង់ជិតនឹងរួចរាល់។ ក្នុងឆ្នាំ២០១៣តម្លៃដីក្នុងទីផ្សារជាមធ្យមក្នុងសង្កាត់សម្រោងក្រោមប្រហែលជា៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េហើយក្នុងត្រីមាសទី៣ឆ្នាំ២០១៦ តម្លៃដីជាមធ្យមឡើងដល់១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ កំណើនជាមធ្យមប្រចាំឆ្នាំកើនឡើងក្នុងសង្កាត់សម្រោងក្រោមប្រហែលជា៨០ភាគរយក្នុងរយៈពេល ៣ឆ្នាំ។

ស្រដៀងគ្នានេះដែរសង្កាត់កំបូលសង្កាត់ស្នោរ និងសង្កាត់ត្រពាំងក្រសាំងតម្លៃដីធ្លាប់ឡើងយ៉ាងខ្លាំងគឺដោយសារ (១)ការកើនឡើងការអភិវឌ្ឍន៏ដោយពុះដីឡូត៏លក់(២) កើនឡើងតម្រូវការចំពោះដីដែលមានតម្លៃទាប និងតំបន់ជាយក្រុងនៃរាជធានី និង (៣) ការពង្រីកជាយក្រុងជាពិសេសនៅដើមទស្សវត្សនេះ។  

ផ្លូវសំខាន់ៗនិងតម្លៃ
សង្កាត់ចោមចៅ

សង្កាត់ចោមចៅស្ថិតនៅខាងលិចឈាងខាងត្បូងនៃព្រលានយន្តហោះអន្តរជាតិភ្នំពេញដែលជាតំបន់ពាណិជ្ជកម្មនិង លំនៅដ្ឋានពិសេសគឺស្រដៀងនឹងសង្កាត់កាកាបដែរ។ ទីក្រុងលំនៅដ្ឋាននិងសកម្មភាពពាណិជ្ជកម្មផ្ដោតតែទៅលើតែតាមបណ្ដោយផ្លូវសំខាន់ៗដូច្នេះធ្វើឱ្យតម្លៃអចលនទ្រព្យនៅជិតផ្លូវថ្លៃជាងតំបន់ដែលមានការអភិវឌ្ឍន៏តិច និងជាយក្រុងដែលមិនទាន់អភិវឌ្ឍន៏។

ក្នុងត្រីមាសទី៣ឆ្នាំ២០១៦តម្លៃដីជាមធ្យមតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីក្នុងសង្កាត់ចោមចៅប្រហែល១,៥២០ដុល្លារ ក្នុងមួយម៉ែត្រការ៉េដែលតម្លៃដីមានចន្លោះពី ១,៤០០ ដុល្លារទៅ១,៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

ផ្លូវជាតិលេខ៤ជាផ្លូវភ្ជាប់ជាមួយមហាវិថីសហព័ន្ធរុស្សីដែលដីនៅតាមបណ្ដោយផ្លូវនេះមានតម្លៃជាមធ្យម៤៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃជារួមចាប់ពី១៤០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅភាគខាងលិចនៃសង្កាត់ហើយដីមានតម្លៃ១,៣០០ដុល្លារ ក្នុងមួយម៉ែតការ៉េក្នុងតំបន់ជិតរង្វង់មូលចោមចៅ។

នៅតាមបណ្ដោមហាវិថីវ៉េងស្រេងតម្លៃដីចន្លោះពី៦០០ដុល្លាក្នុងមួយម៉ែត្រការ៉េក្នុងតំបន់ដែលមានការអភិវឌ្ឍន៏តិចទៅ១,៥៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ក្នុងតំបន់ពាណិជ្ជកម្មពិសេសដែលតម្លៃនៅលើទីផ្សារជាមធ្យម៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

សង្កាត់កាកាប

សង្កាត់កាកាបស្ថិតនៅជិតទីក្រុងនិងជាសង្កាត់ដែលនៅជិតព្រលានយន្នហោះអន្តរជាតិភ្នំពេញ។ សង្កាត់នេះជាប់នឹងផ្លូវធំៗចំនួន៤ដែលជាទីកន្លែងធ្វើអាជីវកម្មសំខាន់ៗដូច្នេះហើយវាធ្វើឱ្យតម្លៃដីនៅតំបន់នេះមានតម្លៃខ្ពស់។

តំបន់ដីដែលមានតម្លៃខ្ពស់ក្នុងសង្កាត់កាកាបគឺតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលតាមបណ្ដោយផ្លូវនេះដីមានតម្លៃ ប្រហែល១,៦៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៣ ឆ្នាំ២០១៦ តម្លៃជាមធ្យមប្រហែល៨៥០ដុល្លារ ឡើងទៅក្នុងមួយម៉ែត្រការ៉េ ជាធម្មតាដីដែលទំនេរធំៗមានតម្លៃ ២,០៨០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នៅតាមតំបន់ពាណិជ្ជកម្មសំខាន់ៗ។

នៅតាមបណ្ដោយផ្លូវដែលដីមានតម្លៃថ្លៃនៅសង្កាត់កាកាបគឺផ្លូវ២០០៤ក្រៅពីមហាវិថីសហព័ន្ធរុស្សីនៅតាមផ្លូវវត្ដអង្គតាមិញ។ តាមបណ្ដោយផ្លូវ ២០០៤ តម្លៃដីនៅលើទីផ្សារជាមធ្យមគឺ ១,៣០០ ដុល្លារក្នុងមួយម៉ែត្រការ៉េហើយតម្លៃជាមធ្យមពី៨០០ដុល្លារ ទៅ ១,៨៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។

v5

បន្ទាប់មកតាមបណ្ដោយផ្លូវឧកញា ទ្រី ហេង (ផ្លូវ ២០១១) ដែលជាតំបន់ដីក្រៅពីមហាវិថីសហព័ន្ធរុស្សីឆ្លងកាត់ផ្លូវរថភ្លើង តម្លៃដីជាមធ្យម៧៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃទាបបំផុតចាប់ពី ៥៧០ ដុល្លារ ទៅ១,២០០ដុល្លា ក្នុងមួយម៉ែត្រការ៉េ។ ក្រៅពីនេះ នៅតាមបណ្ដោយផ្លូវ១០៥កា តម្លៃដីមានការប្រកួតប្រជែងទាបជាង។ នៅត្រីមាសទី៣ក្នុងឆ្នាំ២០១៦ តម្លៃដីលើទីផ្សារជាមធ្យមនៅតាមបណ្ដោយផ្លូវនេះគឺ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើទោះបីជាតំបន់ពេញនិយមមួយចំនួនមានតម្លៃរហូតដល់៧៥០ ដុល្លារក្នុងមួួយម៉ែត្រការ៉េក៏ដោយ។

ទស្សនៈនិងការប្រែប្រួល
ទីផ្សារនឹងបម្រែបម្រួលតម្លៃ

ការកើនឡើងតម្លៃដីនៅខណ្ឌពោធិ៍សែនជ័យហាក់បីដូចជានៅថេរតាំងពីដើមឆ្នាំកន្លងទៅ ហើយវាត្រូវបានគេព្យាករណ៏ថានឹងកើនឡើងបន្តិចបន្តួចនៅពីរឆ្នាំក្រោយដែលចាប់ពីឆ្នាំ២០១៨ទៅ។ ជាទូទៅការកើនឡើងតម្លៃដីនៅខណ្ឌពោធិ៍សែនជ័យធ្លាក់ចុះ០,២ភាគរយនៅត្រីមាសទី៣ក្នុងឆ្នាំ២០១៦ទោះបីជាយ៉ាងនេះក្ដីវាមិនបណ្ដាលឱ្យប៉ះពាល់កំណើនតម្លៃដីទាំងមូលនៅក្នុងខណ្ឌឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយតម្លៃដីក៏ដូចជាតម្លៃអចលនទ្រព្យដទៃទៀតនៅទីក្រុងភ្នំពេញ នឹងកើនឡើងម្ដងទៀតនៅឆ្នាំ ២០១៩។

v6

ការពង្រីកក្រុង
ដោយសារតែដីដែលមានការអភិវឌ្ឍន៏និងអចលនទ្រព្យដីធ្លីជាមួយនិងការប្រៀបធៀបតម្លៃដីទាបៗ ខណ្ឌពោធិ៍សែនជ័យត្រូវបានគេមើលឃើញថាជាឱកាសល្អសម្រាប់ការពង្រីកក្រុងនិងការផ្លាស់ទីលំនៅឬ ការផ្ដល់នូវសេវាកម្មជាច្រើនទៀតនៅតំបន់នោះ។

លំនៅដ្ឋាន មានប្រភេទជាច្រើនក៏ដូចជាការពង្រីកតំបន់ពាណិជ្ជកម្មត្រូវបានធ្វើឡើងក្នុងផ្នែកផ្សេងៗនៃខណ្ឌ ជាពិសេស សង្កាត់ដែលមានប្រជាប្រិយភាពគឺសង្កាត់កាកាប និងសង្កាត់ចោមចៅ ដែលជាសង្កាត់ដ៏ពេញនិយមនៅក្នុងខណ្ឌហើយធ្វើឱ្យមានកំណើនតម្រូវការលំនៅដ្ឋានថ្មីៗនិងជាប់ទាក់ទងការពង្រីកហេដ្ឋារចនាសម្ព័ន្ធផងដែរ។

មានឱកាសជាច្រើននៅទីនោះជាច្រើនឆ្នាំមកហើយចំពោះខណ្ឌពោធិ៍សែនជ័យ ពីព្រោះតែតំបន់នៅទីនោះ ដែលជាតំបន់ជាប់និងផ្លូវសំខាន់ៗ ហើយជាខណ្ឌដែលមានសក្តានុពលសម្រាប់ពង្រីកទីក្រុង ហើយក៏ដូចជាការបង្កើនកំណើនប្រជាជន ឧស្សាហកម្ម និងទឹសដៅពាណិជ្ជកម្ម។ លើសពីនេះទៅទៀតជួយបង្កើនតម្រូវការអភិវឌ្ឍន៏ជាមួយតម្លៃដីទាប ហើយក៏ដូចជាការផ្ដល់ឱកាសអោយខណ្ឌមានការរីកចម្រើន។

v8

v7

v9

v10

ចាប់តាំងពីពេលថ្មីៗនេះខណ្ឌពោធិ៍សែនជ័យត្រូវបានគេកត់សម្គាល់ថាមានការអភិវឌ្ឍន៏ជាច្រើនបានផ្ដោតទៅលើសង្កាត់ កាកាបនិង សង្កាត់ចោមចៅ ពីព្រោះសង្កាត់ទាំងពីរជាប់នឹងផ្លូវសំខាន់ៗ និងសកម្មភាពពាណិជ្ជកម្មដើម្បីបំពេញតម្រូវការនៃការកើនឡើងចំនួនសហគមន៏នៅតបន់នោះ។

ផ្លូវទំនប់កប់ស្រូវគឺជាផ្លូវក្រវ៉ាត់ក្រុងមួយដែលនឹងត្រូវបានសាងសង់រួចរាល់ ខណៈដែលមហាវិថីវ៉េងស្រេងត្រូវបានស្ដារឡើងវិញដោយកំពុងតែត្រូវបានពង្រីកជាផ្លូវប៉េតុងដែលមានទទឹង២២ម៉ែត្រ។ ផ្លូវទាំងពីរឆ្ពោះទៅសង្កាត់ចោមចៅ និងផ្នែកដទៃទៀតនៃទីក្រុងភ្នំពេញ។ សមិទ្ធផលទាំងនេះបង្កើតឱ្យមានឱកាសជាច្រើនដែលធ្វើឱ្យអចលនទ្រព្យកើនតម្លៃ និងធ្វើឱ្យមានសក្ដានុពលអភិវឌ្ឍន៏នៅតំបន់នោះជាពិសេសនៅតាមបណ្ដោយផ្លូវទាំងនោះ។

ក្នុងសង្កាត់កាកាបការអភិវឌ្ឍន៏ថ្មីៗលើវិស័យលំនៅដ្ឋាន និងអនុវិស័យពាណិជ្ជកម្ម។ ការអភិវឌ្ឍន៏គួរឱ្យកត់សម្គាល់ ដែលកំពុងតែសាងសង់គឺគម្រោងលំនៅដ្ឋាន Budaiju (ជាគម្រោងខុនដូ) និងគម្រោងLion Mall (ជាគម្រោងពាណិជ្ជកម្ម និងផ្សារទំនើប) នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក៏ដូចជាគម្រោងលំនៅដ្ឋានជាច្រើនផ្សេងទៀតដែលគម្រោងទាំងនេះខ្លះសាងសង់រួច និងខ្លះទៀតកំពុងសាងសង់។

បម្រែបម្រួលពាណិជ្ជកម្ម

កាកើនឡើងតម្លៃដី និងតម្លៃជួលក្នុងតំបន់នៅជិតទីក្រុង នឹងជម្រុញឱ្យរោងចក្រដែលពឹងផ្អែកទៅលើការជួលពិចារណា ផ្លាស់ទីទៅតំបន់ជាយក្រុងដូចជា ភាគខាងលិចនៃខណ្ឌពោធិ៍សែនជ័យ ដែលតម្លៃឈ្នួល និងតម្លៃនៃការរស់នៅរបស់កម្មករនិយោជិតទាបជាង។ ម្យ៉ាងវិញទៀតមានភាពងាយស្រួលឆ្លងកាត់ផ្លូវជាតិលេខ៤ហើយជាប់នឹងកំពង់ផែដែលធ្វើឱ្យវិនិយោគិនពិចារណាផ្លាស់ប្តូរទឹសដៅសាងសង់រោងចក្រ និងទិសដៅពាណិជ្ជកម្មទៅតំបន់នោះ។

បច្ចប្បន្នខណ្ឌពោធិ៍សែនជ័យជាតំបន់ដែលមានរោងចក្រចំនួន៤០ភាគរយនៃរោងចក្រសរុបក្នុងរាជធានីភ្នំពេញខ្ពស់ជាងខណ្ឌដង្កោ(២២ ភាគរយ) និងខណ្ឌមានជ័យ(១៥ ភាគរយ)។

ស្វែងយល់បន្ថែមអំពីកម្ពុជាបច្ចុប្បន្នជាមួយនឹងព័ត៌មានលម្អិតនៃទីតំាង!
resized-magazine-issue-2

Click here to download your free copy!

Comments