+855 92 92 1000
Logo
អ្នកវិនិយោគជប៉ុនគ្រោងបំប្លែងខេត្តមួយនេះទៅជា«ទីក្រុងឆ្លាតវៃ» !
Updated on: May 15, 2022, 6:58 a.m.
Published on: February 11, 2022, 9:17 a.m.

អ្នកវិនិយោគជប៉ុនគ្រោងបំប្លែងខេត្តមួយនេះទៅជា«ទីក្រុងឆ្លាតវៃ» !


តាមរយៈកិច្ចប្រជុំរវាង​​លោក T​am​ur​a​ ​T​su​to​m​u ​នាយក​សមាគម​ជប៉ុន​-​កម្ពុជា​ (J​CA​) អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ ​NIP​P​ON K​E​I​ ​CO​.,​L​T​D​ ​ជាមួយ​លោក​ ​សុខ​ ​លូ​ ​អភិបាល​ខេត្ត​បាត់​ដំបង​កាលពី​ស​ប្តាហ៍​មុនបានពិភាក្សាលើគម្រោងផែនការបំប្លែងទីក្រុងបាត់ដំបងទៅជាទីក្រុងឆ្លាតវៃដើម្បីជំរុញសេដ្ឋកិច្ចក្នុងខេត្តមួយនេះ ។

​សមាគម​គ្រោង​នឹង​នាំ​អ្នក​វិនិយោគ​ជប៉ុន​មក​កម្ពុជា​ ​គឺ​ខេត្ត​បាត់​ដំបង​នៅ​ខែ​មេសា​ឆ្នាំនេះ​ ​ដើម្បី​វាយ​តម្លៃ​សក្តានុពល​នៅ​ទីនោះ​ ។ នេះបើយោងតាមប្រសាសន៍របស់​លោក​ T​am​ur​a​ ​T​su​to​m​u ។

​អភិបាល​រង​ខេត្ត​បាត់​ដំបង​ ​​លោក​ សឿ​ម​ ​ប៊ុន​រិទ្ធ​ បានថ្លែងប្រាប់ខ្មែរថាមស៍ថា ខេត្ត​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​អភិវឌ្ឍន៍​ទីក្រុង​របស់​ប្រទេស​ជប៉ុន​ ​ដើម្បី​ប្រែក្លាយ​ខេត្ត​បាត់​ដំបង​ទៅជា​ទីក្រុង​ឆ្លាតវៃ​ ​បន្ទាប់ពី​បាន​វាយ​តម្លៃ​សក្តានុពល​ក្នុង​ការ​អភិវឌ្ឍន៍​ខេត្ត​តាមរយៈ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​បរិស្ថាន​ ​ការ​គ្រប់គ្រង​សំរាម​ ​និង​ការ​អភិវឌ្ឍន៍​ផ្លូវ​ ។​

​លោកបានថ្លែងឱ្យដឹងបន្តថា អភិបាល​ខេត្ត​មានបំណង​ផ្សព្វផ្សាយ​ខេត្ត​បាត់​ដំបង​ដល់​វិនិ​យោគិន​ជប៉ុន​ ​និង​ក្រុមហ៊ុន​ដែល​មាន​វិ​ស​័​យ​កសិកម្ម​ដ៏​គួរ​ឱ្យ​ទាក់ទាញ​របស់​ខ្លួន​តាមរយៈ​ការ​ដាំ​ដំណាំស្រូវ​គុណភាព​ខ្ពស់​ ​ពោតក្រហម​ ​និង​ដំឡូងមី​ ​។​ ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ​ដែល​មាន​ដូចជា​ទំនប់​សេក​សក​ ​ទំនប់​វា​រី​អគ្គិសនី​ ​ទំនប់​សាលា​តា​អន​ ​និង​ទំនប់​ដូន​ទ្រី​ ​ជា​កត្តា​ទាក់ទាញ​មួយទៀត​សម្រាប់​ក​សិ​ឧស្សាហកម្ម​ ​។

អភិបាល​រង​ខេត្ត​បាត់​ដំបងក៏បានបញ្ជាក់បន្ថែមផងដែរថា​ ​វា​នឹង​មិន​បង្ក​បញ្ហា​សម្រាប់​ខេត្ត​បាត់​ដំបង​ក្នុង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹកជញ្ជូន​ដ៏​ឆ្លាតវៃ​ ​ដោយ​គិតគូរ​ពី​ចំនួន​ប្រជាជន​តិចតួច​របស់​ខ្លួន​ដែល​មាន​ចំនួន​ប្រហែល​ ​១​២​៥​000 ​នាក់​ ​ខណៈ​ពេល​បច្ចុប្បន្ន​ ​រាជធានី​ភ្នំពេញ​ ​គឺជា​ទីក្រុង​ឆ្លាតវៃ​តែមួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​ ​ទាក់ទង​នឹង​ការ​​​ដឹកជញ្ជូន​ ៕​

Comments