+855 92 92 1000
Logo
គម្រោងសាងសង់អគារប៊ូឌីញថ្មីក្នុងតម្លៃ៨០លានដុល្លារ
Updated on: June 6, 2022, 5:05 p.m.
Published on: October 28, 2016, 5:25 a.m.
Realestate News

គម្រោងសាងសង់អគារប៊ូឌីញថ្មីក្នុងតម្លៃ៨០លានដុល្លារ


Horizontal-Ribbon-Editorialwhitebuilding2014

យើងសង្កេតឃើញថាអំឡុងពេលជាង២ទស្សវត្សរ៍ចុងក្រោយអគារចាស់ៗនៅក្នុងទីក្រុងភ្នំពេញជាច្រើនត្រូវបានផ្លាស់ប្តូរ និងកំទេចចោលក្រោមរូបភាពអភិវឌ្ឍន៍។ អគារប៊ូឌីញដែលត្រូវបានប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាក្នុងក្រុងភ្នំពេញបានស្គាល់ ហើយក៏ជាអគារមួយក្នុងចំណោមអគារចាស់មួយចំនួនដែលអាចនៅតែមានវត្តមាននៅកណ្តាលទីក្រុងភ្នំពេញ។

គ្រប់គ្នាតែងតែរងចំាមើលពីអនាគតនៃអគារដ៏ចំណាស់មួយនេះ!

យោងតាមប្រភពព័ត៌មានពីវិទ្យុបារំាងអន្តរជាតិបានឲ្យដឹងថា អគារប៊ូឌីញនឹងត្រូវរៀបចំសាងសង់ឡើងវិញជាមួយទឹកប្រាក់ ៨០លានដុល្លារដែលជាគម្រោងរបស់ក្រសួងរៀបចំដែនដែនដីនគរូបនីយកម្មនិងសំណង់សហការជាមួយនឹងក្រុមហ៊ុនជប៉ុនArakawa។ ដោយមានការលើកឡើងពីសភាពចាស់ទ្រុឌទ្រោមរបស់សំណង់អគារប៊ូឌីញ ដែលអាចនឹងបង្កផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពប្រជាពលរដ្ឋរស់នៅទីនោះ ទើបក្រសួងដែនដីនគរូបនីយកម្ម និងសំណង់សហការជាមួយនឹងក្រុមហ៊ុនជប៉ុនបានផ្តួចផ្តើមគម្រោងសាងសង់អគារនេះជាថ្មី។ នៅថ្ងៃព្រហស្បតិ៍ទី២៧តុលាប្លង់មេរបស់គម្រោងត្រូវបានបង្ហាញនៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីភាគីតំណាងសហគមន៍ប៊ូឌីញ និងអង្គការសង្គមស៊ីវិលជាប់ពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម ជា សុផារ៉ាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីនៃក្រសួងរៀចចំដែនដីនគរូបនីយកម្ម និងសំណង់ បានសម្តែងនូវភាពជឿជាក់លើគម្រោងនេះថានឹងអាចផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងអគារប៊ូឌីញយ៉ាងពិតប្រាកដ។ គម្រោងអគារប៊ូឌីញថ្មីនឹងមានកម្ពស់២១ជាន់ មានចំណតរថយន្ត៣ជាន់ កន្លែងលក់ដូរ១ជាន់ កន្លែងស្នាក់នៅ៥ជាន់ ហើយចាប់ពីជាន់ទី៩ឡើងទៅជាកម្មសិទ្ធិវិនិយោគរបស់ក្រុមហ៊ុនជប៉ុន។ ប្រសិនបើប្រជាពលរដ្ឋយល់ព្រមតាមសំណើរបស់ក្រសួងដែនដីនគរូបនីយកម្មនិងសំណង់ អគារប៊ូឌីញថ្មីនឹងលេចចេញជារូបរាងឡើងក្នុងរយៈពេល៤ឆ្នំាខាងមុខ។ សូមជម្រាបផងដែរថាអគារប៊ូឌីញជាអគារចំណាស់មួយដែលបានសងសង់ឡើងក្នុងសម័យសង្គមរាស្រ្តនិយមដែលមានឈ្មោះដើមថាអគារស្នាក់នៅសាលាក្រុង។ អគារនេះត្រូវបានរចនាដោយស្ថាបត្យករខ្មែរ លោក លូ បានហាប់ ដែលសហការជាមួយនឹងស្ថាបត្យកររុស្ស៊ី ឡាឌីម៊ា បូឌៀនស្គី (Vladimir Bodiansky) ដែលត្រូវបានសម្ពោធឲ្យប្រើប្រាស់នៅក្នុងឆ្នំា១៩៦៣៕
អានអត្ថបទទាក់ទងនឹងព័ត៌មានអចលនទ្រព្យដែលកើតឡើងនៅពេលថ្មីៗនេះ!
resized-magazine-issue-2

Click here to download your free copy!

Comments