+855 92 92 1000
Logo
គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ J & L គ្រោងលក់ Sky Tree​ ខនដូ!
Updated on: June 6, 2022, 5:06 p.m.
Published on: April 27, 2016, 8:36 a.m.
Realestate News
Property Reviews

គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ J & L គ្រោងលក់ Sky Tree​ ខនដូ!


ក្រុមហ៊ុន J & L Development Company បានប្រកាសជាផ្លូវការក្នុងការដាក់ចេញគម្រោង Sky Tree Condominium ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញកាលពីម្សិលមិញ។ ក្រុមហ៊ុន J & L Development Company ដែលមានបទពិសោធន៍ក្នុងស្រុកជាង២០ឆ្នាំនៅកម្ពុជា និងដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន MCC CORPORATION ដ៏ល្បីឈ្មោះលំដាប់ពិភពលោកនៅរដ្ឋធានីប៉េកាំង ប្រទេសចិន និងក្រុមហ៊ុនដទៃទៀតដូចជា ក្រមហ៊ុន URBAN ARCHITECTURE ដែលជាក្រុមហ៊ុនស្ថាបត្យកម្មប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់ក្នុងទីផ្សារប្រទេសកម្ពុជា ក្រុមហ៊ុន KNIGHT FRANKដែលជាទីភ្នាក់ងារលក់ដ៏ល្បីល្បាញពីចក្រក្រភពអង់គ្លេស  ទទួលបានជោគជ័យច្រើននៅប្រទេសកម្ពុជា, CENTURY 21 CAMBODIA; MATSU PROPERTY of Taiwan;និងក្រុមហ៊ុនREALESTATE.COM.KH ដែលជាគេហទំព័រស្រាវជ្រាវនិងទីភ្នាក់ងារផ្សព្វផ្សាយ លើវិស័យអចនលទ្រព្យ ដំបូងគេបង្អស់ប្រទេសកម្ពុជា។
ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominium
skytreePC1 ភ្ញៀវកិត្តិយសរួមមានលោក Scott Wu នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន J & L Property Development Co. Ltd លោកChen Shaochunប្រធាន នៃក្រុមហ៊ុន MCC International Corporation Ltdលោក Sun Qingdong អនុប្រធាននៃក្រុមហ៊ុន MCC International Corporation Ltd។ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន J & L Property Development Co., Ltd លោក Scott Wu បានមានប្រសាសន៍ទៅកាន់សន្និសិទកាលពីម្សិលមិញថា” ក្រុមហ៊ុន J & L Property Development  ក្នុងនាមជាអ្នកសម្របសម្រួលដ៏សំខាន់នៃគម្រោង Sky Tree Condominium បាននាំមកជូនដៃគូជំនាញល្បីៗដែលទទួលការកោតសរសើរខ្ពស់លើពិភពលោក ក្នុងការអភិវឌ្ឍ ធ្វើផែនការ សាងសង់ គ្រប់គ្រងដំណាក់កាលផ្សេងៗប្រកបដោយជំនាញខ្ពស់តាំងពីពេលចាប់ផ្តើមរហូតដល់ពេលបញ្ចប់ ដែលបានដាក់ចេញនូវគម្រោងនេះដោយអនុលោមតាមតម្រូវការនិងមធ្យោបាយរបស់ប្រទេសនោះ ឱ្យបានទាន់ពេលវេលា។ ក្រុមហ៊ុន J & L នឹងព្យាយាមធ្វើឱ្យមានតម្លៃសមរម្យក្នុងការទិញខុនដូ ដែលជាគោលបំណងដ៏សំខាន់តាមរយៈការបញ្ចុះតម្លៃតាមដែលអាចធ្វើទៅបាន ទៅតាមតម្រូវការក្នុងស្រុក និងកម្រិតហិរញ្ញវត្ថុ ក៏ប៉ុន្តែទន្ទឹមនឹងនេះយើងនៅតែរក្សាគុណភាពខ្ពស់នៃខុនដូដែលបានសាងសង់រួចរាល់ដែរ។ ក្រុមហ៊ុន J & L នឹងផ្តល់នូវដំណោះស្រាយ “ជាកញ្ចប់” ដោយសហការជាមួយធនាគារបរទេសទៅក្នុងភាពជាដៃគូដើម្បីផ្តល់កម្ចីទិញផ្ទះ “ដោយគ្មានភាពស្មុគស្មាញ”ដល់អថិតិជន និងវិនិយោគិន ដែលបានទិញយូនីតក្នុងគម្រោង Sky Tree។ អថិតិជនក្នុងស្រុកនិងក្រៅស្រុកគ្រាន់តែបង់ប្រាក់ដំបូងចំនួន 10% នៃតម្លៃសរុប។ ហើយអាចទទួលបានហិរញ្ញវត្ថុ ៧០%សម្រាបនៃការទូទាត់នៅសល់។ការផ្តល់ហិរញ្ញប្បទាននេះគឺមានរយៈពេលរហូតដល់ទៅ 15 ឆ្នាំ។ Sky Tree Condominium យូនីត គឺតម្លៃចាប់ពី ៨៩.៤៤០ ដុល្លារតែប៉ុណ្ណោះ។ លោក Simon ដែលជាស្ថាបនិកក្រុមហ៊ុន J & L មានបំនងធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់អ្នកដែលរស់នៅរាជធានីភ្នំពេញកាន់តែប្រសើរឡើងតាមរយៈការណែនាំពីផ្នែកនិងសម្ភារបច្ចេកវិទ្យាទំនើបដែលបាននាំចូលពីបរទេស ដូចជាសម្ភារមិនប៉ះពាល់ដល់បរិស្ថាន ស៊ុមបង្អួចមិនចូលខ្យល់ ស៊ុមបង្អួចកញ្ចក់ដែលមានច្រើនពណ៌ដូចធម្មជាតិជាដើម។ល។
ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominium
ក្រុមហ៊ុន J&L ចង់ក្លាយទៅជា “កាតាលីករ” ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឱ្យបានឆាប់រហ័សទៅក្នុងទីផ្សារពិភពលោកសម្រាប់ការវិនិយោគលើវិស័យអចលនទ្រព្យ ហើយកំពុងទាក់ទង ភាគីសំខាន់ៗក្នុងទីផ្សារមួយចំនួនដើម្បីរួមបញ្ចូលជំនាញក្នុងតំបន់របស់ពួកគេ និងធ្វើឱ្យទីផ្សារក្នុងរាជធានីភ្នំពេញទៅកាន់បណ្តាញដ៏ធំៗរបស់ខ្លួន។ ក្រុមហ៊ុន J & L ក៏ធ្វើការយ៉ាងយកចិត្តទុកដាក់ទៅលើសុវត្តិភាពនិងសេចក្តីសុខដោយសហការជាមួយក្រុមហ៊ុនកំពូលMCC International Corporationមកពីទីក្រុងប៉េកាំង។ C.E.O និងក្រុមគ្រួសាររបស់លោកក៏នឹងមករស់នៅក្នុងខនដូនេះនៅពេលដែលគម្រោងចប់រួចរាល់។ការសាងសង់បានចាប់ផ្ដើមនិងកំពុងបន្តរហើយនៅខណ្ឌឫស្សីកែវ។ លោក Sun Qingdong អនុប្រធាននៃក្រុមហ៊ុន MCC International Corporation Ltd បានមានប្រសាសន៍បន្ថែមទៅកាន់សន្និសិទថា ”ក្រុមហ៊ុន MCC បានជាប់ចំណាត់ថ្នាក់លេខ ៣២៦ ក្នុងចំណោមក្រុមហ៊ុនចំនួន ៥០០ លើពិភពលោក និងស្ថិតក្នុងចំណាត់ថ្នាក់ទី១០ នៅក្នុងក្រុមហ៊ុនម៉‌ៅការចំនួន២២៥ លំដាប់ខ្ពស់លើពិភពលោកនៃកំណត់ត្រាព័ត៌មានវិស្វកម្ម។ និងសាងសង់សំណង់ដ៏រឹងមាំតាមបែបវិស្វកម្មនៅជុំវិញពិភពលោក។ ក្រុមហ៊ុន MCCI មានការិយាល័យសាខា បុត្រសម្ព័ន្ធនិងតំណាងនៅអាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អាហ្រ្វិក អាមេរិកខាងត្បូង ។ល។ក្រុមហ៊ុន MCCI មានមោទភាពក្នុងការផ្តល់ជូននូវជំនាញវិស្វកម្ម សំណង់ និងការគាំទ្រយុទ្ធសាស្ត្រជារួមសម្រាប់ក្រុមហ៊ុន J & L Property Development Co. Ltd ដែលជាគម្រោងបច្ចុប្បន្ននិងអនាគតនៅប្រទេសកម្ពុជា”។ ជាមួយការគាំទ្រយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន MCCI Corporation ការសាងសង់បានចាប់ផ្តើមឡើងនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អស់រយៈពេលជាយូរមកហើយ មុនពេលប្រកាសដាក់លក់។ ដំណាក់កាលទី១ នឹងត្រូវបានបញ្ចប់នៅត្រឹមឆ្នាំ២០១៩ ហើយត្រៀមសម្រាប់ការប្រគល់ជូនអតិថិជន។ លោក Melvin Baroga ប្រធាននាយកដ្ឋាននៃផ្នែករចនានៃក្រុមហ៊ុន Urban Architecture Co., Ltd បានប្រាប់ឲ្យដឹងថា ”ការរចនានៃ Sky Tree ខុនដូនេះត្រូវបាន ប្រាថ្នាយ៉ាងខ្លាំងក្នុងការបង្កើតចំណាប់អារម្មណ៍ដែលជាគំរូអស្ចារ្យស្ថាបត្យកម្ម។ បានបង្កើតបន្ទាត់កាត់កែងដែលបានពង្រីកពីវេទិកានេះឡើងទៅដំបូល មានភាពតភ្ជាប់នៃឧត្តមភាពមួយពីអគារជុំវិញនោះ។ ការរួមបញ្ចូលគ្នា ដើម្បីភាពរឹងមាំនៃការរចនាដោយផ្ដេកនិងបញ្ឈរត្រូវបាន បង្កើតទម្រង់ rectilinear មួយដែលបង្ហាញថាស្ថិរភាពនិងការអចិន្ត្រៃយ៍” ។ skytreePC2 “លោកអ្នកអាចមើលឃើញទេសភាពរាជធានីភ្នំពេញទាំងមូល។ ជាពិសេសភាគច្រើននៃបរិវេណអគារទាំងមូលទុកសម្រាប់កន្លែងសាធារណៈជាច្រើនទៀតដូចជា សួនច្បារលើដំបូល កន្លែងចុះចតឧទ្ធម្ភាគចក្រ គ្លីនិក Sky bar កន្លែងហាត់ប្រាណ ស្ប៉ា កន្លែងលក់ទំនិញយីហោល្បីៗលំដាប់ថ្នាក់អន្តរជាតិ ចំណតរថយន្តគ្រប់គ្រាន់ អគារអាជីវកម្ម និងកន្លែងផ្សេងៗជាច្រើនទៀត” លោក Baroga បានបន្ថែម ”។ ទោះបីជាក្រុមហ៊ុនJ&Lជាគម្រោងដំបូងនៅកម្ផុជាក៏ដោយក៏គម្រោងក្រុមហ៊ុននេះនឹងបន្តរមានអ្វីជាច្រើន ផ្តល់ជូន។
ពត៌មានបន្ថែមអំពីគម្រោង: Sky Tree Condominium
 

Comments