+855 92 92 1000
Logo
ដំណើរទស្សនកិច្ចវិនិយោគិនទៅកាន់ទឹកដីឱកាសនិយម៖ សំណួរ & ចំលើយ ជាមួយលោក Edmond Lim Yao Zen
Updated on: June 6, 2022, 5:04 p.m.
Published on: August 10, 2016, 4:05 a.m.
Realestate News

ដំណើរទស្សនកិច្ចវិនិយោគិនទៅកាន់ទឹកដីឱកាសនិយម៖ សំណួរ & ចំលើយ ជាមួយលោក Edmond Lim Yao Zen


Edmond Lim Yao Zenនាយកផ្នែកគម្រោងប្រចំាកម្ពុជារបស់ក្រុមហ៊ុន Absolute Division of PropNex Realty Pte Ltd លោក Edmond Lim Yao Zen បានធ្វើការនំាយកអ្នកវិនិយោគមកពីប្រទេសសិង្ហបុរី និងជុំវិញប្រទេស ដើម្បីធ្វើការស្រាវជ្រាវអំពីឱកាសនិយមក្នុងការវិនិយោគក្នុងវិស័យអចលនទ្រព្យ។

ជាមួយបទសំភាសន៍ផ្តាច់មុខរបស់ Realestate.com.kh ជាមួយលោក Edmond ដែលកំពុងតែធ្វើការស្វែងយល់អំពីអចលនទ្រព្យនៅក្នុងតំបន់ជាមួយនឹងដំណើរទស្សនកិច្ចវិនិយោគិន ដើម្បីទទួលយកការយល់ឃើញអំពីមតិផ្ទាល់នៃទីផ្សារអចលនទ្រព្យបច្ចុប្បន្នរបស់ប្រទេសកម្ពុជា ពីអតីតកាល បច្ចុប្បន្ន និងអនាគត... ១) រៀបរាប់អំពីខ្លួនអ្នក បទពិសោធន៍ និងទំនាក់ទំនងជាមួយប្រទេសកម្ពុជា?

ខ្ញុំចាប់ផ្តើមអាជីពក្នុងវិស័យអចលនទ្រព្យបាន១៧ឆ្នំាហើយក្នុងប្រទេសសិង្ហបុរី នៅពេលនោះការងាររបស់ខ្ញុំមាននាទីជាភ្នាក់ងារ អចលនទ្រព្យធម្មតា ដូចជាអ្នកលក់ ឬអ្នកគ្រប់គ្រងអចលនទ្រព្យ ក៏ដូចជាការទិញលក់សណ្ឋាគារជាដើម។ ខ្ញុំមកកាន់ ប្រទេសកម្ពុជាក្នុង២០១២ ដោយមានការជម្រុញឲ្យមកកាន់ទីនេះដោយមិត្តល្អរបស់ខ្ញុំលោក Tan Teck Kee នាយកជាន់ខ្ពស់ របស់ក្រុមហ៊ុនWorldbridge Land។

ហើយទំនាក់ទំនងល្អជាមួួយប្រទេសកម្ពុជាចាប់ផ្តើមពីពេលនោះមក។

ខ្ញុំនៅជាមួយក្រុមហ៊ុន Jones Lang LaSalle សិង្ហបុរីនៅពេលនោះ ហើយយើងចាប់ផ្តើមបង្កើតព្រឹត្តិការណ៍ធំមួយមានចំណងជើងថា "Cambodia Real Estate Night."។ ព្រឹត្តិការណ៍នៃការវិនិយោគយប់នោះប្រារព្ធឡើងក្នុងឆ្នាំ 2013 នៅសណ្ឋាគារសូហ្វីតែល និងត្រូវបានរៀបចំរួមគ្នាជាមួយក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប។ យើងមាន 200 ភ្ញៀវដែលបានចូលរួមក្នុងព្រឹត្តិការណ៍នោះ។

សព្វថ្ងៃខ្ញុំនៅជាមួយ PropNex (ក្នុងភាពជាដៃគូជាមួយ JLL) នៅក្នុងការគ្រប់គ្រងការលក់នៃគម្រោងដៃគូទាំងអស់នៅក្នុងប្រទេសកម្ពុជា។ ក្រៅពីបណ្តុះបណ្តាការលក់នៃភ្នាក់ងារលក់របស់យើងទាំងអស់អំពីប្រទេសកម្ពុជាខ្ញុំបានចូលរួមជាវាគ្មិននៅក្នុងព្រឹត្តិការណ៍នៃសណ្ឋាគារនានា (ទីផ្សារការវិនិយោគកម្ពុជា) នៅជុំវិញតំបន់នេះផងដែរ។

២) តើរយៈពេលប៉ុន្មានហើយដែលអ្នកប្រលូកជាមួយវិស័យអចលនទ្រព្យកម្ពុជា ហើយមានលទ្ធភាពដូចម្តេច? ចាប់តំាងពីឆ្នំា ២០១២ ខ្ញុំបានធ្វើដំណើរទៅកាន់ក្រុងភ្នំពេញជារៀងរាល់ខែ។

ជាមួយអ្នកវិនិយោគអចលនទ្រព្យ ខ្ញុំបាននាំយកទស្សនវិស័យអាជីវកម្មផ្សេងទៀតជាជាងគ្រាន់តែជាការវិនិយោគអចលនទ្រព្យទៅឱ្យអតិថិជននៅរាជធានីភ្នំពេញ និងជួយពួកគេក្នុងការវិនិយោគនៅក្នុងប្រទេសនេះ។ ពីរឆ្នាំដំបូងខ្ញុំមានការលំបាកច្រើនជាងការទទួលបានផល វិនិយោគិនមកកាន់ទីនេះដោយមានភាពក្រែងរអែងមិនទុកចិត្ត ប្រទេសនេះដោយផ្អែកលើសក្តានុពលនៃការកង្វះខាតសេដ្ឋកិច្ចរបស់ប្រទេសនេះ និងប្រវត្តិសាស្រ្តផ្សេងៗ។ នៅឆ្នាំ 2016 វាមានភាពកាន់តែប្រសើរឡើង...

edmond investor tour 3 ៣) រៀបរាប់អំពីដំណើរទស្សនៈកិច្ចរបស់វិនិយោគិន? អ្វីជាកត្តាលើកទឹកចិត្ត ហើយតាមអ្នកប្រតិបត្តិតាមវិធីណា? ខ្ញុំជឿជាក់នៅក្នុងការអប់រំរបស់អ្នកវិនិយោគិនអំពីប្រទេសមួយនេះដំបូងគេបំផុត។

ខ្ញុំមិនគ្រាន់តែនិយាយអំពីលក្ខណៈសម្បត្តិដើម្បីឱ្យពួកគេមកកាន់ទីនេះតែប៉ុណ្ណោះទេ  ខ្ញុំបានចែករំលែកជាមួយនឹងពួកគេអំពីសេដ្ឋកិច្ចប្រជាជនវប្បធម៍ និងគំនិតរបស់ខ្ញុំអំពីអនាគតសក្តានុពលនៃអ្វីដែលប្រទេសនេះអាចផ្លាស់ប្តូរទៅបាន។ ខ្ញុំបានចំណាយពេលវេលាជាមួយពួកគេនៅក្នុងប្រទេសកម្ពុជា ផ្តល់ភាពរីករាយដូចការដើរទិញឥវ៉ាន់, ការបរិភោគអាហារនៅក្នុងភោជនីយដ្ឋានក្នុងស្រុក ស្ប៉ា និងជំរុញឱ្យពួកគេដើម្បីរួមចំណែកក្នុងការងារសប្បុរសនៅក្នុងប្រទេសផងដែរ។ ពួកគេពិតជាបានយល់ដឹងបន្ថែមទៀតបន្ទាប់ពី ៤ថ្ងៃ៣យប់ដំណើរទស្សនកិច្ចមួយនេះ។ រយៈកាលកន្លងមកភ្ញៀវចាស់ៗរបស់យើងបានណែនំាទៅកាន់វិនិយោគិនផ្សេងទៀតមកកាន់ប្រទេសនេះផងដែរ។

edmond investor tours2៤) ហេតុអ្វីមកកាន់ប្រទេសកម្ពុជា ហើយមានប្រយោជន៍សម្រាប់វិនិយោគិន?

វិនិយោគិនមួយចំនួនមិនចាំបាច់មានបទពិសោធទស្សនាប្រទេសកម្ពុជាដោយផ្ទាល់នោះទេ មើលចំនួនអ្នកធ្វើដំណើរមកកាន់ប្រទេសនេះគឺពិតជាបានបង្ហាញពួកគេយ៉ាងច្បាស់។ សំណើមួយចំនួន ពួកគេចង់ធ្វើដំណើរទស្សនកិច្ចដើម្បីស្វែងយល់ទីផ្សារមួយនេះដោយផ្ទាល់មុនពេលពួកគេមកវិនិយោគដោយវាអាស្រ័យទៅលើបុគ្គលនីមួយៗ។

៥)ហេតុអ្វីប្រទេសកម្ពុជាជាប្រទេសដែលមានភាពទាក់ទាញក្នុងវិស័យទីផ្សារ អចលនទ្រព្យ ក្នុងគំនិតមួយនេះ?

កម្ពុជាសម្រាប់ខ្ញុំគួរឱ្យរំភើបមែនទែនចាប់តាំងពីឆ្នាំ ២០១២ ជំនឿជាក់យ៉ាងខ្លំាងរបស់ខ្ញុំការជម្រុញទឹកចិត្តយ៉ាងសម្ប់ើមស្ថិតនៅក្នុងបេះដូងរបស់ខ្ញុំ។

ទីផ្សារអចលនទ្រព្យនៅកម្ពុជាមានតម្លាភាពកាន់តែច្រើនបើប្រៀបធៀបទៅនឹងប្រទេសមីយ៉ាន់ម៉ា វៀតណាម ឬឡាវ បើយើងធ្វើការប្រៀបធៀបទីផ្សារកំពុងអភិវឌ្ឍន៍។ ហើយបើយោងតាមសន្ទស្សន៍ការកើនឡើងវិនិយោគផ្ទាល់ពីបរទេសរបស់របស់ប្រទេសជាសមាជិកអាស៊ាន គឺថាម្ពុជាមានការកើនឡើងខ្ពស់ជាងគេ ០.០៤៩ 0,049 ហើយសិង្ហបុរីនៅលេខរៀងទី២០.០៤៧ ។

សូម្បីតែចំនួនប្រជាជនរបស់ខ្លួនគឺមិនមានកម្រិតខ្ពស់បំផុតនោះទេនៅក្នុងតំបន់ ការវិនិយោគផ្ទាល់ពីបរទេសដែលបានចូលមកក្នុងប្រទេសនេះគឺជាភាពជោគជ័យយ៉ាងខ្លាំងសម្រាប់វិនិយោគិន។ លើសពីនេះទៀតប្រទេសនេះអនុញ្ញាតឱ្យជនបរទេសដែលជាកម្មសិទ្ធិ 100% កាន់កាប់ភាគហ៊ុន និង សាជីវកម្ម  ដែលជាប្រយោជន៍យ៉ាងខ្លាំងដល់សហគ្រិនជនបរទេសផងដែរ។

edmond investor tours៦) នៅក្នុងគំនិតផ្ទាល់របស់អ្នក អ្វីជាដំណើរការដើម្បីធ្វើដំណើរចូលទៅផ្សារអចលនទ្រព្យកម្ពុជាសម្រាប់ជំហានបន្ទាប់? ខ្ញុំជឿថាប្រទេសនេះគួរតែបង្កើនស្តង់ដាវិជ្ជាជីវៈនៃឧស្សាហកម្មអចលនទ្រព្យទាំងមូល។ បន្ទាប់មកប្រសិទ្ធិភាព និងវិជ្ជាជីវៈអាចបំពេញទីផ្សារមានការលូតលាស់ខ្លាំង  ជាពិសេសឥឡូវនេះជាមួយនឹងការហូរចូលនៃវិនិយោគិនបរទេស។ ទោះបីជាមានការផ្គត់ផ្គង់កើនឡើងយ៉ាងសម្បើមនៅក្នុងឆ្នាំ ២០១៨ ធ្វើឲ្យខ្ញុំមានការជឿជាក់ថារដ្ឋាភិបាលកំពុងស្វែងរកនិងការបើកទីផ្សារឧស្សាហកម្មកាន់តែច្រើន និងវិស័យអាជីវកម្មផ្សេងទៀតដើម្បីលើកកំពស់ស្តង់ដារសេដ្ឋកិច្ចរបស់ប្រទេសនេះទៅមុខកាន់កម្រិតខ្ពស់មួយទៀត។

អ្នកអាចមើលឃើញពីការវិនិយោគផ្ទាល់ពីបរទេសមកពីប្រទេសចិន ជប៉ុន តៃវ៉ាន់និងផ្សេងទៀតថានឹងមានអ្នកជំនាញបរទេសកាន់តែច្រើនបានផ្លាស់ប្តូរទិសដៅការវិនិយោគមកកាន់ប្រទេសនេះ។ យើងត្រូវការហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះសម្បែងដើម្បីបំពេញតម្រូេះការសម្រាប់មនុស្សទាំងនោះ។

"យើងមិនអាចរង់ចាំសម្រាប់ទាល់តែមានតម្រូវការចូលមក បន្ទាប់មកទើបចាប់ផ្តើមបង្កើតការផ្គត់ផ្គង់នោះទេ យើងត្រូវតែត្រៀមខ្លួនសម្រាប់វារួចជាស្រេច"

៧)តើមានមតិរិះគន់អ្វីដែលអ្នកទទួលបានពីអ្នកអ្នកដ៏ទៃអំពីការចូលរួមដំណើរទស្សនៈកិច្ចរបស់ក្រុមវិនិយោគិន? They always say that they didn't expect Cambodia to be so attractive and that they enjoyed every moment of the itinerary I planned. They thought of the past where you might get bombed, gunned or other things related to the past conflict here. But instead, I show them my healthy legs and my ballooned belly from all the delicacies I have eaten in the country. Now a lot of them have also registered with me to visit Siem Reap and the beautiful beaches in Sihanoukville...

ពួកគេតែងតែនិយាយថាពួកគេមិនរំពឹងថាកម្ពុជានឹងមានភាពទាក់ទាញដូច្នេះនោះទេ ហើយថាពួកគេបានរីករាយគ្រប់ពេលនៃគម្រោងរបស់ខ្ញុំ។ ពួកគេបានគិតពីពេលកន្លងមកដែលជាកន្លែងដែលអ្នកអាចទទួលបានការប្រទាញប្រទង់នៃសង្គ្រាម ការឬអ្វីផ្សេងទៀតដែលធ្លាប់កើតមកនៅទីនេះ។ ប៉ុន្ដែខ្ញុំបានបង្ហាញពួកគេពីរូបរាងដ៏មានសុខភាពល្អរបស់ខ្ញុំ ខ្ញុំញុំាអាហារគ្រប់គ្រាន់នៅក្នុងប្រទេសនេះ។ ឥឡូវនេះពួកគេបានចុះឈ្មោះយ៉ាងច្រើនជាមួយដំណើរទស្សនាទៅកាន់ខេត្តសៀមរាប និងឆ្នេរសមុទ្រស្រស់ស្អាតនេះនៅក្នុងខេត្តព្រះសីហនុ ...

ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជា!  

Comments