+855 92 92 1000
Logo
ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត  តាម ទូរទស្សន៍ Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: July 20, 2016, 10:56 a.m.
Realestate News
Property Buyers & Sellers Advice

ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត តាម ទូរទស្សន៍ Realestate.com.khTV


ក្នុងពេលថ្មីៗ Century 21 Cambodia បានសម្ភោធរបាយការណ៍ទីផ្សារខុនដូរបស់ខ្លួននៅ សណ្ឋាគារ Raffles Hotel Le Royal នៅភ្នំពេញ ដែលមានការចូលរួមពីដៃគូផ្សេងៗវិនិយោគិន និងអ្នកគ្រប់គ្រង ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ ទូទាំងប្រទេស។

នៅក្នុងសន្ទរកថារបស់លោក គុយ វ៉ាត ជាប្រធានក្រុមហ៊ុន Century 21 Cambodia បានសំដែងភាពរីក រាយដល់ក្រុមហ៊ុន Realestate.com.kh និងថ្លែងអំណរគុណចំពោះ Realestate.com.kh ដែលបានសហការយ៉ាងល្អជាមួយ Century 21 Cambodia ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។

លោក វ៉ាត លើកឡើងថា នេះជាភាពរីករាយដែល Century 21 Cambodia បានប្រឹងប្រែងធ្វើការយ៉ាងល្អជាមួយ Realestate.com.kh។

លោកបានបន្ថែមថា “ខ្ញុំគិតថា Realestate.com.kh ជាក្រុមហ៊ុនល្អមួយនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន បានដើរតួយ៉ាង សំខាន់ក្នុងការអភិវឌ្ឍន៍ ជាពិសេសនៅក្នុងវិស័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ” ។

លោកក៏បានលើកឡើងថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែរីកចម្រើនទៅបាន គឺអាស្រ័យទៅលើអ្នកពាក់ព័ន្ធនៅក្នុងទីផ្សារមួយនេះចេះរួបរួមគ្នា សហការគ្នាឲ្យបានល្អរួមមានអ្នកអភិវឌ្ឍន៍អ្នកសាងសង់ និងភ្នាក់ងារអចលនទ្រព្យ ទាំងអស់។

ជាក់ស្តែងមាន , Realestate.com.kh គឺជាក្រុមហ៊ុនធ្វើការផ្សព្វផ្សាយទីផ្សារតាម  អនឡាញ ដែលធ្វើការផ្សព្វផ្សាយ ពីអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជាហើយ Realestate.com.kh ក៏មានប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅក្នុងទីផ្សារ អន្តរជាតិ នោះបើតាមអ្វីដែលលោក វ៉ាតបាលើកឡើង។

Century 21 Cambodia គឺជាម្ចាស់ ផ្តាច់មុខនៃ Century 21 Trademark & Systems នៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh ជាដៃគូផ្លូវការនៃគេហទំព័រអចលនទ្រព្យអនឡាញនៅកម្ពុជារបស់ Century 21 Cambodia និង បានសហការយ៉ាងសកម្ម និងគាំទ្រជាមួយ Century 21 Cambodia ក្នុងការនាំយកវិស័យអចលនទ្រព្យកម្ពុជា ទៅទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ។ ដោយធ្វើដូច្នេះ Realestate.com.kh បានបង្កើនទំហំនៃការផ្សព្វផ្សាយអចលនទ្រព្យនៅកម្ពុជាដល់វិនិយោគិននៅទូទាំងប្រទេសកម្ពុជា និងពិភពលោក។

ហើយបច្ចុប្បន្ន  Century 21 Cambodia កំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្កើតបណ្តាញទៅអន្តរជាតិ   សម្រាប់អ្នកវិនិយោគ និងទីភ្នាក់ងារអចលនទ្រព្យ ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាឈានលដល់ទីផ្សារអន្តរជាតិ។ Century 21 Cambodia មានដៃគូនៅទូទាំងពិភពលោកចំនួន 78 ប្រទេសហើយ Century 21 Cambodia នាពេលបច្ចុប្បន្នបង្កើនទំនាក់ទំនាក់ឲ្យបានច្រើន ដើម្បីនាំឲ្យមានលំហូរឱកាសវិនិយោគថ្មីក្នុងទីផ្សារកម្ពុជា។ លោក វ៉ាត ជឿជាក់ថាទំនាក់ទំនងរឹងមាំរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនទ្រព្យយើងអាចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារមួយនេះ។

លោកជឿជាក់ថាក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ធំរយៈពេលវែងនឹងបែរមកធ្វើការជាមួយនឹងភ្នាក់ងារអចលនទ្រព្យវិញនៅពេល ភ្នាក់ងារកាន់តែរីកចម្រើន និងប្រកបដោយភាពច្នៃប្រឌិត។

លោក  វ៉ាត បានបញ្ចាប់យ៉ាងខ្លីថា "ភាពជោគជ័យប្រហែលជាមិន កើតឡើងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្ដែបើយើងជាដៃគូរជាមួយក្រុមហ៊ុនត្រឹមត្រូវមានការសហការគ្នាល្អ  ហើយប្រឹងប្រែងជាមួយគ្នានោះនឹងទទួលបានជោគជ័យនៅក្នុងពេលខាងមុខ"។

ស្វែងរក វីដេអូបន្ថែមទៀតពីរបាយការណ៍ខុនដូររបស់ Century 21 : លោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃ Century 21 Mekong និង លោក Seraj Sutton នាយកនៃ Global Strategic Business Development at Century21 Cambodia

 

Comments