+855 92 92 1000
Logo
ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនអំពីប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT)ទីក្រុងភ្នំពេញ
Updated on: June 7, 2022, 4:00 a.m.
Published on: September 6, 2016, 7:05 a.m.
Realestate News

ការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនអំពីប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT)ទីក្រុងភ្នំពេញ


Inner-City Train System in Phnom Penh យោងទៅតាមការសែតខ្មែរថាម (Khmer Times) ដែលបានចេញក្នុងពេលថ្មីៗនេះ បង្ហាញថា បន្ទាប់ពីការសិក្សាលើភាពជោគជ័យរបស់គម្រោងអស់រយៈពេលមួយឆ្នាំដោយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) រាជរដ្ឋាភិបាលកម្ពុជាគឺកំពុងស្វែងរកថវិកាចំនួន៨០០លានដុល្លារ ដើម្បីចាប់ផ្តើមការអភិវឌ្ឍន៍លើប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT) សម្រាប់រាជធានីភ្នំពេញ។

ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT) គឺជាដំណើរការស្វ័យប្រវត្តិមួយ ដែលមានប្រព័ន្ធដឹកជញ្ជូន ដោយមិនមានអ្នកបញ្ជារ ធ្វើដំណើរលើផ្លូវរថភ្លើង។ យាន្តភាគច្រើនមានកង់កៅស៊ូ ប៉ុន្តែប្រព័ន្ធមួយចំនួនមានកង់ដែក។ វាជាប្រព័ន្ធមួយស្រដៀងគ្នាទៅនឹងរថភ្លើងលើអាកាស (SkyTrain) រថភ្លើង អគ្គិសនី ឫប្រព័ន្ធផ្លូវរថភ្លើងទោល អាស្រ័យទៅតាមការរចនាឡើង។

“ឆ្លងកាត់តាមការវាយតម្លៃ ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT)ជាប្រព័ន្ធមួយមានភាពចល័តបំផុតទាក់ទងនឹងប្រព័ន្ធ geometric design ក្នុងចំណោមជម្រើសផ្សេងៗទៀតដូចជាផ្លូវរថភ្លើងក្រោមដី ផ្លូវរថភ្លើងទោល ផ្លូវរថភ្លើងអគ្គិសនី (light rail transit/ tramway)” នេះបើតាមលោក Hideaki Wase ជាទីប្រឹក្សាផ្នែកដឹកជញ្ជូនទីក្រុងនៅអង្គការ JICA កម្ពុជា។

លោករដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបាននិយាយកាលពីដើមសប្តាហ៍នេះថា “រដ្ឋាភិបាលគឺកំពុងពិចារណាថាតើគម្រោងនេះនឹងចាប់ផ្តើមដោយក្រុមហ៊ុនឯកជន ឫចាប់ដៃគូជា មួយក្រុមហ៊ុនផ្សេងទៀត។”

ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT)ភ្នំពេញនឹងមានប្រព័ន្ធដឹកជញ្ជូនដោយអគ្គិសនី ដែលអាចផ្ទុកអ្នកដំណើរអតិបរមាប្រមាណ ៣០ នាក់ និងមានសមត្ថភាពល្បឿនរត់រហូតដល់ ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT) នឹងអាចធ្វើដំណើរឆ្លងកាត់តាមផ្លូវតូចៗនៅក្នុងរដ្ឋធានីសង្ឃឹមថានេះជាមធ្យោបាយកាត់បន្ថយបញ្ហាដឹកជញ្ចូននាពេលបច្ចុប្បន្ន ក៏ដូចជាការកាត់បន្ថយការកកស្ទះចរាចរ ហើយនឹងជួយជម្រុញឲ្យប្រព័ន្ធដឹកជញ្ជូនសាធារណៈឲ្យកាន់តែមានប្រសិទ្ធិភាពនិងតំលៃសមរម្យ ។ ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT) ត្រូវបានគេចាត់ទុកជាមធ្យោបាយក្នុងការចូលរួមថែរក្សាបរិស្ថានទីក្រុង ដោយសារ វាអាចប្រើប្រាស់ប្រេងឥន្ធនៈ និងបញ្ចេញឧស្ម័នកាបោនតិចជាងមធ្យោបាយដឹក ជញ្ជូនផ្សេងៗក្នុងទីក្រុង។

រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT) នេះនឹងតភ្ជាប់ផ្លូវពី ព្រលានយន្តហោះ អន្តរជាតិភ្នំពេញទៅកាន់កណ្តាលទីក្រុង។

លោករដ្ឋមន្រ្តី បានកត់សម្គាល់ដែរថា ប្រព័ន្ធផ្លូវរថភ្លើងដឹកញ្ជូនស្វ័យប្រវត្តិ(AGT) នេះនឹង ដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០២៣  ក្នុងរាជធានីភ្នំពេញ នៅពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីហ្គេម។

ទាក់ទងនឹងការកកស្ទះចរាចរ ដែលជាបញ្ហាចោតនាពេលបច្ចុប្បន្ននេះ នៅក្នុងរាជធានីភ្នំពេញសម្រាប់អ្នកធ្វើដំណើរទៅមកព្រលានយន្តហោះអន្តរជាតិ។ ការប្រកាសអំពីការសិក្សាគម្រោងថ្មីនេះ ជាជំហានយ៉ាងសំខាន់ ឆ្ពោះទៅមុខសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាពនៃទីក្រុង។

សិក្សាបន្ថែមអំពី ស្ថានភាពបច្ចុប្បន្ន និងការប្រឈមនៃហេដ្ឋារចនាសម្ព័ន្ធរបស់ទីក្រុងភ្នំពេញ ជាមួយកម្មវិធី     Realestate. com.khTV!

 

Comments