+855 92 92 1000
Logo
វិស័យឧស្សាហកម្មនៃទីផ្សារអចលនទ្រព្យ ជួបជាមួយលោកសឹុង ស៊ីណាក្នុងកម្មវិធី Realestate.com.khTV
Updated on: June 6, 2022, 5:06 p.m.
Published on: June 14, 2016, 3:50 a.m.
Realestate News

វិស័យឧស្សាហកម្មនៃទីផ្សារអចលនទ្រព្យ ជួបជាមួយលោកសឹុង ស៊ីណាក្នុងកម្មវិធី Realestate.com.khTV


ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថាជាប្រទេសលេចធ្លោក្នុងផ្នែកទីផ្សារពាណិជ្ជកម្មអចលនទ្រព្យនៅឆ្នាំ ២០១៦ ដែលបានបង្ហាញនៅក្នុងរបាយការណ៍ ដួចជា the Knight Frank Asia Pacific Prime Office ប្រចាំឆ្នាំ ២០១៦។ រហូតដល់ពេលបច្ចុប្បន្នទំហំនៃអាជីវកម្មត្រូវបានគេមើលឃើញពីតម្រូវការដ៏ច្រើនបំផុតសម្រាប់ការធ្វើវិនិយោគទុននៅក្នុងប្រទេស ពិសេសពីប្រទេសដទៃដែលមើលឃើញពីអត្ថប្រយោជន៍នៃសមាហរណកម្មសេដ្ឋកិច្ច អាស៊ានដែលមានប្រទេសកម្ពុជាជាសមាជិក។ លោក សឹុង ស៊ីណា ជាប្រធានផ្នែកវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន ប៊ុណ្ណា រៀធី គ្រុប (Bonna Realty Group) មាន ប្រសាសន៍នៅក្នុងការធ្វើបទបង្ហាញមួយក្នុងសន្និសិទ្ធិស្តីអំពី ទីផ្សារអចលនទ្រព្យ និងទស្សនៈវិស័យ ថ្ងៃ អនាគតREMOC)ឆ្នាំ២០១៦ ថា “ថ្វីបើមានប្រហែលជា ១៥០ រោងចក្របានបិទ ទ្វាក្នុងប្រទេសក ម្ពុជានៅឆ្នាំ២០១៥ ក៏នៅមានជាង ៥០០ រោងចក្រកំពុងដំណើរការដែលត្រូវប្រើប្រាស់ទំហំដីប្រមាណជា ៥,០០០,០០០ ម៉ែត្រការ៉េនៅក្នុងទីក្រុងភ្នំពេញ”។ នេះគឺជាការពិតដែលថាវិនិយោគិនបរទេស មកពីប្រទេសផ្សេងគ្នា ដូចជាប្រទេសចិន ចក្រភពអង់គ្លេស តៃវ៉ាន់និងហុងកុងបានរកឃើញថា លក្ខណៈសម្បត្តិពាណិជ្ជកម្ម និងការងារ នៅក្នុងប្រទេសនេះលើរោងចក្រវាយនភ័ណ្ឌរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតស្បែកជើង គឺមានតំលៃថោក បើប្រៀប ធៀបទៅនឹងប្រទេសជិតខាង។ នេះគឺ នៅតែជាលក្ខណៈប្រសើរមួយទោះបីជាករណីប្រាក់ឈ្នួលអប្បបរមាឥឡូវនេះបានកើនឡើងដល់ ១៤០ ដុល្លារក្នុងមួយខែទាំងមិនរាប់បញ្ចូលប្រាក់សម្រាប់ អាហារថ្ងៃត្រង់ និងការ ដឹក ជញ្ជូនក៏ដោយ។ លោក ស៊ីណា លើកឡើងថាមានគម្រោងអចលនទ្រព្យឧស្សាហកម្មចំនួន ២.៣០៥ ដែលត្រូវបាន អនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលបាននាំឲ្យមានការកើនឡើង ៣៣.១៤ ភាគរយពីឆ្នាំ ២០១៤ ដែលនាំយកការធ្វើវិនិយោគទុនលើការសាងសង់ ដែលចំណាយទឹកប្រាក់សរុប ៣.៣៨ លានដុល្លារ។ លោក ស៊ីណា បានលើកឡើងដែរថាតំបន់សេដ្ឋកិច្ចពិសេសនេះនឹងដើរតួ យ៉ាងសំខាន់ក្នុងផ្នែកមួយនៅក្នុងពេលអនាគតសម្រាប់ការវិនិយោគអចលនទ្រព្យឧស្សាហកម្ម កន្លែងដ៏សំខាន់មួយដែលមានការអភិវឌ្ឍ នៅក្នុងពេលអនាគតដូចជារោងចក្រនិងឃ្លាំងអាចហៅថាផ្ទះ។ នៅពេលបច្ចុប្បន្នមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣នៅក្នុងប្រទេសកម្ពុជា ដែលសកម្មនិង ៣៤ដែលកំពុងត្រូវបានអនុម័ត។ sungsinabonna (2) តំបន់សេដ្ឋកិច្ចពិសេស ទាំងនេះនឹង នាំមកនូវ ផ្លូវថ្នល់ធំៗ និង ការប្រមូលផ្តុំរាល់អចលនទ្រព្យ ដែលនឹងគោរពតាមបទដ្ឋានអន្ដរជាតិនៅក្នុងលក្ខខណ្ឌនៃការផ្តល់កម្មសិទ្ធិ។ ការដែលមានតំបន់សេដ្ឋកិច្ចពិសេសទាំងនេះនឹងកាន់តែមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដែលនឹងទទួលការវិនិយោគលើសេវាកម្មដូចជា ការបោះចោលសំណល់រាវថាមពលអគ្គិសនី និងការការពារទឹកជំនន់។ នេះធ្វើឱ្យ មានភាពទាក់ទាញយ៉ាងខ្លាំង សម្រាប់វិនិយោគិនបរទេសដែលកំពុងសម្លឹងរកទីទាំងថ្មីសម្រាប់ការប្រតិបត្តិការវិនិយោគទុនរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ទោះជាយ៉ាងណា លោក ស៊ីណា បានព្រមានថាថ្វីបើមានកំណើនយ៉ាងសំខាន់នៅក្នុងទីផ្សារឧស្សាហកម្មនៅឆ្នាំមុនក៏ពិតមែន តែនេះក៏បណ្តាលឱ្យមានការកើនឡើងនូវការប្រកួតប្រជែងផងដែរ។ នេះគឺជាព័ត៌មានមិនចាំបាច់សម្រាប់ភ្នាក់ងារអចលនទ្រព្យទេប៉ុន្តែបានផ្តល់នូវជម្រើសដែលអាចបត់បែនកាន់តែច្រើនសម្រាប់វិនិយោគិន។ នេះក៏បានជួយជម្នះរាល់បញ្ហាប្រឈមសម្រាប់អ្នកនៅក្នុងឧស្សាហកម្មឱ្យកាន់តែមានគំនិតច្នៃប្រឌិតថ្មីនៅក្នុងទីផ្សារ និងជាមធ្យោបាយរបស់ពួកគេ នៅពេលដែលមានការបំពេញតម្រូវការសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលមានសក្តានុពល។ ពិតជាដូចគ្នានៅគ្រប់វិស័យឧស្សាហកម្ម គឺតែងតែមានលទ្ធភាពក្នុងការរីកលូតលាស់ និងចុះអន់ថយទៅវិញ។ ប៉ុន្តែទីផ្សារអចលនទ្រព្យឧស្សាហកម្មកម្ពុជាបង្ហាញឲ្យឃើញថាទោះបីជាដំណើរការត្រូវឆ្លងកាត់ស្ថានភាពលំបាកវានឹងនៅតែជាជម្រើសវិនិយោគមួយដែលមានស្ថេរភាព។ ហើយជាមួយនឹងគោលការណ៍ដែលមានគោលបំណងដើម្បីពង្រឹងល័ក្ខខណ្ឌការងារនិងកម្មករឲ្យងាយស្រួលសម្រាប់អ្នកដែលចង់វិនិយោគលុយជាមួយទីផ្សារអចលនទ្រព្យផ្នែកឧស្សាហកម្ម ត្រូវបានព្យាករណ៍ថានឹងទទួលចំនួនទឹកប្រាក់វិនិយោគទុកច្រើននៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់។
View Industrial Real Estate in Cambodia NOW

Comments