+855 92 92 1000
Logo
បង្កើនគុណភាពអចលនទ្រព្យ​របស់​អ្នកឲ្យលក់​ដាច់​លឿន​ជាង​មុននៅលើគេហទំព័រ Realestate.com.kh
Updated on: June 6, 2022, 9:00 p.m.
Published on: October 26, 2016, 11:47 a.m.
Realestate News

បង្កើនគុណភាពអចលនទ្រព្យ​របស់​អ្នកឲ្យលក់​ដាច់​លឿន​ជាង​មុននៅលើគេហទំព័រ Realestate.com.kh


Horizontal-Ribbon-Editorialproperty-listing

គឺមានភាពងាយស្រួលបំផុតដើម្បីដាក់បញ្ជីអចលនទ្រព្យថ្មីនៅលើ Realestate.com.kh មិនថាអ្នកជាអ្នកលក់ឯកជន ជាម្ចាស់ផ្ទះ ឫក៏ជាភ្នាក់ងារអចលទ្រព្យក៏ដោយ។

ទោះបីជាយ៉ាងណាមានវិធីសាមញ្ញមួយចំនួនដែលអ្នកអាចបង្កើនគុណភាពអចលនទ្រព្យរបស់អ្នក ដូចយើងដឹងស្រាប់ហើយថាអចលនទ្រព្យនៅលើ Realestate.com.kh មានអ្នកចូលមើលយ៉ាងច្រើន។

អចលនទ្រព្យដែលមានព័ត៌មានពេញលេញត្រឹមត្រូវនឹងមានអ្នកចូលមើលច្រើន ហើយនឹងទទួលបានអ្នកចង់ទិញច្រើននោះអ្នកនឹងអាចលក់ដាច់ ឫក៏ជួលអចលនទ្រព្យបានលឿន។

ដើម្បីធានាថាអ្នកស្វែងរកអចលនទ្រព្យនៅលើ Realestate.com.kh ទទួលបានប្រភេទអចលនទ្រព្យដែលមានគុណភាព យើងបានដាក់បង្ហាញអចលនទ្រព្យដោយស្វ័យប្រវត្តិនូវរូបភាពពី ០-១ រូបនៅក្រោមនៃបញ្ជីអចលនទ្រព្យ។ អចលនទ្រព្យមានគុណភាពនឹងមានការចាប់អាម្មណ៍ច្រើននៅក្នុងគេហទំព័ររបស់យើង ហើយនៅពេលមានការស្វែងរកអចលនទ្រព្យទាំងអស់នោះនឹងបង្ហាញនៅលើគេបង្អស់។

គន្លឹះដើម្បីបង្កើនគុណភាពអចលនទ្រព្យ៖
១.ដាក់រូបភាពមានគុណភាពលើសពី៣សន្លឹក៖

អ្នកទិញមូយចំនួននៅឆ្ងាយពីក្រុងភ្នំពេញ ឫបរទេសដែលស្វែងរកអចលនទ្រព្យតាមគេហទំព័រ  Realestate.com.kh គេមិនអាចទៅមើលអចលនទ្រព្យដោយផ្ទាល់បានទេ ឫក៏មានបញ្ហាក្នុងការរកទិសដៅនៅក្នុងទីក្រុង។ ដូច្នេះពួកគេត្រូវពឹងផ្អែកលើរូបថតច្រើនជាងស្វែងរកផ្ទាល់។ ដូចនេះជាការប្រសើរសម្រាប់អ្នក ឬ(ភ្នាក់ងាររអចលនទ្រព្យបស់អ្នក) ត្រូវប្រាកដថារូបថតត្រូវមានគុណភាព និងថតឲ្យបានច្រើនសន្លឹក។ ជាងនេះទៅទៀតក្នុងករណីភាគច្រើនអ្នកប្រើប្រាស់នៅលើ Realestate.com.kh គ្រាន់តែចង់ត្រួតពិនិត្យលើររូបរាងរបស់អចលនទ្រព្យប៉ុណ្ណោះ ប្រសិនបើពួកគេពិតជាចង់មើលអចលនទ្រព្យតាមរូបថត។ មានអចលនទ្រព្យជាច្រើនដែលអ្នកអាចជ្រើសរើសបាននៅលើ Realestate.com.kh សូមបញ្ជាក់ផងដែរថាអ្នកស្វែងរកផ្ទះនឹងមិនខ្ចះខ្ជាយពេលវេលាមើលរូបថតអចលនទ្រព្យដែលមិនមានគុណភាព ឫរូបភាពផ្ទះមានភាពរញ៉េរញ៉ៃ។

pic-improve-listings

  • រូបថតច្រើនកាន់តែល្អ៖ រូបថតមួយសន្លឹកស្មើនឹងនិយាយ១០០០ពាក្យ។ ទិន្នន័យខាងក្នុងរបស់ Realestate.com.kh បង្ហាញថាឱកាសរបស់អ្នកក្នុងការលក់អចលនទ្រព្យអាចកើនដល់៨៥%ប្រសិនអ្នកដាក់រូបថតបញ្ចូលច្រើនជាង៣សន្លឹក។
  • រូបថតពិត៖ មានសារៈសំខាន់ណាស់សម្រាប់រូបថតដែលអ្នកដាក់ចូលជារូបថតអចលនទ្រព្យពិតបា្រកដែលត្រូវលក់ ដែលរូបទាំងនេះនឹងបង្ហាញដល់អ្នកទិញពីលក្ខណៈជាក់ស្តែងរបស់អចលនវត្ថុសម្រាប់លក់។
  • គុណភាពនៃរូបថត៖ ប្រើកាមេរ៉ាសម្រាប់ថតរូប មិនត្រូវប្រើទូរស័ព្ទថតទេ!
  • សំអាតផ្ទះ៖ សំអាចផ្ទះឲ្យបានស្អាតនិងដកចេញរបស់របរដែលរញ៉េរញ៉ៃដើម្បីធ្វើឲ្យមានចន្លោះទំនេរឲ្យបានធំ(តាមជាក់ស្តែង)។
  • ដកចេញសំភារៈផ្ទាល់ខ្លួន និងសំភារៈដាក់តាំង៖ ដកសំភារៈមួយចំនួនចេញដោយសារគ្រប់គ្នាស្រម៉ៃថាសំភារៈរបស់ពួកគេនៅក្នុងផ្ទះនោះមិនមែនរបស់អ្នកទេ។
  • ពន្លឺ៖ ថតរូបនៅពេលថ្ងៃនៅពេលមានពន្លឺគ្រប់គ្រាន់! ធ្វើឲ្យអចលនទ្រព្យមើលទៅដូចជា មានពន្លឺ និងរស់រវើកតាមតែអាចធ្វើទៅបាន។
  • ផ្ទៀងផ្ទាត់រូបថត៖ ថតរូបគ្រប់បន្ទប់ និងព្យាយាមដាក់បញ្ចូលទស្សនីយភាពលក្ខណៈពិសេសមួយដែលធ្វើឲ្យអ្នកមើលចាប់អារម្មណ៍លើអចលនទ្រព្យ។
  • គិតពីមុខងារ៖ ថតយករូបភាពដែលបង្ហាញពីលក្ខណៈមុខងារនៃផ្ទះផងដែរ ឧទាហរណ៍រូបភាពត្រូវបង្ហាញផ្លូវដែលបង្ហាញថាច្រកចូលមានសុវត្ថិភាពល្អ ម៉ាស៊ីនបោកសំលៀកបំពាក់ និងទំហំនៃកន្លែងចតរថយន្តជាដើម។ ទាំងនេះប្រហែលមិនមែនជារូបដែលទាក់ទាញបំផុតនោះទេប៉ុន្តែចំពោះអ្នកទិញ ឫអ្នកជួលវិញរូបទាំងនេះមានគុណតម្លៃដ៏សម្បើម។
  • ដាក់បញ្ចូលរូបថតផ្ដេក៖ ដាក់បញ្ចូលរូបថតច្បាស់និងមានទំហំស្របតាម realestate.com.kh ប្រាកដថារូបភាពទាំងនោះច្បាស់ល្អ។ រូបភាពដាក់បញ្ចូលត្រូវតែជារូបផ្តេកវែងមើលទៅស្អាតទោះបីនៅពេលដាក់ក្នុងវែបសាយក៏ដោយ។ ដូច្នេះសូមកែតម្រូវរូបភាពមុនដាក់បញ្ចូលក្នុងវែបសាយប្រសិនបើរូបភាពដាក់បញ្ចូលនោះបញ្ឈរវែង។
២. ចំណាយពេលសរសេរការពិពណ៌នាអចលនទ្រព្យដែលមានគុណភាព

ផ្តល់ព័ត៌មានឲ្យបានច្រើនបំផុត នៅពេលសរសេរការពិពណ៌នាពីអចលនទ្រព្យ  ត្រូវដឹងថាតើលក្ខណៈពិសេសអ្វីខ្លះដែលអតិថិជនចាប់អារម្មណ៍លើអចលនទ្រព្យរបស់អ្នក។ សូមចងចាំថាមិនត្រូវសរសេរឡើងវិញនូវតម្លៃ និងទំហំនៃអចលនទ្រព្យ ចំនួនបន្ទប់គេង ចំនួនបន្ទប់ទឹក អ៊ីម៉ែល និងលេខទូរស័ព្ទជាដើមនៅក្នុងការពិពណ៌នាពីអចលនទ្រព្យ ដោយសារតែទាំងនេះអាចធ្វើឲ្យមានការច្រឡំ។ 

description-headline-listing-improvement

  • ភាសាអង់គ្លេស និងខ្មែរ៖  ភាសាអង់គ្លេស និងខ្មែរក្នុងទំព័រលើនៃអចលនទ្រព្យ និងរៀបរាប់នៅតាមផ្នែកនីមួយៗឲ្យច្បាស់លាស់។ សូមសរសេរឲ្យងាយយល់ដើម្បីឲ្យអ្នកចូលមើលមានភាពងាយស្រួលអាន។ ដើម្បីឲ្យអចលនទ្រព្យរបស់លោកអ្នកមានអ្នកចូលមើលច្រើនសូមសរសេរភាសាទាំងពីរនៅក្នុងការពណ៌នា។
  • អចលនទ្រព្យរបស់អ្នកមានប្លង់បែបណា៖ ជាប្លង់ទុន ប្លង់រឹង  ប័ណ្ណកម្មសិទ្ធិរួម (Strata Title)? ប្រាប់ទៅអតិថិជននៅក្នុងការពណ៌នានៅក្នុងអចលនទ្រព្យ។
  • លក្ខណៈសម្បត្តិអចលលនទ្រព្យ៖ ប្រសិនបើមានអ្វីពិសេសផ្សេងទៀតសូមរៀបរាប់ឲ្យអស់!
  • បច្ចុប្បន្នអចលនទ្រព្យប្រើធ្វើអ្វី៖ តើអចលនទ្រព្យរបស់លោកអ្នកមានសក្តានុពលអ្វី? តើមានការរឹតបណ្តឹង ឬជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លីអ្វីទេ?
  • ទីតំាងនៅជិតកន្លែងសំខាន់ៗ៖ អចលនទ្រព្យនោះមានទីតាំងនៅជិតតំបន់សំខាន់ៗណាខ្លះតួយ៉ាង៖ សាលារៀន មន្ទីរពេទ្យ ហាងលក់ឥវ៉ាន់ ស្ថាប័នរដ្ឋាភិបាល និងកន្លែងដឹកជញ្ជូនផ្សេងៗ។
  • ការសាងសង់៖ ទីតាំងរបស់អចលនទ្រព្យមានការដ្ឋានកំពុងសាងសង់នៅជិតដែរឫទេ? នៅពេលដែលទីក្រុងសំខាន់របស់កម្ពុជាមើលឃើញថាមានសន្ទុះខ្លាំងលើការសាងសង់អចលនទ្រព្យដែលមិនមានសំឡេងរំខានពីការការដ្ឋានសាងសង់គឺជាលក្ខណៈពិសេសដែលគួរឲ្យទាក់ទាញ។
  • ផ្លូវ៖ តើលក្ខណៈផ្លួវធ្វើដំណើរ និងគុណភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅជិតអចលនទ្រព្យ នោះមានសភាពបែបណា?
  • ការកែកុនឡើងវិញ៖ តើអចលនទ្រព្យមានការកែកុនអ្វីខ្លះទេក្នុងពេលថ្មីៗ? តើសេវាផ្សេងៗគិតថ្លៃដូចម្តេចដែរ?
  • ចំណាំ៖ តម្លៃអាចចរចាបានទេ? រយៈពេលកិច្ចសន្យាអាចបត់បែនទេ? មានផលប្រយោជន៍ពីកិច្ចសន្យាជួលដែលឫទេ (ប្រសិនបើមានការជួល)?
  • អ្នកជួយផ្តល់ព័ត៌មាន៖ ប្រសិនបើមានអ្នកផ្តល់ព័ត៌មានតាមអនឡាញដែលអាចណែនាំពីសេវាកម្មរបស់អ្នក ឫអតីតអ្នកជួលដែលមានមតិយោបល់ជាវិជ្ជមានអំពីអចលនទ្រព្យ ឬអ្នកមានគណនី (LinkedIn) ផ្ទាល់ខ្លួនត្រូវដាក់បញ្ចូលចំណុចទាំងនេះទៅក្នុងការពណ៌នាពីអចលនទ្រព្យរបស់អ្នក នៅគណនីផ្នែកលក់នៅក្នុង Realestate.com.kh កត្តាទាំងនេះនឹងបង្កើតការទុកចិត្តរវាងអ្នក និងអ្នកទិញ/អ្នកជួល។
៣. ផ្តល់ព័ត៌មានទំនាក់ទំនងរបស់អ្នកឲ្យល្អបំផុត

ប្រសិនបើគេមិនអាចទំនាក់ទំនងជាមួយអ្នក នោះជាការចំណាយពេលឥតបានការជាមួយអចលនទ្រព្យរបស់អ្នក ដូច្នេះត្រូវប្រាកដថាលេខទំនាក់ទំនងមានភាពត្រឹមត្រូវ។

contact-listings

  • ដាក់លេខទូរស័ព្ទ២ខ្សែ និង អ៊ីម៉ែល២ខ្សែ៖ ប្រសិនបើដឹងថាពេលខ្លះរវល់ខ្លាំងមិនអាចលើកទូរស័ព្ទបាន។
  • ចំណាយពេលដើម្បីពង្រឹង “គណនីផ្ទាល់ខ្លួន” ឫ”គណនីភ្នាក់ងារអចលនទ្រព្យ” នៅលើគេហទំព័រ Realeastat.com.kh. គណនីនេះអនុញ្ញាតឲ្យអ្នកផ្តល់នូវព័ត៌មានបន្ថែមអំពីខ្លួនអ្នក និង/ឫក៏ពី ភ្នាក់ងារងអចលនទ្រព្យ។ បំពេញព័ត៌មានក្នុងគណនីមុនពេលចុះឈ្មោះគឺជាវិធីល្អបំផុតដើម្បីបង្កើតទំនុកចិត្តរវាងអ្នក និងអ្នកទិញ/អ្នកជួលលំនៅដ្ឋាន។ មានមនុស្សកាន់តែច្រើនស្គាល់គណនីរបស់អ្នក នោះនឹងមានមនុស្សកាន់តែច្រើននឹងឃើញថាអ្នកជា អ្នកលក់/អ្នកជួលស្របច្បាប់។
  • ប្រសិនបើអ្នកជាភ្នាក់ងារមួយអ្នកគួរតែដាក់បញ្ចូលឈ្មោះភ្នាក់ងាររបស់អ្នក និងដាក់បញ្ចូល ផ្លាកសញ្ញាអាជីវកម្មចូលក្នុងគណនីរបស់អ្នក៖ នៅពេលណាដែលយីហោ (Logo) បង្ហាញនៅលើអចលនទ្រព្យអ្នកទិញនឹងដឹងភ្លាមថាអ្នកជានរណាក៏ដូចជាកេរ្តិ៍ឈ្មោះរបស់ភ្នាក់ងាររបស់អ្នក។ ការទទួលស្គាល់នេះនឹងធានាថាអ្នកទទួលផលពីភាពល្បីល្បាញនៃឈ្មោះរបស់ភ្នាក់ងាររបស់អ្នកក៏ដូចជាកសាងទំនាក់ទំនង និងផលចំណេញយូរអង្វែង ។
  • ប្រសិនបើអ្នកជាភ្នាក់ងារអចលនទ្រព្យ សូមដាក់បញ្ចូលរូបថតរបស់អ្នកផង រូបថតរបស់អ្នកដែលស្អាត និងអាចបន្ថែមភាពជឿជាក់លើអចលនទ្រព្យរបស់អ្នកថែមទៀត។
  • ត្រូវប្រាកដថាអ្នកបានចុះឈ្មោះជាមួយrealestate.com.kh“ស្វែងរកទំព័រភ្នាក់ងារអចលនទ្រព្យ” និងបំពេញព័ត៌មានក្នុងគណនីនេះជាកន្លែងដែលអ្នកប្រើប្រាស់ ស្វែងរកភ្នាក់ងារ ដូច្នេះត្រូវបា្រដកថាអ្នកបានចុះឈ្មោះរួចរាល់។
៤.ធ្វើឱ្យអចលនទ្រព្យលើទំព័រមុខរបស់អ្នកមានតម្លៃ!អចលនទ្រព្យនៅលើទំព័រមុខទាំងភាសាខ្មែរ និងអង់គ្លេស និងធ្វើឲ្យមានប្រយោជន៍។ ប្រសិនបើជាភាពសាមញ្ញ និងច្បាស់លាស់នោះនឹងមានអ្នកស្វែងរកអចលនទ្រព្យរបស់មុនពេលមើលចូលទៅគេហទំព័រផ្សេង។ Realestate.com.kh មានអចលនទ្រព្យរាប់ពាន់ដូច្នេះអ្នកត្រូវប្រាដកថាចំណង ជើងខ្លីតាមអ្វីដែលចង់ឲ្យគេដឹង! 
  • ធ្វើSEOឲ្យបានល្អ៖ ត្រូវគិតពីអ្វីដែលគេចង់ស្វែងរកនៅក្នុង Google ឫ realestate.com.kh ហើយប្រើពាក្យគន្លឹះសម្រាប់អចលនទ្រព្យរបស់អ្នកឲ្យតិចងាយស្រួលស្វែងរក។
  • ជ្រើសយកឈ្មោះខ្លីសាមញ្ញទាក់ទងនឹងអចលនទ្រព្យ ឧទាហរណ៍ “វីឡាដាក់លក់នៅទួលគោក” ឬ “ខុនដូមួយយូនីតជាន់ទី១០នៅផ្លួវ៥១”! ទាំងនេះជាឈ្មោះល្អៗគួរជ្រើសរើស។
  • ដាក់ត្រឹមតែចំណងជើង! រក្សាទុកការពិពណ៌នាសម្រាប់ដាក់ជាសញ្ញាឲ្យចុចចូលទៅមើល ព័ត៌មានពេញលេញបន្ថែមទៀត។
៥.ដាក់តម្លៃ៖ កុំដាក់តម្លៃនៅលើ Application (POA)នៅលើគេហេទំព័រ realestate.com.kh យើងដឹងថាអ្នកទិញដែលមានសក្តានុពលជាទូទៅចូលមើលការពណ៌នាពីលក្ខណៈលំនៅស្ថាន និងចង់ដឹងពីតម្លៃពិតប្រាកដ។ បែបនេះហើយ យើងសូមផ្តល់យោបល់ថា ត្រូវដាក់តម្លៃនៅលើអចលនទ្រព្យ។
  • កុំធ្វើអ្នកទិញភ័យខ្លាច៖ ប្រសិនលក្ខណៈពិសេសរបស់លំនៅដ្ឋានមានព័ត៌មានលំអិតប៉ុន្តែមិនមានតម្លៃ អ្នកទិញនឹងគិតថាផ្ទះទំនងជាមានតម្លៃថ្លៃ។ ត្រូវធ្វើឲ្យមានភាពងាយស្រួលសម្រាប់អ្នកមើលដោយមានព័ត៌មានលម្អិតរួមទាំងតម្លៃជាមួយគ្នា។
  • ប្រសិនតម្លៃអាចចរចាបាន៖ សូមបញ្ជាក់នៅក្នុងការពិពណ៌នាក្នុងបញ្ជីអចលនទ្រព្យ។
៦. តាមដានការសាកសួរនូវការលក់របស់អ្នកឲ្យបានយ៉ាងរហ័សនិង មានជំនាញវិជ្ជាជីវ៖

នៅពេលអ្នកទទួលទូរស័ព្ទទំនាក់ទំនង ឬអ៊ីម៉ែលសាកសួរព័ត៌មានអំពីអចលនទ្រព្យរបស់លោកអ្នកតាមរយៈ realestate.com.kh វាជាការចំាបាច់ឲ្យលោកអ្នកត្រូវធ្វើការទំនាក់ទំនងជាបន្ទាន់ទៅកាន់អតិថិជនដែលចង់បានព័ត៍មានបន្ថែម។ ប្រសិនបើអ្នកមិនធ្វើការទាក់ទងទៅកាន់ពួកគាត់ជាបន្ទាន់នោះទេលោកអ្នកនឹងបាត់បង់អតិថិជនដែលមានបំណងទិញទំាង ហើយអ្នកអតិថិជននឹងទៅរកអ្នកលក់ផ្សេងទៀត។ ធ្វើការទំនាក់ទំនងទៅកាន់អ្នកដែលមានបំណងចង់ដឹងពីព័ត៍មានបន្ថែមយឺតយ៉ាវគេនឹងចាត់ទុកអ្នកគ្មានវិជ្ជាជីវៈ និងគ្មានការទទួលខុសត្រូវ។  

  • សម្រាប់ការសាកសួរព័ត៍មានជាលក្ខណៈអន្តរជាតិ៖ ការទាក់ទងទៅកាន់ពួកគាត់តាមរយៈអ៊ីម៉ែលជាវិធីមួយដ៏ល្អបំផុតបន្ទាប់មកអ្នកត្រូវធ្វើការទាក់ទងតាមទូរស័ព្ទជាភាសាអង់គ្លេស ឬភាសាដទៃទៀតសម្រាប់អតិថិជនបរទេស។
  • ភាសា៖ ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេសនោះទេ ឬអតិថិនជនិយាយភាសាដ៏ទៃ ដូចជា៖ ភាសាបារំាង ចិន ជប៉ុន ថៃ និងអាឡឺម៉ង់ លោកអ្នកគួរស្វែងរកបុគ្គលិកដែល និយាយភាសាទំាងនោះស្ទាត់ជំនាញមកធ្វើការឲ្យអ្នក។
  • ត្រូវចងចំាថា៖  អ្នកប្រើប្រាស់នៅជនបរទេសដែលស្វែងរកព័ត៌មានបន្ថែមតាមបណ្តាញគេហទំព័រ អចលនទ្រព្យជាអ្នកប្រើប្រាស់ដែលមានសក្តានុពល សូមយកចិត្តទុកដាក់ជាមួយពួកគេ។ អ្នកប្រើប្រាស់បរទេសយល់ដឹងពីប្រភេទបណ្តាញគេហទំព័រអចលនទ្រព្យបែបនេះ ពួកគេធ្វើការសាកសួរព័ត៌មានបន្ថែមលុះត្រាតែគេចាប់អារម្មណ៍។
  • អ្នកទិញក្នុងស្រុក៖ សម្រាប់ការសាកសួរព័ត៌មានបន្ថែមរបស់អតិថិជនក្នុងស្រុក អ្នកគួរតែទំនាក់ទំនងភ្លាមៗតាមទូរស័ព្ទដោយផ្ទាល់។
  • ដឹងពីផលិតផលរបស់អ្្នក! អ្នកត្រូវតែមានជំនាញដោយយល់ដឹងព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកឲ្យច្បាស់លាស់ មុនពេលធ្វើការទំនាក់ទំនងទៅកាន់អតិថិជន។ប្រសិនបើអ្នកមានការភ័ន្តច្រឡំក្នុងការផ្តល់ព័ត៌មានលម្អិតពេលទាក់ទងទៅអ្នកទិញឫអ្នកជួលនោះពួកគេនឹងបាត់បង់ទំនុកចិត្តលើអ្នក។
  • សម្រាប់ភ្នាក់ងារដែលមានអចលនទ្រព្យចាស់ៗ៖ ប្រសិនបើអ្នកទិញ ឫអ្នកជួលសក្តានុពល ចង់ដឹងពីអចលនទ្រព្យដែលអ្នកបានដឹងថាបានលក់  ឫជួលរួចហើយសូមប្រាប់ការពិតពីពេលវេលាដែលអ្នកអាចផ្តល់ចម្លើយតបទៅវិញ។ ភាពស្មោះត្រង់របស់អ្នកអាចបង្កើតទំនុកចិត្តជាមួយនឹងអតិថិជនដែលនាំឲ្យអចលនទ្រព្យរបស់លោកអ្នកឆាប់លក់ ឬជួលបានយ៉ាងឆាប់រហ័ស។
៧.អាប់គ្រេដបញ្ជីអចលនទ្រព្យរបស់អ្នក (Upgrade)៖

អ្នកអាចធ្វើឲ្យបញ្ជីអចនលទ្រព្យសម្រាប់លក់ ឬជួលរបស់អ្នកឲ្យប្រសើរឡើងដោយដាក់ក្នុងហ្វីធើ“featured”នៅក្នុង Realestate.com.kh ដោយចំណាយត្រឹមតែ១ដុល្លារក្នុងមួយថ្ងៃតែប៉ុណ្ណោះ! នេះបានន័យថាអចលនទ្រព្យរបស់អ្នកនឹងស្ថិតនៅលើគេ ហើយទទួលបានការមើល និងការសាកសួរច្រើនជាងមុន។ គ្រាន់តែចុចលើពាក្យអាប់គ្រេដ “upgrade” នៅលើអចលនទ្រព្យដែលអ្នកចង់ធ្វើឲ្យប្រសើរ ជាងមុននៅក្នុងអូហ្វីសoffice របស់អ្នកលក់ ហើយពួកយើងនឹងចាត់ចែងជូនអ្នកជាទីគាប់ចិត្ត។

listing-23

៨.រីហ្រ្វេសបញ្ជីអចលនទ្រព្យ៖

ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅតែដាក់លក់ ឬជួលអ្នកអាចរីហ្រេសបញ្ជីអចលនទ្រព្យរបស់អ្នករាល់ប្រាំពីរថ្ងៃម្តង ដូច្នេះអចលនទ្រព្យរបស់លោកអ្នកនឹងស្ថិតនៅលើបញ្ជីអចលនទ្រព្យទាំងអស់។ នៅពេលដែលអ្នកចុច “refresh” អចលនទ្រព្យនោះនឹងឡើងមកខាងលើនៃបញ្ជីដែលអ្នកទិញអាចមើលឃើញ!

listing-12ការសិក្សាបន្ថែម៖

ប្រសិនបើអ្នកជាភ្នាក់ងារ អ្នកសាងសង់ ម្ចាស់ដីឬអ្នកលក់ឯកជនមានបំណងចង់ដាក់អចលទ្រព្យរបស់អ្នកនៅលើ Realestate.com.kh សូមទាក់ទងមកយើងនៅថ្ងៃនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ 017 436 756។ ពួកយើងរង់ចាំជួយលោកអ្នកគ្រប់ពេលវេលា!

ដាក់បញ្ចូលអចលនទ្រព្យរបស់លោកអ្នកឥឡូវនេះ!

ការផ្លាស់ប្តូរទីផ្សារទៅកាន់ប្រព័ន្ធអនឡាញដែលមាននៅក្នុងប្រទេសកម្ពុជាពិតជាផ្តល់ភាពងាយស្រួលសម្រាប់លោកអ្នក សូមធ្វើការដាក់អចលនទ្រព្យរបស់លោកអ្នកនៅលើ Realestate.com.kh នៅថ្ងៃនេះ។ គេហទំព័រ Realestate.com.kh ជាបណ្តុំអចលនទ្រព្យដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា!

បង្កើតបញ្ជីអចលនទ្រព្យឥឡូវនេះ! រហ័ស ងាយស្រួល ឥតគិតថ្លៃ និងមិនគិតកម្រៃសេវាបន្ថែម!

borey-ads-580-x-90-khmer

Comments