+855 92 92 1000
Logo
គម្រោង Huibang Huangshan International សម្ពោធបើកជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ
Updated on: June 7, 2022, 4:47 a.m.
Published on: August 14, 2019, 4:35 a.m.

គម្រោង Huibang Huangshan International សម្ពោធបើកជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ


អត្ថបទព័ត៌មានGuests of honour give a toast at the launching of Huibang Huangshan International earlier this month in Phnom Penh.

គម្រោងថ្មីមួយបានបើកសម្ពោធនៅក្នុងទីក្រុងភ្នំពេញ ក្នុងគោលបំណងបង្កើតជាទីសម្គាល់ដ៏លេចធ្លោមួយនៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះមានឈ្មោះថា​ Huibang Huangshan International។ 

កាលពីដើមខែសីហាកន្លងទៅ Huibang Huangshan International បានរៀបចំពិធីសម្ពោធបើក គម្រោងរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយលោកឧកញ៉ា ហ៊ុន តូ ឧកញ៉ា ជា សឿន អ្នកស្រី ហ៊ុន ឡេង និងភ្ញៀវកិត្តិយសសំខាន់ៗជាច្រើននាក់ផ្សេងទៀត។ 

ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងជាលក្ខណៈអាកាសចរណ៍ ដោយភ្ញៀវដែលបានចូលរួមទាំងអស់ជិត ៣០០​​ នាក់ បានដើរឆ្លងកាត់ផ្លូវយន្ដហោះ ហើយចូលទៅដល់ច្រកឡើងយន្ដហោះ ហើយ​បន្ទាប់មកពួកគេត្រូវបានស្វាគមន៍ដោយអ្នកបំរើលើយន្ដហោះ។ 

លោក Chao Shen ប្រធានប្រតិបត្តិនៃក្រុមហ៊ុន Huibang International Real Estate បានថ្លែងសុន្ទរកថាបើកកម្មវិធីនាពេលរាត្រីនោះទៅកាន់អ្នកចូលរួមដ៏ច្រើន។ 

លោក  Chao បានលើកឡើងថា យើងកំពុងជំរុញជំហាននៃការអភិវឌ្ឍអចលនទ្រព្យនៅទីក្រុងភ្នំពេញឲ្យកាន់តែប្រសើរ។ យើងមានបំណងនាំយកលំនៅដ្ឋានបែបអន្តរជាតិ និងគុណភាពខ្ពស់ឲ្យកាន់តែច្រើនថែមទៀតសម្រាប់ប្រជាជនរាប់ម៉ឺនគ្រួសារ ហើយក្រុមហ៊ុន Huibang Huangshan Internationalនឹងដឹកនាំគំនិតថ្មីនេះ។

ព័ត៌មានលម្អិតអំពីក្រុមហ៊ុន Huibang Huangshan International

ចាប់អាម្មណ៍គម្រោង

គម្រោងដែលទើបសម្ពោធថ្មីស្ថិតនៅក្នុងតំបន់អភិវឌ្ឍជាងគេ និងពេញនិយមជាងគេនៅក្នុងទីក្រុងភ្នំពេញ។ ជាមួយទីតាំងនៅសង្កាត់ទន្លេបាសាក់ គម្រោងនេះត្រូវបានព័ទ្ធជុំវិញដោយស្ថានទូត ក្រុមហ៊ុនផ្ដល់សេវាកម្មអន្ដរជាតិផ្សេងៗ ភោជនីយដ្ឋាន និងលំនៅដ្ឋានជាច្រើនផ្សេងទៀត។ លើសពីនេះទៅទៀតនៅជុំវិញតំបន់សម្បូរដោយតំបន់ទេសចរសំខាន់ៗរបស់ទីក្រុង។ 

តំបន់ទាំងនេះរួមមាន៖ វិមានឯករាជ្យ  ព្រះបរមរាជវាំង សារមន្ទីរជាតិ វត្តភ្នំ ផ្សារកណ្តាល​ ផ្សារទួលទំពូង និងសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងជាដើម។ ក្រៅពីនេះ​ក៏មានស្ថាប័នរដ្ឋធំៗ ចំនួន ៦ នៅតំបន់ជុំវិញនោះដែរ។

បន្ថែមលើសពីនេះទៀត តំបន់នេះក៏មានផ្សារទំនើបលំដាប់ខ្ពស់ សណ្ឋាគារប្រណិត សាលារៀនអន្តរជាតិ និងមន្ទីរពេទ្យផងដែរ។ កោះពេជ្រដែលជាកន្លែងមួយក្នុងចំណោមទីតាំងអាជីវកម្ម ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សគឺនៅជាប់នឹងតំបន់នេះផងដែរ។ 

សេវាកម្មដែលមាននៅខាងក្រៅក៏ត្រូវបានរៀបចំឲ្យមាននៅខាងក្នុងគម្រោងផ្ទាល់ផងដែរ។ គម្រោង Huibang Huangshan International មានកន្លែងទទួលភ្ញៀវធំទូលាយ [កន្លែងផ្តល់ជូនសេវាកម្ម អតិថិជន] ចំណតរថយន្ត អាងហែលទឹក បន្ទប់ហាត់ប្រាណ ភោជនីយដ្ឋាន ខេធីវី និងក្លឹបលំដាប់ខ្ពស់។ គ្រប់សេវាកម្មទាំងអស់ត្រូវបានដាក់បញ្ចូល ដើម្បីជួយបន្ថែមភាពងាយស្រួល និងលើកកម្ពស់គុណភាពនៃការរស់នៅរបស់ម្ចាស់លំនៅដ្ឋាន៕ 

ប្រសិនបើអ្នកចង់ស្វែងអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ អចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ! 

property award banner

Comments