+855 92 92 1000
Logo
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
Updated on: June 6, 2022, 5:04 p.m.
Published on: May 15, 2017, 7:02 a.m.
Special Reports
Events & Announcements
Realestate News
Property Buyers & Sellers Advice

ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា


ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។

អ្នកអភិវឌ្ឍន៍ល្បីៗនៅក្នុងប្រទេសបានទទួលផលប្រយោជន៍ជាច្រើនពីអ្នកចង់ទិញ និងដែលចាប់អារម្មណ៍ទិញរាប់ពាន់នាក់ក្នុងរយៈពេលពីរថ្ងៃនេះហើយក្នុងនោះមានរហូតដល់៣០​កិច្ចសន្យាទិញបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុបស្នើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។

ម្ចាស់គម្រោងអភិវឌ្ឍន៍ក៏ទទួលបានអ្នកចូលមើលគម្រោងយ៉ាងច្រើនក៏ដូចជាមើលលើផ្ទះគម្រូផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានអតិថិជនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើននាក់ ដែលនៅតែជាឱកាសលក់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះបន្ទាប់ពីព្រឹត្តិការណ៍នេះ។  អតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេស ពីក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។

អ្នកចូលរួមប្រមាណ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគជាបរទេសចំរុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយជាជនជាតិខ្មែរ។ ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសបានជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh    និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។

បើតាមការឲ្យដឹងរបស់អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុតដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទា​ប់គឺ Arata Garden Residences។”

អ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែងពួកយើងបានលក់ខុនដូចំនួនមួយយូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”

“យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍អាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។ យើងទន្ទឹមរងចាំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះលើកក្រោយទេៀតដែលរៀបចំដោយ Realestate.com.kh” យោងតាមសម្តីរបស់ លោក Laurence Hamilton នាយករងនៃក្រុមហ៊ុន  NC Max World Real Estate Development/Brokerage ដែលបានចូលរួមដាក់តាំងបង្ហាញគម្រោងដូចជា៖ គម្រោង The View និងគម្រោង East One Apartments

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះគឺទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់យើង” Realestate.com.kh បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពលក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនជាតាមការចង់បានរបស់យើង។ យើងប្រាកដណាស់ថាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត។"

លើសពីនេះទៀតពិព័រណ៍ក៏មានសិក្ខាសាលាសំខាន់ៗដែលពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកបទបង្ហាញជាវីដេអូតាមរយៈគេហទំព័រ www.realestate.com. kh/news

រថយន្តម៉ាក Porsche និង Mercedes Benz ក៏បានចូលរួមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយផ្តល់ឱកាសឱ្យភ្ញៀវបានសាកល្បងបើកបររថយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញធ្វើដំណើរចេញពីចំណត រថយន្តសណ្ឋាគារណាហ្គាវើល។

ព្រឹត្តិការណ៍តាំងពិព័រណ៍នេះអាចដំណើរការបានដោយរលូនដោយមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Last Mile Works VR ក្រុមហ៊ុនផ្គត់ផ្តង់សំភារៈកីឡា Seara ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard។ 

យើងក៏សូមថ្លែងអំណរគុណដល់ដៃគូរផ្សព្វផ្សាយរបស់យើងរួមមាន៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer កាសែត Khmernavi/Enjoy Cambodia, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍អ្នកសាងសង់កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine 

“ពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិន កាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.kh លោក Thomas O'Sullivan។” លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកពីគ្រប់ទិសទីបានមកដល់រាជធានីភ្នំពេញសម្រាប់ការចូលរួមជាមួយពិព័រណ៍អចលនទ្រព្យរបស់យើង។ ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ហើយពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ការអភិវឌ្ឍន៍ទាំងនេះបានបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”

បន្ទាប់ពីទទួលបានភាពជោគជ័យដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា។ Realestate.com.kh មានគម្រោងរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលកាន់តែធំ និងកាន់តែពិសេសជាងមុនសម្រាប់ក្នុងឆ្នាំ២០១៧៕

ស្វែងរកព័ត៌មានល្អបំផុតទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh

borey-ads-580-x-90-khmer

Comments