+855 92 92 1000
Logo
Huangshan International គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ពិសេសនៅកណ្ដាលរាជធានីភ្នំពេញ
Updated on: June 7, 2022, 7:09 a.m.
Published on: August 15, 2019, 4:18 a.m.

Huangshan International គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ពិសេសនៅកណ្ដាលរាជធានីភ្នំពេញ


គម្រោង Huangshan International គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ល្អប្រណីតនៅកណ្ដាលរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន Huibang International Investment Group។ គម្រោងមួយនេះផ្តល់ជូននូវអាផាតមិនប្រណីតលំដាប់ថ្នាក់ខ្ពស់ ការិយាល័យទំនើបស្តង់ដារពិភពលោក មជ្ឈមណ្ឌលកម្សាន្ត និងពាណិជ្ជកម្ម រួមជាមួយសេវាបម្រើម្ហូបអាហារដ៏មានគុណភាព ព្រមទាំងសណ្ឋាគារលំដាប់ផ្កាយ ដែលធ្វើឱ្យ Huangshan International ក្លាយជាគម្រោងអភិវឌ្ឍន៍ដ៏លេចធ្លោក្នុងព្រះរាជាណាចក្រកម្ពុជា។

គម្រោង Huangshan International គឺជាជម្រើសដ៏ពិសេសសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងភ្ញៀវទេសចរ ដែលកំពុងស្វែងរកគេហដ្ឋានប្រកបដោយផាសុកភាព ឱកាសវិនិយោគដែលផ្តល់ផលចំណេញខ្ពស់ និងបទពិសោធនៃការកំសាន្តដែលមិនអាចបំភ្លេចបាន ជាមួយនឹងការបម្រើសេវាកម្មដ៏ល្អឥតខ្ចោះ សម្បូរបែប និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

ទន្ទឹមនឹងនេះ Huangshan International ត្រូវបានអ្នកជំនាញចាត់ទុកជាគម្រោងអចលនទ្រព្យដ៏មានសក្តានុពលដែលនឹងនាំផលចំណេញខ្ពស់សម្រាប់វិនិយោគិន ដ្បិតគម្រោងនេះមានទីតាំងស្ថិតនៅចំណុចកណ្តាលនៃតំបន់ទន្លេបាសាក់ ដែលគេចាត់ទុកថាជា "Marina Bay" របស់រាជធានីភ្នំពេញ​ និងជាពិភពកំសាន្តនាពេលរាត្រីដ៏ទាក់ទាញបំផុតសម្រាប់ជនបរទេស ភ្ញៀវទេសចរ និងពិសេសគឺយុវវ័យកម្ពុជាតែម្តង។

ចំណែកឯទីតាំងនៃអគារកម្ពស់៤៧ជាន់នេះវិញគឺស្ថិតនៅតាមបណ្តោយវិថីរដ្ឋសភា​ ដែលហ៊ុមព័ទ្ធដោយអគាររដ្ឋសភាជាតិផ្ទាល់​ និងស្ថានទូតបរទេសជាច្រើនទៀត។ វាមានចម្ងាយត្រឹមតែ៥នាទីប៉ុណ្ណោះពីព្រះបារមរាជវាំង វិមានឯករាជ្យ និងតំបន់មាត់ទន្លេ ដែលបង្កភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងការដើរលេងកំសាន្ត និងរំសាយអារម្មណ៍នៅពេលធុញថប់។ ក្រៅពីនេះនៅជុំវិញអគារ Huangshan International ក៏សម្បូរទៅដោយសណ្ឋាគារប្រណីតៗ ទីតាំងកំសាន្តសំខាន់ៗ ក៏ដូចជាផ្សារទំនើប AEON Mall ផងដែរ។

ចំពោះយូនីតនៃគម្រោងនេះវិញ ត្រូវបានបែងចែកទៅជាច្រើនប្រភេទដើម្បីតម្រូវដល់គ្រប់ទំហំគ្រួសារ ចាប់ពីយូនីតស្ទូឌីយោ អាផាតមិន រហូតដល់ ផែនហៅស៍ដ៏ល្អប្រណីត ដែលមានទំហំចាប់ពី ៤៦ ដល់ ២២៧ ម៉ែត្រការ៉េ។ យូនីតនីមួយៗត្រូវបានបំពាក់ដោយគ្រឿងសង្ហារិមគុណភាពខ្ពស់ ហើយមានតម្លៃចាប់ពី ២,៥៤៧ដុល្លារ ក្នុង១ម៉ែត្រការេ។

ក្រៅពីលក្ខណៈពិសេសខាងលើ គម្រោង Huangshan International ប្រើប្រាស់បច្ចេកទេសវិស្វកម្មបច្ចេកវិទ្យាចុងក្រោយបំផុតដែលធានាបាននូវគុណភាពនិងសុវត្ថិភាព ព្រមទាំងរចនាកម្ពស់ពិដានដ៏ទូលាយរហូតដល់ ៣.៣ម៉ែត្រ ដែលនាំឱ្យយូនីតនីមួយៗមានភាពបត់បែនខ្ពស់និងអាចប្រើប្រាស់សម្រាប់គ្រប់តម្រូវការរបស់ម្ចាស់យូនីត។ ទន្ទឹមនឹងនេះ ការចេញចូលក្នុងអគារត្រូវបានសម្រួលយ៉ាងរលូន ជាមួយនឹងជណ្តើរប្រអប់ល្បឿនលឿនចំនួន៦គ្រឿងសម្រាប់អ្នករស់នៅក្នុងអគារ និងភ្ញៀវទូទៅ ព្រមទាំងជណ្តើរយន្ត១គ្រឿងទៀតសម្រាប់រថយន្ត។

កាន់តែពិសេសជាងនេះទៅទៀត នៅជាន់កំពូលនៃអគារមានក្លិបកម្សាន្តបែប VIP មួយ ដែលរចនាឡើងយ៉ាងសម្រិតសម្រាងតាមស្ថាបត្យកម្មបុរាណ Huizhou របស់ប្រទេសចិន ដែលជារចនាបទថ្មីសន្លាងក្នុងរាជធានីភ្នំពេញ។ ក្លិបកម្សាន្តនេះផ្តល់ជូននូវសេវាកម្មដូចជាបន្ទប់សម្អាង កន្លែងពិសាតែ ផ្ទះបាយ និងរោងកុនកម្រិតស្តង់ដារថែមទៀតផង។ ក្រៅពីនេះ លោកអ្នកក៏អាចក្រេបយកបទពិសោធថ្មីពីប្រពៃណីរស់នៅបែបតំបន់ច្រាំងខាងត្បូងនៃទន្លេយ៉ង់សេ តាមរយៈសួនឧទ្យានដ៏ស្រស់សោភា និងទីតាំងព្យាបាលបែបប្រពៃណីចិននៅក្នុងអគារផ្ទាល់។

សម្រាប់ការគ្រប់គ្រងទូទៅនិងសុវត្ថិភាពនៅក្នុងអគារវិញ នឹងត្រូវរ៉ាប់រងដោយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ Huipai Golden Key ដែលបង្កើតឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍នេះផ្ទាល់។ Huipai Golden Key ផ្តល់ជូនសេវាកម្មថែទាំគេហដ្ឋាន សន្តិសុខ២៤ម៉ោង កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធរោទិ៍សុវត្ថិភាព ដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នករស់នៅក្នុងអគារ តាមគំរូរបស់សណ្ឋាគារ Fairmont Peace Hotel នៅក្នុងទីក្រុងសៀងហៃ។

គម្រោង Huibang Huangshan International មានយូនីតអាផាតមេនសរុបចំនួន៦៧០យូនីត និងជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Huibang International Real Estate Development Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Huibang International Investment Group។ គម្រោងនេះផ្តល់ជូននូវអាផាតមិនចំនួន៩ប្រភេទដាច់ដោយឡែកពីគ្នា ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដំណាច់ឆ្នាំ២០២៣!

លោកអ្នកអាចអញ្ជើញមកទស្សនាអាផាតមិនគំរូនៅការិយាល័យរបស់គម្រោង Huibang Huangshan International ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៦៨ វិថីរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ​ (ជាប់នឹងសណ្ឋាគារ Huangshan)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ ០៩២​​ ៩២ ១០០០ឬ info@realestate.com.kh

Realestate.com.kh មានមោទកភាពក្នុងការនាំយក ពិព័រណ៍លំនៅដ្ឋាន និងជីវិតទាន់សម័យ ដ៏ធំរបស់កម្ពុជាត្រឡប់មកវិញ។ ព្រឹត្តិការណ៍ដ៏មហាអស្ចារ្យនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ៧ និង ៨ ខែ សីហា ឆ្នាំ ២០២០ នៅសាលពិព័រណ៍កោះពេជ្រ។

សម្រាប់ព័ត៌មានអំពីការជាវស្ដង់ពិព័រណ៍ និង ការចូលរួមជាម្ចាស់ឧបត្ថម្ភកម្មវិធីនេះ

សូមទំនាក់ទំនងទៅកាន់៖

នីន កាំង (ខ្មែរ និង ចិន)
+855 78 637 323
+855 93 552 305
nin.kang@realestate.com.kh 

Tyler Stuart (English)
+855 12 599 699
+855 81 599 669
tyler.stuart@realestate.com.kh

 

Comments