រាជធានីភ្នំពេញគឺជាទីក្រុងដែលបណ្តុំទៅដោយចរន្តសេដ្ឋកិច្ច និងជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយក៏ជាទីផ្សារនៃលំនៅដ្ឋានថ្មីៗ អគារពាណិជ្ជកម្ម ផ្សារទំនើប និងខុនដូប្រណីត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានផ្លាស់យ៉ាងខ្លាំងពីអគារសំណង់ទាបទៅជាអគារខ្ពស់ៗដែលមានលក្ខណៈទំនើប និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ។
បច្ចុប្បន្នមានគម្រោងអភិវឌ្ឍខុនដូថ្មីៗ និងផ្សារទំនើបមួយចំនួនក្នុងទីក្រុងដែលអ្នកទិញអាចរកទិញ បានសម្រាប់រស់នៅជាឯកជន ឬវិនិយោគបន្តជាដើម ។ ប៉ុន្តែដោយសារតែអ្នកអភិវឌ្ឍមានច្រើនលំដាប់ តើអ្នកគួរតែជ្រើសរើសប្រភេទណាមួយដើម្បីវិនិយោគ?
ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសគម្រោងប្រណីតជាមួយនឹងទីតាំងល្អៗ ដែលផ្តល់ដោយអ្នកអភិវឌ្ឍមានការទទួលស្គាល់ជាអន្តរជាតិ ថ្ងៃនេះក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បានជ្រើសរើសគម្រោងអភិវឌ្ឍល្អៗមួយចំនួនដែលមានទាំងការផ្តល់ជូនពិសេសក្នុងកំឡុងខែកញ្ញា នេះដែលជាឱកាសល្អសម្រាប់លោកអ្នកដែលមានគម្រោងវិនិយោគដើម្បីផលចំណេញ ៖
១)- ខុនដូ Silvertown Metropolitan
Silvertown Metropolitan គឺជាខុនដូដែលបានសាងសង់បញ្ចប់ជាស្ថាពររួចហើយ ដែលបានអភិវឌ្ឍ ដោយក្រុមហ៊ុន ណាគីគ្រុប (Naki Group) ដែលជាក្រុមហ៊ុនគ្រប់គ្រង និងអភិវឌ្ឍន៍អចលនទ្រព្យឈាន មុខគេនៅកម្ពុជា ។ Silvertown Metropolitan ក៏បានបង្កើតគម្រោងចែករំលែកប្រាក់ចំណូល និង គម្រោងជួលទៅម្ចាស់ដើម្បីផ្តល់នូវការវិនិយោគប្រកបដោយសុវត្ថិភាព និងរយៈពេលវែង ។
ខុនដូប្រណិតមួយនេះមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ដែលជាទីតាំងពាណិជ្ជកម្ម និងលំនៅ ដ្ឋានស្ថិតចំកណ្តាលរាជធានីភ្នំពេញ ។ នៅជុំវិញ Silvertown Metropolitan ប្រមូលផ្តុំទៅដោយភោជ នីយដ្ឋានល្បីៗ ផ្សារទំនើបអ៊ីអន និងហាងទំនើបល្បីៗលំដាប់អន្តរជាតិជាច្រើនទៀត ។ Silvertown Metropolitan ក៏ស្ថិតនៅជិតផ្លូវធំដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ។ ព័ត៌មានលម្អិតអំពីគម្រោង !!!
តើ Silvertown Metropolitan មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?
ការបញ្ចុះតម្លៃពី Silvertown Metropolitan រហូតដល់១៥%បូករួមជាមួយនឹងការថែមជូនកញ្ចប់ដេគ័រ ឬ គ្រឿងសង្ហារឹម បរិក្ខារផ្ទះបាយ មួយកំប្លេរទៀត រាល់ការទិញប្រភេទបន្ទប់ Studio , បន្ទប់គ្រែគេង 2 និងបន្ទប់គ្រែគេង 3 ។ ការផ្ដល់ជូននេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
២)- គម្រោងខុនដូ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ «WorldBridge Sport Village»
ស្ថិតនៅក្នុងរង្វង់នៃតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ « WorldBridge Sport Village» មានចម្ងាយត្រឹមតែ១៥នាទីតែប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែ មានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត ។
ក្នុងនោះមានស្ពានជាង៤កន្លែងផ្លូវគមនាគមន៍ ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែល តភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ ។ ព័ត៌មានលម្អិតអំពីគម្រោង !!!
តើគម្រោង «WorldBridge Sport Village» មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?
អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ « WorldBridge Sport Village» មានការផ្តល់ជូនពិសេសសម្រាប់ខុនដូប្រភេទស្ទូឌីយ៉ូ ដោយបញ្ចុះតម្លៃដល់ទៅ15% និង ធានាជួលត្រឡប់វិញ 8% រយៈពេល10ឆ្នាំ (សរុប80%) និងបញ្ចុះតម្លៃចំនួន 2% បន្ថែមទៀតតាមរយៈធនាគារដែលជាដៃគូសហការរបស់គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីព ជាដើម ។
៣)- គម្រោងខុនដូ The Peninsula Private Residences
គម្រោង The Peninsula Private Residences ជាគម្រោងមួយក្នុងចំណោមការអភិវឌ្ឍលំនៅដ្ឋាន និងជាលំនៅដ្ឋានស្តង់ដារគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា ។ ការអភិវឌ្ឍថ្មីនេះ គឺជាឱកាស វិនិយោគ ដែលធានាផ្តល់ជូននូវភាពឯកជន សុវត្ថិភាព ផាសុកភាព ភាពស្រស់ស្អាត និងភាពប្រណិត ។
គម្រោង The Peninsula Private Residences ចំនួន ២៥ ជាន់ស្ថិតនៅក្នុងទីតាំងអភិវឌ្ឍន៍ជឿនលឿន បំផុតនៅក្នុងទីក្រុង នោះគឺតំបន់ជ្រោយចង្វារ ។ គម្រោង អភិវឌ្ឍនេះមានចម្ងាយត្រឹមតែ ១៥០ ម៉ែត្រ ប៉ុណ្ណោះពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងធ្វើដំណើរត្រឹមតែ ៥ នាទីប៉ុណ្ណោះពីតំបន់ពាណិជ្ជកម្ម នៃទីក្រុង។ នៅជិតគម្រោងនេះមានតំបន់សេវាកម្មជាច្រើនដូចជា៖ ហាងលក់ទំនិញ ហាងលក់រាយ ធនាគារ មន្ទីរពេទ្យ កន្លែងទាក់់ទាញភ្ញៀវទេសចរ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងលំនៅដ្ឋាន និងការអភិវឌ្ឍចម្រុះផ្សេងៗទៀត ។ ព័ត៌មានលម្អិតអំពីគម្រោង !!!
តើគម្រោង The Peninsula Private Residences មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?
ក្នុងឱកាសពិសេសនេះគម្រោង The Peninsula Private Residences មានការបញ្ចុះតម្លៃពិសេស ២៨% ភ្លាមៗសម្រាប់លក្ខខណ្ឌបង់ផ្តាច់ បូករួមជាមួយការផ្តល់ជូនប្លង់រឹងដោយឥតគិតថ្លៃ និងសម្រាប់លក្ខខណ្ឌបង់រំលស់នឹងទទួលបានការបញ្ចុះតម្លៃ ២៣% ផងដែរ ។
៤)- ខុនដូ Olympia City
ស្តិតនៅចំកណ្តាលទីក្រុង មានផ្សារទំនើប Olympia Mall, ផ្សារទំនើប Lucky, ធនាគារ, ហាងអាជីវកម្ម ទំនើប, សួនច្បារលើអាកាស, អាងហែលទឹកលើអាកាស រួមទាំងមន្ទីរពេទ្យ គ្លីនិកថែទាំសុខភាព ក្បែរ សាកលវិទ្យាល័យអន្តរជាតិ និងសាលារៀនជាដើម ។ អូឡាំព្យាស៊ីធីជាគម្រោងអភិវឌ្ឍអគារពាណិជ្ជកម្ម ទំនើបដំបូងបង្អស់នៅកណ្តាលទីក្រុងភ្នំពេញបង្កើតឡើងដើម្បីបំពេញតម្រូវការវប្បធម៌រស់នៅទីក្រុងកម្រិតខ្ពស់ ។ ព័ត៌មានលម្អិតអំពីគម្រោង !!!
តើគម្រោង Olympia City មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?
* ខុនដូ Olympia City មានការផ្តល់ជូនពិសេសដោយបញ្ចុះតម្លៃ៤០%ទៅលើយូនីតចំនួន៩ដែលជា ប្រភេទ Studio និងបន្ទប់ 1 Bedroom ។
៥)- Star Bay
ប្រសិនបើអ្នកចង់រស់នៅក្នុងបរិយាកាសប្រណិត និងមានខ្យល់អាកាសល្អ ក្នុងក្រុងព្រះសីហនុ គម្រោង «ស្តា បេ» គឺល្អសាកសមបំផុតសម្រាប់លោកអ្នក ។ អគារមានកន្លែងចតរថយន្តធំទូលាយ ដូច្នេះការធ្វើ ដំណើរ និងទៅមកគឺងាយស្រួល ។ ជាមួយនឹងសន្តិសុខ២៤ម៉ោងនឹងធានាបាននូវសុវត្ថិភាពរបស់អ្នក ជានិច្ច ។ ដោយសាគម្រោងនេះមានទីតាំងនៅក្រុងព្រះសីហនុដែលជាតំបន់អភិវឌ្ឍន៍ដែលនាំឱ្យវា ក្លាយជាតំបន់ដែលមានប្រជាប្រិយបំផុត ។ គម្រោងពិសេសមួយនេះតម្លៃត្រឹមតែ $55,754 ប៉ុណ្ណោះ ។ ទិញភ្លាមអាចចូលរស់នៅបានភ្លាម ៕ ព័ត៌មានលម្អិតអំពីគម្រោង !!!
Comments