+855 92 92 1000
Logo
ក្រុមហ៊ុន HLH GROUP បង្ហាញពីតម្រូវការដ៏ច្រើនសម្រាប់គម្រោងលំនៅដ្ឋាន D’SEAVIEW  RESIDENTIAL UNITS: លក់ចេញអស់ជាង ៥១%
Updated on: June 7, 2022, 5:22 a.m.
Published on: August 1, 2016, 7:51 a.m.
Realestate News

ក្រុមហ៊ុន HLH GROUP បង្ហាញពីតម្រូវការដ៏ច្រើនសម្រាប់គម្រោងលំនៅដ្ឋាន D’SEAVIEW RESIDENTIAL UNITS: លក់ចេញអស់ជាង ៥១%


camhomes hlh group សិង្ហបុរី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦: ក្រុមហ៊ុន HLH Group Limited ដែលជាក្រុមហ៊ុនធំរបស់ប្រទេសសិង្ហបុរីនឹងជាក្រុមហ៊ុនបានចុះបញ្ជីគណៈកម្មការមូលប័ត្រភាគហ៊ុនរបស់ប្រទេសសិង្ហបុរី SGXបានរាយការណ៍ពីតម្រូវការខ្លាំងសម្រាប់គម្រោងអចលនទ្រព្យដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា។D’Seaview ជាគម្រោងអភិវឌ្ឍចម្រុះមួយមាន ៧៣៧ លំនៅដ្ឋានបានលក់ចេញច្រើនជាង ៥១% ហើយដល់ពេលនេះ។
SEE FULL PROJECT INFORMATION AND INQUIRE TODAY!
គម្រោងនេះបានចាប់ផ្តើមប្រកាស់លក់ជូនដល់អតិថិជននៅក្នុង ខែកញ្ញា ឆ្នាំ ២០១៥ និងបានបញ្ចុះបឋមសិលានៅខែ មករាឆ្នាំនេះនៅក្រុងព្រះសីហនុ (ខេត្តធំបំផុតទី៣ ក្នុងប្រទេសកម្ពុជា) ។

ជាមួយនឹងភាពជោគជ័យ និងតម្រូវការខ្លាំងពីសំណាក់អតិថិជនក្នុងនិងក្រៅស្រុកទៅលើអគារលំនៅដ្ឋានក្នុងគម្រោង D ’Seaview នេះ។ គម្រោង D’Seaview នៅមាន អគារពាណិជ្ជកម្ម និង អគារលំនៅដ្ឋាន ចំនួន ៥១% នៃ ៧៣៧ យូនីតស្មើនឹងតម្លៃទីផ្សារប្រមាណជា៨៨ លានដុល្លារ កំពុងដាក់លក់ជូនអតិថិជនស្របពេលការបុកគ្រឹះរបស់យើងបានបញ្ចប់ជាស្ថាពរ។

Ryan Ong នាយកនៃក្រុមហ៊ុន PH One Development (Cambodia) បានធ្វើសន្និសិទកាសែតនៅទីតំាងគម្រោង ដោយបាននិយាយថា "ខ្ញុំនឹងរង់ចំាមើលគម្រោងនេះ ហើយនឹងមកឈរនៅទីនេះម្តងទៀតក្នុងឆ្នំា២០១៨ ជាឆ្នំាដែលគម្រោងនេះបានបញ្ចប់ដោយភាពជោគជ័យ។"

Cambodia Development Areas

ចំណុចគួកត់សម្គាល់មួយនៃអគារពាណិជ្ជកម្មនៃគម្រោង D ’Seaview គឺមានសណ្ឋាគារ កំពស់១០ជាន់និងមានហាងទំនិញតូចៗនៅខាងក្រោម ។ គម្រោងនេះជាគម្រោងដំបូងគេបង្អស់ដែលសាងសង់ឡើងដោយក្រុមហ៊ុនប្រទេសសិង្ហបុរីនៅក្រុងព្រះសីហនុ ដែលជាទិសដៅទេសចរណ៏ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ទៅលើតំបន់ឆ្នេរសមុទ្រដ៏ស្អាតរបស់ប្រទេសកម្ពុជា ។ ជាមួយសណ្ឋាគារ កំពស់១០ ជាន់នឹងមានបន្ទប់រហូតដល់ ៩៨ បន្ទប់ ក្រុមហ៊ុន HLH បាននឹងកំពុងស្វែងដៃគូរវិនិយោគលើវសយ័សណ្ឋាគារនៅកម្ពុជា  ឬក្នុងតំបន់ដើម្បីវិនិយោគ និងដំណើរការសណ្ឋាគារមួយនេះ។ អគារពាណិជ្ជកម្ម នៃគម្រោង D’Seaview ដែលមានរួមបញ្ចូល កន្លែងលក់ទំនិញម៉ាកល្បី ដុំ និងរាយអគារពាណិជ្ជកម្មពីរក្បែរគ្នា និង សណ្ឋាគារ ១០ ជាន់ ៩៨ បន្ទប់ ដែលគ្រោង នឹងបញ្ចប់នៅត្រីមាសទី៤ ឆ្នាំ ២០១៧ ខាងមុខនេះខណៈអគារលំនៅដ្ឋានក្នុងគម្រោង D’Seaview រំពឹងថានឹង បញ្ចប់នៅឆ្នាំ ២០១៨។

Dato Dr Johnny Ong អគ្គនាយកប្រតិបត្តិ និងអនុប្រធាន នៃក្រុមហ៊ុន HLH Group បានមានប្រសាសន៌ថា“នេះជាឱកាសដ៏ល្អ ក្នុងការបណ្តាក់ទុននៅតំបន់ដែលកំពុងរីកលូតលាស់ខ្លាំង និង ជាឱកាសបង្កើនអាជីវកម្មរបស់យើង”។ កំនើនទេសចរណ៍នៅក្រុងព្រះសីហនុបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំកន្លងទៅ ក៏ដូចក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ។ឧស្សាហកម្មអន្តរជាតិ និងតំបន់ សេដ្ឋកិច្ចពិសេស បាននឹងកំពុងបោះទីតាំងនៅក្នុងខេត្តនេះដោយសារក្រុងព្រះសីហនុមានកំពង់ផែទឹកជ្រៅ ហើយក៏ជាខេត្តធំជាងគេទីបីនៅប្រទេសកម្ពុជានឹងមានព្រលាន្តយន្តហោះខ្នាតអន្តរជាតិទៀតផង”។

ក្នុងការចាប់ផ្តើម សាងសង់អគារ D’Seaview ក្រុមហ៊ុន HLH Groupបានប្រគល់គម្រោងសាងសង់ឲ្យទៅក្រុមហ៊ុនសំណង់ Yanjian Group (Cambodia) Co Ltd ក្នុងទឹកប្រាក់ជាង ៣៦លានដុល្លារ បន្ទាប់ពីការដេញថ្លៃរវាងក្រុមហ៊ុនជាតិ និង អន្តរជាតិជាច្រើន។ ក្រុមហ៊ុន Yanjian Group (Cambodia)Co., Ltd ជាសាខារបស់ក្រុមហ៊ុន Yanjian Group Co. Ltd ដែល ជាក្រុមហ៊ុនវិស្វកម្ម និងសំណង់សកលបានចុះឈ្មោះនៅក្នុងទស្សនាវដ្តី Engineering News-Record Magazineដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសាងសង់កំពូលចំនួន ២៥០ ក្រុមហ៊ុនក្នុងពិភពលោក។ ក្រុមនហ៊ុន HLH នឹងបង់ប្រាក់មុន៣០% ទៅអោយក្រុមហ៊ុន Yanjian Group (Cambodia) Co., Ltd សម្រាប់គម្រោងសាងសង់មួយនេះ ។

ជាមួយគ្នាក្រុមហ៊ុនធំរបស់ ក្រុម ហ៊ុន Yanjian Group (Cambodia) Co., Ltd គឺក្រុមហ៊ុន Yanjian Group Co.Ltd នឹងផ្តល់ជូនក្រុមហ៊ុន HLH នូវទឹកប្រាក់ ៤០% ធានាលើ នៃចំនួនទឹកប្រាក់សាងសង់សរុប ដើម្បីធានាការសាងសង់នឹងបញ្ចប់ដោយភាពភាពជោគជ័យ។

អំពីក្រុមហ៊ុន HLH Group Limited

១. ក្រុមហ៊ុន HLH បានបង្កើតឡើងនៅប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៨៨ ពីម្ចាស់តែម្នាក់គត់ដែលផ្តល់សេវាកម្មសាងសង់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ និងអ្នកផលិតវត្ថុធាតុដើម សំរាប់ផ្តត់ផ្គង់ផលិផលកសិកម្ម។ក្រុមហ៊ុនបានចុះឈ្មោះនៅក្នុងផ្សារភាគហ៊ុន Singapore Stock Exchange តាំងពីខែមិថុនា ឆ្នាំ ២០០០ មកម្ល៉េះ។

២. ក្រុមហ៊ុន HLH ផ្តោតលើអាជីវកម្មពីរ ចំបងគឺវស័យអភិវឌ្ឍន៍អចលនទ្រព្យ និង កសិកម្ម។

៣. ចាប់តាំងពីការបោះទុនលើវិស័យកសិកម្ម របស់ក្រុមហ៊ុន HLHនៅកម្ពុជា ក្នុងឆ្នាំ ២០០៨ ។ក្រុមហ៊ុននេះបានក្លាយជាម្ចាស់កម្មសិទ្ធិឯកជនធំបំផុតលើចំការដំឡូងមីក្នុងប្រទេសនេះ ជាមួយផ្ទៃ ដីប្រមាណជា ១១,០០០ហិចតា។ វិស័យកសិកម្មគឺផ្តោតសំខាន់លើការវិនិយោគ; អភិវឌ្ឍន៍ កសិកម្ម ព្រមទាំងអាជីវកម្មដំឡូងមី និងស្ករអំពៅតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសហការផ្សេងៗទាំងក្នុងនឹងក្រៅប្រទេស។

៤. ខ្សែសង្វាក់ផលិតកម្មនៃម្ស៉ៅដំឡូងមី បានដាក់បញ្ចូលក្នុងពេលថ្មីៗនេះ ។ សមត្ថភាពនៃការផលិតម្ស៉ៅដំឡូងមីកើនឡើងដល់ ១២០ តោនរៀងរាល់ថ្ងៃ។ការបង្កើតឲ្យមានខ្សែសង្វាក់ផលិតកម្មនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីពង្រីកផលិតកម្មកសិកម្មរបស់ខ្លួនបន្ទាប់ពីការដាំដុះ ការប្រមូលផល ជាមួយនឹងការកែច្នៃលើទន្និផលដែលទទួលបាន។ ក្នុងពេលថ្មីៗ រោងចក្រកំពុងផលិតម្សៅប្រមាណជា ៨០ ទៅ ១០០ តោនរៀងរាល់ថ្ងៃ។

៥. ផ្នែកអចលនទ្រព្យ ដែលទទួលបានភាពជោគជ័យជាច្រើនគម្រោងនៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ២០០១ហើយចាប់ផ្តើមជាផ្លូវការនូវការអភិវឌ្ឍន៏ អចលនទ្រព្យក្រៅប្រទេសនៅក្នុងឆ្នាំ២០១៥ក្រោមនិមិត្តសញ្ញារបស់ខ្លួនដែលមានឈ្មោះថា “CAMHOMES” ។  ហើយបានប្រកាស់លក់ជាសាធារណៈលើកដំបូងនូវគម្រោងអភិវឌ្ឍន៍ចម្រុះហៅថា D’Seaview ដែលត្រូវបានសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលជាខេត្តមួយមានកំពង់ផែរសមុទ្រទឹកជ្រៅតែមួយគត់នៅកម្ពុជា។ ស្ថិតក្រោមនិមិត្តសញ្ញា“CAMHOMES” ក្រុមហ៊ុនមានគោលបំណងផ្តល់ជូនគម្រោងលំនៅដ្ឋានគុណ ភាពខ្ពស់ និងមានតម្លៃសមរម្យដើម្បីអោយគ្រួសារដែលមានជីវភាពថ្នាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាមានឱកាសក្លាយម្ចាស់អចលនទ្រព្យដែលខ្លួនបានរំពឹងទុក។

SEE FULL PROJECT INFORMATION AND INQUIRE TODAY!
 

Comments