+855 92 92 1000
Logo
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា  បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
Updated on: June 7, 2022, 7:09 a.m.
Published on: July 26, 2016, 6:28 a.m.
Realestate News

ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប


green building

Realestate.com.kh ជួបសន្ទនាជាមួយ លោក Andre de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុនBosch ប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីរកនូវអ្វីដែលសភាពាណិជ្ជកម្មអឺរ៉ុបកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីជួយដល់ការរីកចម្រើន នៃវិស័យអចលនទ្រព្យ និងឧស្សាហកម្មសំណង់។

នៅក្នុងបទសម្ភាសន៍នេះ យើងនឹងស្វែងយល់ពីការផ្តើមគំនិតបន្តអភិវឌ្ឍន៍វិស័យអគារបៃតងរបស់ ប្រទេសកម្ពុជា។

លោកអាចប្រាប់ខ្ញុំអំពីអគារបៃតងរបស់សភាពាណិអឺរ៉ុបថាផ្តោតទៅលើអ្វី? ហើយហេតុអ្វីសេចក្តីបង្គាប់នេះសំខាន់សម្រាប់ប្រទេសដូចជាប្រទេសកម្ពុជា?

Andre de Jong

ក្នុងពេលបច្ចុប្បន្នប្រធានបទអគារបៃតង ស្ថិតនៅក្រោមផ្នែកអាជីវកម្មបៃតង (Green Business) ដែលផ្នែកផ្សេងទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប។  ប៉ុន្តែនាពេលថ្មីៗនេះ ផ្នែកអចលនទ្រព្យនិងសំណង់បានចាប់ផ្តើមធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកអាជីវកម្មបៃតងលើប្រធានបទមួយនេះ។ យើងមានសមាជិកពីរនាក់ពីផ្នែកពាណិជ្ជកម្មបៃតង ដែលចូលរួមជាមួយ យើងយ៉ាងសកម្ម។

   

អគារបៃតងបានក្លាយជាប្រធានបទសំខាន់សម្រាប់ប្រទេសជាច្រើន។ ថ្វីបើគំនិតនេះនៅថ្មីសម្រាប់ ប្រទេសកម្ពុជា វាទទួល បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមិនត្រឹមតែពីសំណាក់វិនិយោគិនបរទេស ប៉ុន្តែថែមទាំងម្ចាស់គម្រោងសាងសង់នៅ ក្នុងស្រុកផងដែរ ដែលគាត់ចង់បានភាពបៃតង ‘Go Green’។

នាពេលថ្មីៗនេះមានការណែនាំជូននូវប្រព័ន្ធវិញ្ញាបនប័ត្រអគារបៃតងថ្មីហៅថា EDGE ដែលបានដាក់ឲ្យប្រើប្រាស់ដោយមិន គិតថ្លៃនៅក្នុងប្រទេសជាង ១២៥ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ម្ចាស់គម្រោងនឹងកាន់តែមានចំណាប់អារម្មណ៍ក្នុង ការអនុវត្តន៍គោលការអគារបៃតងប្រសិនបើរដ្ឋាភិបាលផ្តល់នូវអត្រាយកពន្ធពិសេស។

ប្រធានបទអគារបៃតងនេះកាន់តែសំខាន់ និងកាន់តែពាក់ព័ន្ធទៅនឹងបណ្តាលប្រទេសជាច្រើននៅទូទាំងសកលលោក។ eurocham

នាពេលប៉ុន្មានទសវត្សចុងក្រោយនេះ យើងបានឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កាន់តែខ្លាំង។  នៅក្នុងប្រទេសកម្ពុជា សីតុណ្ហភាពខ្ពស់នៅរដូវក្តៅមានរយៈពេលកាន់តែយូរ និងភ្លៀងធ្លាក់កាន់តែច្រើននៅរដូវវស្សា។ ដោយសារតែមូលហេតុបម្រែបម្រួលអាកាសធាតុនេះ វាមានសារៈសំខាន់ក្នុងការផ្តោតលើដំណោះស្រាយបច្ចេកវិទ្យាបង្កើតថាមពលឡើងវិញសម្រាប់អគារបៃតង ដែលក្នុងនោះ រួមមានស្ថាបត្យកម្មបៃតង ដំណោះស្រាយបច្ចេកវិទ្យាដែលប្រើថាមពលប្រកបដោយប្រសិទ្ធិភាព និងបច្ចេកវិទ្យាឆ្លាតវៃ ដែលសន្សំថាមពល។

បច្ចេកវិទ្យាឆ្លាតវៃ នឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នេះ។

ជាមួយនឹងការកើនឡើងនៃបច្ចេកវិទ្យាតភ្ជាប់តាមប្រព័ន្ធអ៊ីនធើណិត (Internet of Thing ឬហៅកាត់ថា IoT) ជាពិសេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក យើងរំពឹងថានឹងឃើញមានការទទួលយកបច្ចេកវិទ្យា IoT ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់អគារ បៃតងកាន់តែច្រើន។

ស្វែងយល់បន្ថែមអំពីគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុប! ស្វែងយល់បន្ថែមអំពីអចលនទ្រព្យ និងឧស្សាហកម្មសំណង់ជាមួយការណែនំាវិនិយោគិននៅក្នុងប្រទេសកម្ពុជា!

Comments