នៅក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ នេះ រដ្ឋាភិបាលបានអនុមអនុម័តលើច្បាប់ថ្មី ពាក់ព័ន្ធនឹងការគ្រប់គ្រងលើការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ តាមរយៈមន្ត្រីរដ្ឋាភិបាលសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយមិនមានការកែប្រែវិញឡើយ។
គោលដៅនៃការបង្កើតច្បាប់ស្ដីពី «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក» គឹដើម្បីមូលដ្ឋានដ៏សំខាន់មួយក្នុងការជំរុញពាណិជ្ជកម្មលើប្រព័ន្ធអេឡិចត្រូនិក ក្នុង និងក្រៅប្រទេសប្រកបដោយទំនុកចិត្ត តាមរយៈការទទួលស្គាល់សុពលភាព អនុភាព ភាពអាចអនុវត្តបាន និងភាពអាចទទួលយកបាននៃទំនាក់ទំនងអេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក និងកិច្ចសន្យាតាមប្រព័ន្ធអេឡិចត្រូនិក។
លើសពីនេះ ច្បាប់នេះនឹងរួមចំណែកក្នុងការអភិវឌ្ឍវិស័យឌីជីថលនៅកម្ពុជា ដោយធ្វើយ៉ាងណាធានាបាននូវការប្រកបអាជីវកម្មស្របតាមក្របខណ្ឌច្បាប់ ដែលគាំទ្ររាល់សកម្មភាព និងប្រតិបត្តិការអាជីវកម្មគ្រប់ទម្រងតាមប្រព័ន្ធអនឡាញអេឡិចត្រូនិក និងឌីជីថល។
គេជឿថាការធ្វើបច្ចុប្បន្នភាពនៃទីផ្សារប្រព័ន្ធអេឡិចត្រូនិក គឺអាចបង្កើតទម្រងឌីជីថលដ៏រឹងមាំមួយ សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ស្រពពេល កម្ពុជាកំពុងឈានទៅរកបដិវត្តន៍ឧស្សាហកម្ម ០.៤។
តើច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះនឹងផ្តល់សារៈប្រយោជន៍អ្វីខ្លះ?
-
សម្រួល និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងក្នុងប្រទេស និងអន្តរជាតិ ដើម្បីធានាទាំងផ្នែកច្បាប់ សុក្រឹតភាព និងភាពអាចជឿទុកចិត្តបាន នៃទម្រង់អេឡិចត្រូនិក និងទំនាក់ទំនងអេឡិចត្រូនិកសម្រាប់ការធ្វើពាណិជ្ជកម្មកម្ពុជា និងជាមួយអន្តរជាតិ។
-
បង្កើនប្រសិទ្ធភាពក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពីសំណាក់ក្រសួង-ស្ថាប័នរដ្ឋតាមប្រព័ន្ធអេឡិចត្រូនិក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការចុះបញ្ជី ការបង្កើត ឬការរក្សាទុកក្នុងទម្រង់អេឡិចត្រូនិកជាមួយក្រសួង ស្ថាប័នរដ្ឋ តាមរយៈការទទួលស្គាល់សកម្មភាព និងប្រអេឡិចត្រូនិក។
-
លើកកំពស់ទំនុកចិត្តដល់សាធារណជនក្នុងការប្រើប្រាស់ទំនាក់ទំនងអេឡិចត្រូនិកក្នុងសកម្មភាព និងប្រតិបត្តិការនានា តាមរយៈការទទួលស្គាល់សុពលភាព អានុភាពគតិយុត្ត និងភាពអាចអនុវត្តបាននៃទម្រង់អេឡិចត្រូនិក កំណត់ត្រាអេឡិចត្រូនិក ភស្តុតាងអេឡិចត្រូនិក ហត្ថលេខាអេឡិចត្រូនិក និងធានាដល់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកបានឆាប់រហ័ស និងមានសុវត្ថិភាព។
-
លើកកម្ពស់កិច្ចការពារអ្នកប្រើប្រាស់នៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការការពារព័ត៌មានឯកជនដល់អ្នកប្រើប្រាស់ និងការទទួលបានព័ត៌មានច្បាស់លាស់ និងគ្រប់គ្រាន់អំពីទំនិញ ឬសេវាដាក់លក់តាមប្រព័ន្ធអេឡិចត្រូនិក។
-
ទប់ស្កាត់រាល់សកម្មភាពដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត៕ (ប្រភព Fresh News)
ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្ណំពេញនៅថ្ងៃនេះ
Comments